ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក La Liga ចង់បាន Ronaldo និង Mourinho មក​អេ​ស្ប៉ា​ញ​វិញ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា លោក Javier Tebas ដែល​ជានា​យក​លី​គ​ល្បី​របស់​អេ​ស្ប៉ា​ញ La Liga…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា លោក Javier Tebas ដែល​ជានា​យក​លី​គ​ល្បី​របស់​អេ​ស្ប៉ា​ញ La Liga បាន​ប្រាប់​ថា លោក​ចង់ឱ្យ Jose Mourinho និង Cristiano Ronaldo មក​កាន់​លី​គ​អេ​ស្ប៉ា​ញ​វិញ​។

ខណៈ​នេះ​លោក Mourinho កំពុង​តែ​ស្ថិត​នៅ​ក្រៅ​រង្វង់​បាល់ទាត់ ក្រោយ​ពី​ចាក​ចេញពី Manchester United កាលពី​ខែធ្នូ​ឆ្នាំ​មុន និង កំពុង​តែ​រង់ចាំ​ឱកាសល្អ​សម្រាប់​ចូល​ធ្វើ​ជា​គ្រូបង្វឹក​វិញ​។

លោក Tebas បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​ចង់បាន​កីឡាករ​ជើង​ខ្លាំង Ronaldo បញ្ចប់​កុងត្រា​នៅ Juventus ហើយ​ត្រឡប់​មក​ប្រទេស​ដែល​ខ្លួន​ធ្លាប់​ទទួល​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​ជាមួយនឹង Real Madrid​។ លោក​ប្រាប់​ទៅ​កាន់​សារព័ត៌មាន Canal11 ថា​៖ «​ខ្ញុំ​ចង់បាន​កីឡាករ Cristiano Ronaldo ត្រឡប់​មក​កាន់​ទី​នេះ​វិញ ហើយ Jose Mourinho មក​កាន់​តំណែង​ជា​គ្រូបង្វឹក​នៅ​ក្រុម​អេ​ស្ប៉ា​ញ​ម្តងទៀត​។ គាត់​គឺជា​គ្រូបង្វឹក​ដ៏​អស្ចារ្យ និង​មានឈ្មោះ​ល្បី​នៅ​លី​គ​របស់​ពួក​យើង​។​»

លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា ការ​ចាកចេញ​របស់ Ronaldo គឺ​ប៉ះពាល់​ដល់​លី​គ​របស់​ពួក​យើង បើ​និយាយ​តាម​ត្រង់​ទៅ ។ ខ្ញុំ​ចង់ឱ្យ​លី​គ​របស់​យើង​មាន​រូបគេ ប្រសើរ​ជាង​គ្មាន​។ Premier League ជា​ច្រើន​ឆ្នាំ​មក​ហើយ គ្មាន​មាន​កីឡាករ​ម្ចាស់​ពាន Ballon d’Or ម្នាក់​ទេ តែ​នៅ​តែ​អាច​ជាលី​គ​ល្បី​ក្នុង​ពិភពលោក​។​» តើ​អាច​ទេ​ដែល Ronaldo និង Mourinho វិល​ត្រឡប់​មក​ទ្រនំ​ចាស់​វិញ0x017d7 ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ