ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយសម្លា.ប់​មនុស្ស​យ៉ាងតិច​៤៣​នាក់​ ​ព្យុះដ៏​កំណាច​​វាយប្រហារ​ប្រទេស​១​ទៀត

4 ឆ្នាំ មុន

ប្រទេស​កា​ណា​ដា ៖ ក្រោយ​សម្លាប់​មនុស្ស​យ៉ាងតិច​ឡើង​ដល់​៤៣​នាក់​នៅ​បា​ហា​ម៉ា​ និង​បោកបក់​លើ​សហរដ្ឋអាមេរិក ព្យុះសង្ឃរា ​DORIAN ​បាន​ចុះ​ថមថយ​កម្លាំង ​តែ​នៅ​គ្រោះថ្នាក់ ដោយ​​នា​យប់​ថ្ងៃ​ទី​៧​មក​ទី​៨ ​កញ្ញា​…

ប្រទេស​កា​ណា​ដា ៖ ក្រោយ​សម្លាប់​មនុស្ស​យ៉ាងតិច​ឡើង​ដល់​៤៣​នាក់​នៅ​បា​ហា​ម៉ា​ និង​បោកបក់​លើ​សហរដ្ឋអាមេរិក ព្យុះសង្ឃរា ​DORIAN ​បាន​ចុះ​ថមថយ​កម្លាំង ​តែ​នៅ​គ្រោះថ្នាក់ ដោយ​​នា​យប់​ថ្ងៃ​ទី​៧​មក​ទី​៨ ​កញ្ញា​ បាន​បោកបក់​មក​លើ​ភាគ​ខាងកើត​កា​ណា​ដា ជា​មួយ​ខ្យល់​យ៉ាង​​ខ្លាំង ភ្លៀង​ធ្លាក់​ខ្លាំង​និង​រលក​សមុទ្រ​ធំ​ៗ​មាន​កម្ពស់​ជិត​២០​ម៉ែត្រ​។

នៅ​បា​ហា​ម៉ា​ដែល​អាជ្ញាធរ​គិត​ថា ចំ​នួ​ួ​ន​ជន​រង​គ្រោះ​មានការ​កើនឡើង​ថែម​ទៀត យន្តហោះ ឧទ្ធម្ភាគចក្រ​និង​នាវា​ជា​ច្រើន​គ្រឿង ក្នុង​នោះ​មាន​ទាំង​បណ្ដា​នាវា​កម្សាន្ត​ផង បាន​ខិតខំ​ជម្លៀស​ប្រជាជន​ដែល​រង​គ្រោះ ទៅ​កាន់​រដ្ឋធានី​ក្រុង​ណា​ស្យូ​ឬ​ទៅ​កាន់​សហរដ្ឋអាមេរិក​។

ព្យុះ​DORIAN​បាន​បោក​បង់​ដល់​ដែន​ដីកា​ណា​ដា នា​យប់​ថ្ងៃ​ទី​៧​កញ្ញា​នៅ​ជិត​HALIFAX តំបន់​អេកូ​ស​ថ្មី ដែល​នៅ​ទីនោះ​ខ្យល់​មាន​ល្បឿន​រហូត​ដល់​១៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ យោង​តាម​អាជ្ញាធរ​ថា​នៅ​អេកូ​ស​ថ្មី មនុស្ស​ជាង​៥០០.០០០​គ្រួសារ​ជួប​ប្រទះ​ការ​ដាច់​ភ្លើង​។

បណ្ដា​រូបភាព​ផ្សាយ​តាម​ទូរទស្សន៍ បង្ហាញ​ពី​វិ​ថី​នានា​នៃ​ក្រុង​HALIFAX​មាន​ភាព​ស្ងាត់ជ្រងំ និង​ការ​បោកបក់​យ៉ាង​ខ្លាំង​របស់​ខ្យល់ ហើយ​ដង​ស្ទូច​មួយ​បាន​បាក់​សង្កត់​លើ​អគារ​មួយ​ដែល​កំពុង​សាងសង់​។ ព្យុះ​DORIAN​បន្ត​បោកបក់​នា​ថ្ងៃ​ទី​៨​កញ្ញា​លើ​ភាគ​ខាងកើត​កា​ណា​ដា​៕ (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ