ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយគ្រួសារ​ភ័យយ៉ាង​ណា ខណៈបុរស២​នាក់មកពីក្រោយធ្វើបែបនេះ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​មាន​ដឹក​ក្រុម​គ្រួសារ ខណៈ​បើករថយន្ត​ចេញពី​ហាង​អ៊ុតសក់​មួយ​កន្លែង​សុខ​ៗ ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​យក​ដុំ​ថ្ម​​គប់​កញ្ចក់​រថយន្ត​ខាងក្រោយ បណ្ដាល​ឱ្យ​បែក តែ​មិន​បង្ក​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​មាន​ដឹក​ក្រុម​គ្រួសារ ខណៈ​បើករថយន្ត​ចេញពី​ហាង​អ៊ុតសក់​មួយ​កន្លែង​សុខ​ៗ ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​យក​ដុំ​ថ្ម​​គប់​កញ្ចក់​រថយន្ត​ខាងក្រោយ បណ្ដាល​ឱ្យ​បែក តែ​មិន​បង្ក​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

រថយន្ត​មួយ​គ្រឿង​ខាងលើ ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AZ-៥៧៩០ បើកបរ​ដោយ​បុរស​ម្នាក់ និង​មាន​ដឹក​ក្រុម​គ្រួសារ មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។ ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ក៏​មិន​ស្គាល់​អត្តសញ្ញាណ​ដែរ ហើយ​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ដោយ​មាន​ដឹក​ប្រពន្ធ​កូន​និង​ក្មួយ បើក​ចេញពី​ហាង​អ៊ុតសក់ ខណៈ​ពេល​បើករថយន្ត​ចេញ​មក​ពី​ហាង​អ៊ុតសក់​វិញ មិនដឹង​មូលហេតុ​អ្វី​នោះ​ទេ ស្រាប់តែ​មាន​បុរស​ចំនួន​២​នាក់​ជា​ជន​បង្ក​ជិះ​ម៉ូតូ​មួយ​គ្រឿង​យក​ដុំ​ថ្ម​មក​គប់​កញ្ចក់​រថយន្ត​ខាងក្រោយ​ បណ្ដាលឱ្យ​​បែក​ខ្ទេច​ជ្រុះ​រាយ​ពេញ​ផ្លូវ តែ​សំណាងល្អ​មិន​មាន​ខ្ទាត​អំបែង​ត្រូវ​អ្នក​ដែល​ជិះ​ក្នុង​រថយន្ត​នោះ​ទេ ។

ក្រោយ​កើតហេតុ ម្ចាស់​រថយន្ត​បាន​ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច​ចុះ​មក​កន្លែង​កើតហេតុ​ ហើយសមត្ថកិច្ច​បាន​​ណែនាំ​ជន​រង​គ្រោះ​ឱ្យទៅ​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​ដើម្បី​ដាក់​ពាក្យបណ្ដឹង ។

សមត្ថកិច្ច​បញ្ជាក់​ថា ក្រោយ​កើតហេតុ ពេល​ចុះ​មក​កន្លែង​កើតហេតុ​ក៏​យប់​ជ្រៅ​ជិត​ដល់​កណ្ដាលអធ្រាត្រ​ពិបាក​ក្នុង​ការ​សួរនាំ​រក​សាក្សី មាន​តែ​ចាំ​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា ទើប​ធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ ហើយ​ជន​រង​គ្រោះ​ប្រាប់​ថា គាត់​មិន​មាន​ទំនាស់​ជាមួយ​អ្នក​ណា​នោះ​ទេ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​នឹង​ព្យាយាម​តាម​រក​ជន​បង្ក​អោយ​ទាល់តែ​បាន ដើម្បី​នាំ​យក​មក​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ