ពី​យប់​ជួល​បន្ទប់​សំណាក់​ជាមួយ​សង្សារ…​ លុះស្អែក​​ឭ​​សំឡេង​រោ​ទិ៍​គ្មាន​​អ្នក​លើក​ផ្អើល


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​អា​មេ​រិ​កាំ​ង​វ័យ​ជិត​៦០​ឆ្នាំ​ម្នាក់​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួនឯង ដោយ​ប្រើ​ខ្សែ​ស្រោមពូក​ចង​ភ្ជាប់​ទៅ​នឹង​ជើង​តុ​ដាក់​ទូរទស្សន៍ បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត ក្រោយ​កាលពី​យប់​គេ​ឃើញ​រូប​គាត់​និង​នារី​ជា​គូស្នេហ៍​ម្នាក់​នាំ​គ្នា​មក​ជួល​ស្នាក់​នៅ​មួយសន្ទុះ នាង​ក៏​ចេញ​ទៅ​វិញ​បាត់​លុះ​ស្អែក​ឡើង​ក៏​កើត​មានរឿង​បែប​នេះ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​បន្ទប់​លេខ​១០៤ ជាន់​ទី​១ ផ្ទះសំណាក់​យីហោ «​ភូមិ​ខ្មែរ​» ផ្ទះ​លេខ​១១០BEo ផ្លូវ​លេខ​១៣៦ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​២ ខណ្ឌដូនពេញ​។

តាម​ប្រភព​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ TOBIAS IRA DANIEL ជនជាតិ​អា​មេ​រិ​កាំ​ង អាយុ​៥៩​ឆ្នាំ មុខរបរ​ជា​ភ្ញៀវ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ ៤៨៨៥០៥៩៩០ ចំណែកឯ​នារី​ជនជាតិ​ខ្មែរ​ជា​គូស្នេហ៍​មិន​ត្រូវ​បាន​ស្គាល់​អំពី​អត្តសញ្ញាណ​ឡើយ​។

ប្រភព​ដដែល​បន្ត​ថា មុន​កើតហេតុ កាលពី​ប​យ់​ថ្ងៃ​ទី​០៧ កញ្ញា បុរស​ជនជាតិ​អា​មេ​រិ​ក​កាំ​ងរ​ង​គ្រោះ រួម​ជាមួយនឹង​នារី​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​មាន​ផ្ទៃពោះ និង​ទំនងជា​សង្សារ​របស់​គាត់​នោះ​បាន​នាំ​គ្នា​ចូល​មក​ផ្ទះសំណាក់​ខាងលើ ដោយ​ជួល​បន្ទប់​លេខ​១០៤ ជាន់​ទី​១ ស្នាក់​នៅ​បាន​មួយសន្ទុះ ស្រាប់តែ​នារី​ជា​សង្សារ​ក៏​ចុះ​មក​ខាងក្រោម និង​ចេញ​ទៅ​ក្រៅ​វិញ​បាត់​។ លុះដល់​ម៉ោង​ប្រហែល​១២​យប់​ពាក់កណ្តាល​យប់​ថ្ងៃ​ដដែល នារី​ជា​សង្សារ​ក៏​វិល​ត្រឡប់​មក​វិញ និង​ឡើង​ទៅ​គោះ​ទ្វារ​បន្ទប់​ហៅ តែ​មិន​ឭ​សំឡេង​ឆ្លើយ និង​បើកទ្វារ​ឱ្យ ហើយ​នាង​ក៏​ចេញ​ទៅ​បាត់​ទៀត​។

តាម​ប្រភព​ដដែល​ប្រាប់​បន្ត​ទៀត​ថា លុះ​មក​ដល់​វេលា​ទៀប​ភ្លឺ និង​ម៉ោង​ប្រមាណ​ជា​ជាង​៩​ព្រឹក ថ្ងៃ​ទី​០៨ កញ្ញា​នេះ នារី​ជា​សង្សារ​រូប​នោះ​ក៏​វិល​ត្រឡប់​មក​វិញ​ម្តងទៀត​គោះ​ទ្វារ​ហៅ​នៅ​តែ​មិន​មាន​អ្នក​ណា​ម្នាក់​ឆ្លើយ និង​បើកទ្វារ​ឱ្យ​នោះ​ទេ ហើយ​ទូរស័ព្ទ​ចូល ឭ​តែ​សំឡេង​រោ​ទិ៍​គ្មាន​អ្នក​លើក​ទៀត​។ ពេល​នោះ​ក៏​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទ ដល់​ម្ចាស់ផ្ទះ​សំណាក់​យក​កូនសោ​មក​ចាក់​បើក​មើល ស្រាប់តែ​ឃើញ​បុរស​រូប​នោះ​បាន​យក​ខ្សែ​ស្រោមពូក​ចង​.​ក​ភ្ជាប់​ទៅ​នឹង​តុ​ដាក់​ទូរទស្សន៍​ដែល​មានកំ​ពស់​ប្រមាណ​ជា​ជាង​មួយ​ម៉ែត្រ​ស្លាប់​បាត់​ទៅ​ហើយ ទើប​រាយការណ៍​ទៅ​កម្លាំង​មាន​សម្ថ​កិច្ច​ឱ្យ​ដឹង​ពី​រឿង​នេះ​។

ភ្លាម​នោះ​ៗ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយនឹង​កម្លាំង​ជំនាញ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ដល់​ផ្ទះសំណាក់​កើតហេតុ រួច​ពិនិត្យ​ឃើញ​ថា «​ជន​រង​គ្រោះ​បាន​ប្រើ​ខ្សែ​ស្រោមពូក​ចង​.​ក​សម្លាប់​ខ្លួន​ពិតមែន ហើយ​បុរស​រង​គ្រោះ​រូប​នេះ​ក៏​មាន​សារធាតុ​ញៀន​ជាប់​នឹង​ខ្លួន​ផង​ដែរ និង​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​អំពី​មូលហេតុ​អ្វី​ឡើយ​»​។

ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ និង​កោសល​វិ​ច្ច័​យ​ទៅ​លើ​សាកសព​របស់​បុរស​ជនជាតិ​អា​មេ​រិ​កាំ​ងរ​ង​គ្រោះ​រួច ទើប​បញ្ជូន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​កាន់​ប្រទេស​កំណើត​វិញ​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ