ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​ពពាក់ពពូន​ផ្តុំ​គ្នា​បោះ​តង់​ជា​ជម្រក​គេច​ពី​កម្ពស់​ទឹក​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ស្ថានភាព​កម្ពស់​ទឹកទន្លេ​មេគង្គ នា​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា​នេះ​បាន​សណ្តក​ចុះ​បន្តិច​គ្រា​អាកាសធាតុ​អំណោយផល​ស្រឡះ​រយៈពេល​២​ថ្ងៃ កាលពី​ម្សិលមិញ និង​ថ្ងៃនេះ​ផ្ទាល់ ។ យោង​តាម​របាយការណ៍​កម្ពស់​ទឹក​របស់​លោក ប៉ា​ង…

ខេត្តស្ទឹងត្រែង ៖ ស្ថានភាព​កម្ពស់​ទឹកទន្លេ​មេគង្គ នា​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា​នេះ​បាន​សណ្តក​ចុះ​បន្តិច​គ្រា​អាកាសធាតុ​អំណោយផល​ស្រឡះ​រយៈពេល​២​ថ្ងៃ កាលពី​ម្សិលមិញ និង​ថ្ងៃនេះ​ផ្ទាល់ ។

យោង​តាម​របាយការណ៍​កម្ពស់​ទឹក​របស់​លោក ប៉ា​ង ប៉េង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា​នេះ​ថា កម្ពស់​ទឹកទន្លេ​មេគង្គ​(​ប្រកាស​អាសន្ន​១០.៧០​ម៉ែត្រ ) ព្រឹក​នេះ​១១,៩៦​ម៉ែត្រ ល្ងាច​ម្សិល​១២,០៤​ម៉ែត្រ ។ ទឹក​ទន្លេសេសាន (​ប្រកាស ១០.៥០​ម៉ែត្រ​) ព្រឹក​នេះ​៩,៥៧​ម៉ែត្រ ល្ងាច​ម្សិល ១០,០១​ម៉ែត្រ ដោយឡែក​ទឹក​ទន្លេសេកុង (​ប្រកាស​១១.៥០​ម៉ែត្រ​) ព្រឹក​នេះ​១២,៨៦​ម៉ែត្រ ល្ងាច​ម្សិល​១២,៦០​ម៉ែត្រ គឺ​ឡើង​០,២៦​ម៉ែត្រ ។

បើ​ទោះបី​ស្ថានភាព​ទឹក​សណ្តក​ចុះ​បន្តិច​ក៏​ពិតមែន តែ​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ត្រូវ​ជម្លៀស​ពី​លំនៅ​ស្ថាន​ជា​បណ្តោះអាសន្ន ដើម្បី​ស្វែង​ទៅ​កាន់​ទីទួល​សុវត្ថិភាព ។

ជាក់ស្តែង​ប្រជាពលរដ្ឋ​ចំនួន​៤០០​គ្រួសារ ស្ថិត​នៅ​ឃុំ​អូរ​ស្វាយ​ស្រុក​បូ​រី អូរ​ស្វាយ​សែន​ជ័យ​មាន​ចំនួន​បួន​ភូមិ បាន​ប្រមូលផ្តុំ​គ្នា​យ៉ាង​ពពាក់ពពូន​បោះ​តង់​ជា​ជម្រក​នៅ​ក្នុង​បរិវេណ​សាលា​អនុ​វិទ្យាល័យ អូរ​ស្វាយ​រង់ចាំ​ទឹកសម្រក​នឹង​វិល​ត្រឡប់​ទៅ​លំនៅ​ស្ថាន​រៀង​ៗ​ខ្លួន វិញ ។

ទន្ទឹម​នឹង​ការ​ភៀសខ្លួន​របស់​ប្រជាពលរដ្ឋ​ខាងលើ នា​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា​នេះ​ដែរ​អាជ្ញាធរ​ខេត្ត​ដឹកនាំ​ដោយ​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តស្ទឹងត្រែង​លោក ម៉ុម សា​រឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​អមដំណើរ​ដោយ​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ នាំ​យក​អំណោយ​គ្រឿង​ឧបភោគ បរិភោគ និង​អង្ករ​របស់​សម្តេច​តេ ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​គ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​ទីទួល​សុវត្ថិភាព​នោះ​ចំនួន​៤០០​គ្រួសារ​នេះ​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ