ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ជើង​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ជិះ​ប្រដេញ​វាយ​ខ្នោះ​យុវជន​២​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​២​នាក់​ស្លៀកពាក់​ឯក​សណ្ឋាន​​ស៊ី​វិល ដោយ​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង រួច​ជិះ​ប្រដេញ និង​ឃាត់ខ្លួន​២​នាក់​វាយ​ខ្នោះដៃ បង្ក​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៧ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​២​នាក់​ស្លៀកពាក់​ឯក​សណ្ឋាន​​ស៊ី​វិល ដោយ​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង រួច​ជិះ​ប្រដេញ និង​ឃាត់ខ្លួន​២​នាក់​វាយ​ខ្នោះដៃ បង្ក​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ខាងជើង​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ នៅ​លើ​កំណាត់​ផ្លូវ​សហព័ន្ធ​រុ​ស្សី ក្នុងភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

តាម​សម្តី​បុរស​២​នាក់​ខាងលើ​អះអាង​ថា​ជា​សមត្ថកិច្ច បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ខណៈ​ពួក​គាត់​កំពុង​ជិះ​ម៉ូតូ​លើ​កំណាត់​ផ្លូវ​សហព័ន្ធ​រុ​ស្សី ស្រាប់តែ​ឃើញ​ក្រុម​យុវជន​ខាងលើ​ជាង​១០​នាក់ ក្នុង​នោះ​ក៏​មាន​កាបូប​ស្ត្រី​ដាក់​នៅ​ពីមុខ​ផង ដោយ​សង្ស័យ​ជា​ក្រុម​ឆក់​ក៏​ដេញ​តាម​ឃាត់ខ្លួន​បាន​យុវជន​ទាំង​២​នាក់​នៅ​ចំណុច​ខាងលើ ចំណែក​បក្សពួក​ផ្សេង​ទៀត​បាន​ចែកផ្លូវ​គ្នា​អស់​។ ក្រោយ​ពី​ឃាត់ខ្លួន​យុវជន​ទាំង​២​នាក់ ក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​មក​ទទួលយក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ផង​ដែរ​។

តាម​ការ​បញ្ជាក់​សមត្ថកិច្ច​មូលរ​ដ្ឋា​ន ក្រោយ​ពី​យក​យុវជន​ទាំង​២​នាក់​ទៅ​សាកសួរ​បាន​ឱ្យ​ដឹង​ថា តាម​ពិត មុន​សមត្ថកិច្ច​ឃាត់ខ្លួន គឺ​យុវជន​ទាំង​២​នាក់ រួម​ជាមួយ​មិត្តភក្តិ​ប្រមាណ​ជាង​១០​នាក់ គឺ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​យុវជន​មួយ​ក្រុម​ទៀត ដែល​ប៉ុនប៉ង​បំរុង​ឆក់​ទូរស័ព្ទ​ដៃ​មិត្តភក្តិ​របស់​ខ្លួន ស្រប​ពេល​កំពុង​ដេញ​តាម​ក្រុម​ខាងលើ ធ្វើ​ឱ្យ​សមត្ថកិច្ច​ស​ង្ស័​ញ​ក៏​ឃាត់ខ្លួន​យុវជន​ទាំង​២​នាក់​តែ​ម្តង​។

ក្រោយ​ពី​ការ​សាកសួរ​ពី​ដំណើររឿង​រួច សមត្ថកិច្ច​បានឱ្យ​យុវជន​ទាំ​២​នាក់​ត្រឡប់​នៅផ្ទះ​វិញ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ