ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញអង្គុយសម្ងំកន្លែងងងឹត​ ពលរដ្ឋ​សង្ស័យ​ប្តឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​អោយមក​ឃាត់ខ្លួន​បុរស​ម្នាក់​យក​ទៅ​សាកសួរ ក្រោយ​ពេល​ប្រទះ​ឃើញ​បុរស​ម្នាក់​នោះ​អង្គុយ​កន្លែង​ងងឹត​ម្នាក់ឯង​គួរ​ឱ្យ​សង្ស័យ​នោះ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​១…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​អោយមក​ឃាត់ខ្លួន​បុរស​ម្នាក់​យក​ទៅ​សាកសួរ ក្រោយ​ពេល​ប្រទះ​ឃើញ​បុរស​ម្នាក់​នោះ​អង្គុយ​កន្លែង​ងងឹត​ម្នាក់ឯង​គួរ​ឱ្យ​សង្ស័យ​នោះ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បុរស​ម្នាក់​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ ព្រោះ​ភ្លាម​ៗ​នោះ​សមត្ថកិច្ច​បាន​នាំ​ចូល​ទៅ​ក្នុង​ប៉ុស្តិ៍​នគរបាល​បាត់ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា មាន​បុរស​ម្នាក់​មិនដឹង​មកពីណា​ទេ ស្រាប់តែ​មក​​អង្គុយសម្ងំ​​កន្លែង​ស្ងាត់​ហើយ​ងងឹត​តែ​ម្នាក់ឯង ដោយ​មានការ​សង្ស័យ ទើប​ពួក​គាត់​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ឃាត់ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​តែ​ម្តង​។

បច្ចុប្បន្ន បុរស​ម្នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​សាកសួរ​ជា​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​១ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ