ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ត្រឹមតែ​ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​ចាប់​អ្នក​ប្រព្រឹត្តិ​បទល្មើស​ជិត​៤​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​បានដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៨ កន្លង​មកនេះ​កម្លាំង​សមត្ថកិច្ច​បាន​ចាប់​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​បាន​ជិត​៤​ពាន់​នាក់ ក្នុង​នោះ​យុវជន​២៧% ។ លោក ជា ប៊ុ​ន​ថុ​ល…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​បានដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៨ កន្លង​មកនេះ​កម្លាំង​សមត្ថកិច្ច​បាន​ចាប់​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​បាន​ជិត​៤​ពាន់​នាក់ ក្នុង​នោះ​យុវជន​២៧% ។

លោក ជា ប៊ុ​ន​ថុ​ល អនុប្រធាន​នាយកដ្ឋាន​កណ្តាល​នគ​បាល​យុត្តិធម៌​នៃ​អគ្គស្នងការ​នគ របាល​ជាតិ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​បណ្តុះបណ្តាល​វិ​ជ្ជ​ជីវៈ​ធុរកិច្ច​ទីផ្សា​បណ្តាញ​បាន​លើក​ឡើង​ថា ឆ្នាំ​២០១៨ អ្នក​ដែល​ប្រព្រឹត្តិ​បទ​ល្មើ​ព្រហ្មទណ្ឌ​មាន​ចំនួន​៣៧៤២​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​នោះ​យុវជន​មាន​២៧% ចន្លោះ​អាយុ​ពី​១៨​ទៅ​២៥​ឆ្នាំ មាន​៧៥៨​នាក់ ។ ពី​១៤​ឆ្នាំទៅ​ដល់​ក្រោម​១៨​ឆ្នាំ​ចំនួន​២២៤​នាក់ បូក​សរុប​៩៨២​នាក់ ។

ដូច្នេះ​ជនល្មើស​ដែល​ចាប់​បាន​៣៧៤២​នាក់ មាន​យុវជន​ជិត​១​ពាន់​នាក់ ដែល​ជា​តួលេខ​មួយ​គួរ​ឲ្យ​ខ្លាច ។ លោក​ក៏​បាន​ឲ្យ​ដឹង​ថា តាម​តួលេខ​ជំរឿន​ឆ្នាំ​២០១៨ ដោយ​ក្រសួងផែនការ​កន្លង​មក នេះ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា យុវជន​មាន​ចំនួន​ប្រមាណ​២៧% គឺ​ស្មើ​១.៥៧៥.១២៧​នាក់ ។ ចំពោះ​ទិន្នន័យ​ប្រជាជន សរុប​ដែល​ប្រកាស​ដោយ​ក្រសួងមហាផ្ទៃ​កន្លង​មក​មាន​ចំនួន​១៥ .២៨៨.៤៩០​នាក់ ចំនួន​ស្រី និង​ប្រុស​ស្មើគ្នា ។ លោក​បាន​បន្ត​ថា ចំនួន​ប្រព្រឹត្តិ​បទល្មើស​មនុស្ស​ប្រុស មាន​ចំនួន​ច្រើន​ជាង​ស្រី ទាំង​បទល្មើស​គ្រឿងញៀន បទ​ជួញដូរ គ្រឿងញៀន​បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍ …​។

លោក​បញ្ជាក់​ថា ៖«​យុវជន​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ប្រព្រឹត្តិ​បទល្មើស ។ តាម​រយៈ​កម្មវិធី​នេះ ខ្ញុំ​សូម​ឲ្យ​អ្នក​ទាំង​ធ្វើការ​ផ្សព្វផ្សាយ​ធ្វើ​យ៉ាងណា​ឲ្យ​យុវជន​ដកខ្លួន​ពី​ការ​ប្រព្រឹត្តិ​បទល្មើស​ទាំង​បទ​ព្រហ្មទណ្ឌ បទល្មើស​គ្រឿងញៀន បទល្មើស​ចរាចរណ៍ ទាំង​ការ​ជួញដូរ​មនុស្ស ពិសេស​នោះ​ទាំង​ការ​វាយ​ប្រពន្ធ​» ។ លោក​បាន​ស្នើ​ឲ្យ​យុវជន​ទាំងអស់​ដកខ្លួន​ចេញពី​បទល្មើស​ព្រោះថា គ្មាន​ចំណេញ​នោះ​ទេ គឺ​មាន​តែ​ទទួលទោស​តែ​ប៉ុណ្ណោះ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ