ពួក​អាវកាក់​លឿង​បារាំង ​យក​គំរូ​បាតុ​ករ​ហុងកុង


ប្រទេស​បារាំង ៖ ពួក​បាតុករ​អាវកាក់​លឿង​បារាំង​កាលពី​ថ្ងៃ​ទី​៧​កញ្ញា បាន​ប្រមូលផ្ដុំ​គ្នា​នៅ​តាម​ទីក្រុង​ជា​ច្រើន ហើយ​នៅ​ទីក្រុង​ម៉ុង​ប៉ែល​លី​យេ មាន​ផ្ទុះ​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​។

ក្នុង​ទីក្រុង​នោះ​រថយន្ត​ប៉ូលិស​១​គ្រឿង​ត្រូវ​ដុត​បំផ្លាញ​។ ក្នុង​ទីក្រុង​ម៉ុង​ប៉ែល​លី​យេ​បាតុករ​ប្រមាណ​​ជា​៣០០០​នាក់ បាន​កាន់​ឆ័​ត្រ​ជា​ច្រើន យក​គំរូ​តាម​ពួក​បាតុករ​ក្រុង​ហុងកុង​។ ឆ័​ត្រ​ជា​និមិត្តរូប​នៃ​បាតុកម្ម​តវ៉ា ដែល​មាន​ប្រជាប្រិយភាព​នា​ឆ្នាំ​២០១៤​ក្នុង​ទីក្រុង​ហុងកុង ដែល​គេ​ហៅ​បដិវត្តន៍​ឆ័​ត្រ ហើយ​នៅ​បន្ត​ប្រើ​ក្នុង​បាតុកម្ម​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុ​ង​ដែនដី​អតីត​អាណា​និគម​អង់គ្លេស​នេះ​ក្នុង​ឆ្នាំ​២០១៩​ទៀត​។ ឆ័​ត្រ​ត្រូវ​បាន​ពួក​បាតុករ​ប្រើ​ជា​ពិសេស សម្រាប់​ទប់ទល់​នឹង​ការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​របស់​កងកម្លាំង​ប៉ូលិស​។

តាម​សារព័ត៌មាន​នានា​ថា បាតុករ​អាវកាក់​លឿង​បារាំង​ជា​ច្រើន​នាក់ បាន​ប្រើ​ជា​លើក​ដំបូង​នូវ​ឆ័​ត្រ​យក​លំនាំ​តាម​ពួក​បាតុករ​ហុងកុង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ