ស្យាម​គូ​បូ​តា ឧបត្ថម្ភ​ផ្ដាច់មុខ​ក្នុង​កម្មវិធី ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ទម្ងន់​៦០​គីឡូ​ក្រាម «​គូ​បូ​តា បច្ចេកវិទ្យា​កសិកម្ម​ថ្មី​ដើម្បី​​អនាគត នាំ​មក​ជូន ជើងឯក​ប្រដាល់​​លេខ​មួយគូ​បូ​តា រដូវ​កាល​ទី ១១»


រាជធានី​ភ្នំពេញ​៖ នា​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៩ ក្រុមហ៊ុន​គូ​បូ​តា បាន​រៀបចំ​សន្និសីទ​សារ​ព័ត៌​មាន​មួយ​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន ស្ទឹង​មាន​ជ័យ ដើម្បី​ប្រកាស​ពី​ការ​ឧបត្ថម្ភ​ផ្ដាច់មុខ​របស់​ខ្លួន​​ក្នុង​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ «គូ​បូ​តា បច្ចេកវិទ្យា​កសិកម្ម​ថ្មី​ដើម្បី​អនាគត នាំ​មក​ជូន ជើងឯក​ប្រដាល់​លេខ​មួយគូ​បូ​តា រដូវ​កាល​ទី ១១» ក្រោម​អធិបតីភាព​របស់​អ្នកតំណាង​ក្រុមហ៊ុន គូ​បូ​តា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​ស្ថានីយទូរទស្សន៍​បាយ័ន​។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​កិច្ចសហការ​យ៉ាង​ល្អ​ប្រសើរ​ជា​បន្តបន្ទាប់​រវាង​ក្រុមហ៊ុន គូ​បូ​តា សហ​ព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​ស្ថានីយទូរទស្សន៍​បាយ័ន បាន​នាំ​មក​ជូន​លោក​អ្នក​នូវ​កីឡាករ​ជើង​ខ្លាំង ខ្មែរ​-​ថៃ ចំនួន ៨ រូប ពោរពេញ​ដោយ​បទ​ពិសោធន៍​លើ​សង្វៀន ដើម្បី​ធ្វើការ​ប្រកួត​​ដណ្តើម​​ខ្សែក្រវាត់​ដ៏​ស្វិតស្វាញ និង​ជក់ចិត្ត​ជូន​ពុក​ម៉ែ​បងប្អូន​ដែល​ស្រឡាញ់​គាំទ្រ​ប្រដាល់​គុន​ខ្មែរ​បាន​​ទស្សនា​ក្នុង​កម្មវិធី «គូ​បូ​តា បច្ចេកវិទ្យា​កសិកម្ម​ថ្មី​ដើម្បី​អនាគត នាំ​មក​ជូន ជើងឯក​ប្រដាល់​លេខ​​មួយគូ​បូ​តា រដូវ​កាល​ទី ១១»។

សូម​ចូលរួម​ជា​សាក្សី​ទាំងអស់​គ្នា​សម្រាប់​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​​អន្តរជាតិ​ដ៏​អស្ចារ្យ​មួយ​នេះ ដែល​រៀបចំ​ឡើង​រៀងរាល់ថ្ងៃ​សុក្រ ចាប់ពី​ម៉ោង ៧ យប់ ដល់​ម៉ោង ៩ យប់ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ ឬ​អាច​ទស្សនា​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​។ បន្ថែម​ពីលើ​នេះ ក៏​មានការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ Facebook Page ផ្លូវការ​របស់​ទូរទស្សន៍​បាយ័ន “Bayon Television” ព្រមទាំង Facebook Page ផ្លូវការ “Kubota Kampuchea Club” ផង​ដែរ​។

សម្រាប់​រដូវ​កាល​ទី​១១ នេះ កម្មវិធី​ប្រដាល់​ជើងឯក​ប្រដាល់​លេខ​មួយគូ​បូ​តា បាន​សម្រិតសម្រាំង​យក​កីឡាករ​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម សុទ្ធ​សឹង​ជើង​ខ្លាំង ក្នុង​នោះ​កីឡាករ​កម្ពុជា​រួម​មាន សុខ ធី ប៊ុ​ន សុធា ឯម សុធី និង​អ៊ូច ធា​រិ​ទ្ធ ដែល​នឹង​ត្រូវ​ជួប​ប្រកួត​តតាំង​ជាមួយ​កីឡាករ​ថៃ ផា​យ៉ាក់​ហិ​រ៉ា​ន់ ឆ​.​ហា​ផា​យ៉ាក់ ទ្រី​ផេ​ត ស​.​រើ​ង​ឆ័​យ ឌី ស​.​ផ្លឺ​ន​ជិត ក្រោះ​ផេ​ត គៀត​បាន​ឌិ​ត​។ ថ្វី​ត្បិត​ថា​កីឡាករ​ថៃ​ពីរ​រូប​អវត្តមាន​ដោយសារ​បញ្ហា​ផ្ទាល់ខ្លួន​ពុំ​បាន​ចូលរួម​បង្ហាញខ្លួន​ក្នុង​កម្មវិធី​សន្និសីទ​មួយ​នេះ​យ៉ាងណា​ក្ដី ក៏​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​នៅ​តែ​ដំណើរការ​យ៉ាង​រលូន​។

ដោយ​មើលឃើញ​ពី​សន្ទុះ​នៃ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ពុក​ម៉ែ​បងប្អូន​ប្រជាជន​កម្ពុជា ក្រុមហ៊ុន​គូ​បូ​តា ក៏​បាន​សម្រេចចិត្ត​បន្ត​ការ​ឧបត្ថម្ភ​ផ្ដាច់មុខ​ក្នុង​កម្មវិធី «​ជើងឯក​ប្រដាល់​លេខ​មួយគូ​បូ​តា រដូវ​កាល​ទី ១១ នាំ​មក​ជូន​ដោយ គូ​បូ​តា បច្ចេកវិទ្យា​កសិកម្ម​ថ្មី​ដើម្បី​អនាគត​» ដែល​ជា​ឆ្នាំ​ទី​៧​នៃ​ដំណើរការ​កម្មវិធី​ដ៏​ជក់ចិត្ត​មួយ​នេះ ហើយ​បច្ចុប្បន្ន​បាន​ក្លាយជា​កម្មវិធី​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ដ៏​ស្វិតស្វាញ និង​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្រុមហ៊ុន​គូ​បូ​តា សូម​សម្ដែង​នូវ​ការ​អរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន​កម្ពុជា ដែល​តែងតែ​គាំទ្រ​យ៉ាង​យកចិត្តទុកដាក់​សម្រាប់​កម្មវិធី «​ជើងឯក​ប្រដាល់​លេខ​មួយគូ​បូ​តា​» ដែល​បាន​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​កម្មវិធី​ប្រដាល់​ដ៏​ពេញ​និយម​បំផុត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​គោរព​អរគុណ​បង​ប្អូន​កសិករ​កម្ពុជា​សម័យ​ថ្មី ដែល​តែងតែ​ជឿជាក់ និង​ប្រើប្រាស់​គ្រឿងចក្រ​កសិកម្ម គូ​បូ​តា ជួយ​ឲ្យ គូ​បូ​តា លក់ដាច់​លេខ​មួយ​នៅ​កម្ពុជា​។

គូ​បូ​តា សន្យា​ថា​នឹង​នាំ​មក​ជូន​លោក​អ្នក​នូវ​ភាព​សប្បាយ​រីករាយ​ជា​និច្ច និង​តែងតែ​នៅ​ជា​ក្បែរ​កសិ​ករ​កម្ពុជា​ដើម្បី​ចែករំលែក​ចំណេះដឹង និង​បទ​ពិសោធន៍ ក៏​ដូច​ជា​នាំ​មក​ជូន​កសិករ​នូវ «បច្ចេក​វិទ្យា​កសិកម្ម​ថ្មី​ដើម្បី​អនាគត​» ដើម្បី​រួមចំណែក​ជួយ​ឱ្យ​វិស័យ​កសិកម្ម​កាន់តែ​រីក​ចម្រើន​។ យើង​សង្ឃឹមថា ​ប្រជា​កសិករ​កម្ពុជា​អាច​ធ្វើ​កសិកម្ម​បាន​កាន់តែ​ងាយស្រួល មានការ​ចំណាយ​តិច​ប៉ុន្តែ​ទទួល​បាន​ផលដំណាំ​ច្រើន អាច​បង្កើន​ចំណូល​បាន​កាន់តែ​ច្រើន​ធ្វើ​ឱ្យ​ជីវភាព​កាន់តែ​ប្រសើរ​ធូរធារ និង​មាន​ភាព​រុងរឿង ហើយ​ក៏​ជួយ​ផ្តល់​ឲ្យ​ពិភពលោក​នូវ​ចំណីអាហារ​ដែល​មានគុណ​ភាព និង​សុវត្ថិភាព​ផង​ដែរ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ