ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ធម្ម​តាទេ! ទឹកទន្លេ​ហក់​ឡើង​ខ្លាំង​ធ្វើ​ឲ្យ​បាក់​សសរ​​​ស្ពាន​បេ​ឡេ​នៅ​ពាម​កោះ​​ស្នារ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទឹកទន្លេ​មេគង្គ​ហូរ​មក​យ៉ាងខ្លាំង​ក្រោម​ស្ពាន​បេ​ឡេ​នៅ​ភូមិ​ទួល​រកា បណ្តាល​ឱ្យ​បាក់​សសរ​បេតុង​ស្ពាន​អស់​១ កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៩ ហើយ​ពេល​នេះ​រថយន្ត​ដឹក​ដែក​បេឡេ​បាន​មក​ដល់​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ កញ្ញា​នេះ…

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទឹកទន្លេ​មេគង្គ​ហូរ​មក​យ៉ាងខ្លាំង​ក្រោម​ស្ពាន​បេ​ឡេ​នៅ​ភូមិ​ទួល​រកា បណ្តាល​ឱ្យ​បាក់​សសរ​បេតុង​ស្ពាន​អស់​១ កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៩ ហើយ​ពេល​នេះ​រថយន្ត​ដឹក​ដែក​បេឡេ​បាន​មក​ដល់​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ កញ្ញា​នេះ ដើម្បី​តម្លើង​លើ​ស្ពាន​បេ​ឡេ​មួយ​កន្លែង​ដែល​មាន​ទទឹង​៤,២០​ម៉ែត្រ និង​បណ្តោយ​៧៥​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ទួល​រកា ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់ ឲ្យ​កាន់តែ​រឹង​មាំ​ងាយ​ស្រួល​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​។

បើ​តាម​លោក​សុខ ស្រ៊ុ​ន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ជូនដំណឹង​ថា ស្ពាន​បេឡេ​នេះ​ត្រូវ​រង​គ្រោះ​ដោយ​ទឹក​ហូរ​ផ្តាច់​អស់​សសរ​មួយ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែកញ្ញា​នោះ រូប​លោក លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត លោក​គន់ គី​ម ទេស​រដ្ឋមន្ត្រី​អនុប្រធាន​ទី​១ គ្រោះ​មហន្តរាយ និង​មន្ត្រី​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​ពិនិត្យ និង​រក​ធ​វិធី​ដោះ​ស្រាយ​បន្ទាន់​។

លោក​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​បន្ត​ថា តាម​គោលការណ៍ គឺ​អនុញ្ញាត​ឲ្យ​អ្នក​ថ្មើរជើង និង​ម៉ូតូ​បើក​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក​បាន តែ​ចំពោះ​រថយន្ត​គ្រប់​ប្រភេទ​ត្រូវ​បិទ​មិន​ឲ្យ​ឆ្លង​នោះ​ទេ ព្រោះ​ខ្លាច​​បាក់​ស្ពាន​ដែល​ត្រូវ​បាន​កសាង​ដោយ​កងកម្លាំង​វិស្វកម្ម​ក្រសួងការពារជាតិ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៣ ។ ចំពោះ​សម្ភារ​ដែក​ស្ពាន​បេ​ឡេ ត្រូវ​បាន​ដឹក​មក​ពី​រាជធានី​ភ្នំពេញ​មក​ដល់​នៅ​យប់​ថ្ងៃ​ទី​០៧ កញ្ញា ឬ​ថ្ងៃ​ទី​០៨​កញ្ញា​នេះ ដោយ​បំពាក់​ពីលើ​ដែក​ស្ពាន​ចាស់​ដើម្បី​ឲ្យ​កាន់តែ​រឹង​មាំ ក្នុង​ការ​ប្រើប្រាស់​នៅ​ក្នុង​រដូវវស្សា​សិន ទំ​រាំ​ដល់​រដូវប្រាំង និង​ធ្វើការ​ជួសជុល​កសាង​គ្រឹះ​សសរស្ពាន​បេតុង​​ដែល​បាក់​នោះ​ឡើង​វិញ ។

លោក​វរសេនីយ៍ឯក ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់ ប្រាប់​ថា ទឹកទន្លេ​មេគង្គ​បាន​ហូរ​មក​ខ្លាំង​តាម​ក្រោម​ស្ពាន​បេឡេ នៅ​ភូមិ​ទួល​រកា​នេះ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​៦ កញ្ញា ត្រូវ​បាន​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​បានឃើញ​ទឹក​ហូរ​មក​ដាច់​សសរ​លំ​បាត់ នៅ​សល់​តេស​សរ​បេតុង​១ និង​តួ​ដែក​ស្ពាន មិន​បានបាក់​នោះ​ទេ ។ ហើយ​រូប​លោក​ក៏​បាន​ឲ្យ​កម្លាំង​នគរបាល​ចរាចរណ៍​ប្រញាប់​យក​ស្លាក​សញ្ញា​ទៅ​ដាក់​តាម​បញ្ជា​របស់​លោកស្នងការ​នគរបាល​ខេត្ត ដើម្បី​ការពារ​មិន​ឲ្យ​រថយន្ត​តូច​-​ធំ​បើក​ឆ្លងកាត់ ហើយ​សមត្ថ​កិច្ច​នៅ​ប្រចាំការ​ជាប់​រាល់ថ្ងៃ ដើម្បី​ធានា​ដល់​សុវត្ថិភាព​មិន​ឲ្យ​មាន​គ្រោះថ្នាក់​កើត​ឡើយ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ