ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​បំបែក​ការ​រាំង​ខ្ទប់​ព្រ​លាន​យន្ត​ហោះ

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ប៉ូលិស​ដែល​ដាក់​ពង្រាយ​ជា​ច្រើន កាលពី​ថ្ងៃ​ទី​៧​កញ្ញា​នៅ​ហុងកុង​បាន​រារាំង​ពួក​បាតុករ ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​មិន​ឲ្យ​រាំង​ខ្ទប់​ជា​ថ្មី ដំណើរការ​នៃ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ដ៏​ធំ​បំផុត​មួយ​នៃ​ពិភពលោក ៣​ថ្ងៃក្រោយ​សម្បទាន​មួយ​របស់​រដ្ឋាភិបាល ដែល​ពួក​បាតុករ​ថា​មិន​ទាន់​គ្រប់គ្រាន់​។ បណ្ដាសារ​បញ្ជូន​តាម​បណ្ដាញ​សង្គម ដែល​ប្រើប្រាស់​ដ៏់​ទូលំទូលាយ​បំផុត…

ក្រុង​ហុងកុង ៖ ប៉ូលិស​ដែល​ដាក់​ពង្រាយ​ជា​ច្រើន កាលពី​ថ្ងៃ​ទី​៧​កញ្ញា​នៅ​ហុងកុង​បាន​រារាំង​ពួក​បាតុករ ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​មិន​ឲ្យ​រាំង​ខ្ទប់​ជា​ថ្មី ដំណើរការ​នៃ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ដ៏​ធំ​បំផុត​មួយ​នៃ​ពិភពលោក ៣​ថ្ងៃក្រោយ​សម្បទាន​មួយ​របស់​រដ្ឋាភិបាល ដែល​ពួក​បាតុករ​ថា​មិន​ទាន់​គ្រប់គ្រាន់​។

បណ្ដាសារ​បញ្ជូន​តាម​បណ្ដាញ​សង្គម ដែល​ប្រើប្រាស់​ដ៏់​ទូលំទូលាយ​បំផុត តាំងពី​ចាប់ផ្ដើម​បាតុ​កម្ម​មក បាន​ស្នើ​ឲ្យ​មាន​សកម្មភាព​នានា ដើម្បី​រាំង​ខ្ទប់​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក និង​ផ្លូវថ្នល់​ទៅ​កាន់​ព្រ​លាន​យន្តហោះ​ធំ​ទី​៨​នេះ​នៃ​ពិភពលោក​។ ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​ហុងកុង ក្នុង​ឆ្នាំ​២០១៨​មាន​អ្នកដំណើរ​ឆ្លងកាត់​ដល់​ទៅ​ប្រមាណ​ជា​៧៤​លាន​នាក់ ពោល​ស្មើនឹង​១០​ដង​នៃ​ប្រជាជន​ហុងកុង​។ រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ពួក​បាតុករ​ប៉ុនប៉ង​រាំង​ខ្ទប់​ព្រ​លាន​យន្តហោះ​នោះ​។ ប៉ុន្តែ​តាក់​ទិ​ក​នោះ​ពុំ​ទទួល​បានការ​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​ឡើយ ព្រោះ​ការ​រាំង​ខ្ទប់​បែប​នោះ​នាំ​ឲ្យ​មានការ​រំខាន​ប៉ះពាល់​ជា​ទូទៅ​ដល់​បុគ្គល​ផង​ទាំងពួង​។

កាលពី​រសៀល​ថ្ងៃ​ទី​៧​កញ្ញា បណ្ដា​រថភ្លើង​និង​រថយន្ត​បឺស ទៅ​កាន់​ព្រ​លាន​យន្តហោះ​បាន​ស្នើ​បំ​ម្រើ​សេវាកម្ម​មាន​កម្រិត ដើម្បី​ចៀសវាង​កុំ​ឲ្យ​ពួក​បាតុករ​អាច​លើកគ្នា​មក​ច្រើន​។ អាជ្ញាធរ​បាន​ស្នើ​ដល់​បណ្ដា​អ្នកដំណើរ​ដែល​មក​ជិះ​យន្តហោះ ឲ្យ​គ្រោង​ពេល​ច្រើន​បន្តិច​ដើម្បី​មក​ឲ្យ​ដល់​ព្រ​លាន​យន្តហោះ​។

ប៉ូលិស​កាលពី​ថ្ងៃ​ទី​៧​កញ្ញា​ត្រូវ​បាន​ដាក់​ពង្រាយ​ជា​ច្រើន តាម​ស្ថានីយ​រថយន្ត​បឺស​និង​ស្ថានីយ​រថភ្លើង​សំខាន់​ៗ រួម​ទាំង​នៅ​តាម​កំពង់ចម្លង​នានា​។ នា​រសៀល​ថ្ងៃ​ទី​៧​កញ្ញា​បរិយាកាស​នៅ​ព្រ​លាន​យន្តហោះ​មាន​សភា​ស្ងប់ស្ងាត់ ប៉ុន្តែ​បណ្ដា​អ្នកដំណើរ​ត្រូវ​ឈរ​បន្តកន្ទុយ​គ្នា​ដើម្បី​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​មុន​ចូល​ព្រ​លាន​។ នៅ​តាម​រថយន្ត​បឺស​ក៏៏​មានការ​ត្រួតពិនិត្យ​តឹងតែង​ដែរ​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ