រដ្ឋមន្ត្រី​ព័ត៌មាន​សង្ឃឹម​អភិបាល​ថ្មី​ខេត្ត​ក្រុងព្រះសីហនុ​ស្តារ​ខេត្ត​នេះ​មានឈ្មោះ​ល្បី​ឡើង​វិញ


រាជធានី​ភ្នំពេញ ៖ លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សម្តែង​ក្តី​សង្ឃឹមលើ​អភិបាល​ថ្មី ខេត្ត​ព្រះ​សីហ​នុ​នឹង​ស្តារ​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ល្បី​ឡើង​វិញ ដោយ​មិន​ដូច​ការ​លើក​ឡើង​របស់​ជន​មួយ​ចំនួន​ឡើយ ។ លោក​រដ្ឋមន្ត្រី​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៨ កញ្ញា​នេះ​ថា « មក​ដល់ទី​ក្រុង​កំពង់សោម​ជាង​កន្លះ​ថ្ងៃ​ក្រៅពី​បន្ទប់​សណ្ឋាគារ (​ហើយ មាន​ច្រើន ណាស់ មិន​ដូច​អ្នកខ្លះ​ស្រែ​កថា គ្មាន​នោះ​ទេ ) ខ្ញុំ​រក​កន្លែង​ណាមួយ ដើម្បី​ខ្ញុំ​ប្រើ​គុណនាម «​ស្អាត »​មិន​បាន ។

លោក​បន្ត​ថា អាច​មាន​អ្នក​រិះគន់​ថា ខ្ញុំ​មក​តែ​មួយ​ភ្លែត​ម៉េច​ហ៊ាន​និយាយ​បែប​នេះ តែ​សូម​ទុក​ខ្ញុំ​ជា​ទេសចរ​មក​ពី​ឆ្ងាយ​ម្នាក់​ចុះ ។ លោក​បញ្ជាក់​ថា ៖« សង្ឃឹម អភិបាលខេត្ត​ថ្មី មាន​ចង្កឹះ​ទិព្វ​ដូច Harry Potter ជួយ​លើក​សម្រស់​ទីក្រុង​កំពង់សោម​យើង​ឡើង​វិញ ហើយ​អ្នក​កំពង់សោម​ក៏​ត្រូវ​តែ​ជួយ​លោក​ផង​ដែរ » ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី​បន្ទាប់​ពី​លោក​គួ​ច ចំរើន ត្រូវ​បាន​រាជរ​ដ្ឋា​បាល​បាន​តែងតាំង​ជា​អភិបាលខេត្ត​ព្រះ​សីហ​នុ ខណៈ​លោក​ជា​អតីត​អភិបាលខេត្ត​កំពង់ចាម ។ លោក​ត្រូវ​បាន​ប្រជាជន​នៅ​ខេត្តកំពង់ចាម​បាន​សារ​ទ​យ៉ាង​ខ្លាំង ចំពោះ​ការ​ដឹកនាំ​មានការ​អភិវឌ្ឍន៍ ។

លោក គួ​ច ចំរើន ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​ឲ្យ​កាន់​តំណែង​ខេត្ត​ព្រះ​សីហ​នុ បន្ទាប់​ពី​មាន​ករណី​បាក់​រលំ​អគារ​៧​ជាន់​នៅ​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​ដឹកនាំ​របស់​លោក យន្ត មីន ។ មក​កាន់​ខេត្ត​ព្រះ​សីហ​នុ​លោក គួ​ច ចំរើន ត្រូវ​បាន​សង្កេត​ឃើញ​ថា បាន​ធ្វើការ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង ក្នុង​នោះ​លោក​បាន​ស្តារ​ប្រឡាយ លូ ជួសជុល​ធ្វើ​ផ្លូវ និង​សម្រេច​វាយ​កម្ទេច​អគារ​មួយ​ចំនួន​ដែល​ធ្វើការ​សាងសង់​មិន​ត្រឹមត្រូវ​លក្ខខណ្ឌ​បច្ចេកទេស​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ