ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​សមាជិក​ទីផ្សារ​បណ្តាញ​ជាង​៧​ពាន់​នាក់​នឹង​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​សមាជិក​ទីផ្សារ​បណ្តាញ​ជាង​៧​ពាន់​នាក់ ដែល​នៅ​មាន​ចំនួន​តិច តែ​អ្នក​ទាំងនេះ​នឹង​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​តាម​ការ​គោរព​ច្បាប់​ដោយ​បង់ពន្ធ​ជូន​រដ្ឋ​តាម​ការ​បណ្ឌិត​លក់​ផលិតផល​របស់​ខ្លួន ។ ចំណែក​លោក ឡី សុភាព នាយក​វិទ្យាស្ថាន​អាជីវកម្ម​ម​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​សមាជិក​ទីផ្សារ​បណ្តាញ​ជាង​៧​ពាន់​នាក់ ដែល​នៅ​មាន​ចំនួន​តិច តែ​អ្នក​ទាំងនេះ​នឹង​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​តាម​ការ​គោរព​ច្បាប់​ដោយ​បង់ពន្ធ​ជូន​រដ្ឋ​តាម​ការ​បណ្ឌិត​លក់​ផលិតផល​របស់​ខ្លួន ។

ចំណែក​លោក ឡី សុភាព នាយក​វិទ្យាស្ថាន​អាជីវកម្ម​ម​អន្តរជាតិ និង​ជា​ប្រធាន​សមាគម អ្នក​ទី​ផ្សាយ​បណ្តាញ​កម្ពុជា​បាន​លើក​ឡើង​ក្នុង​ពិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធុរកិច្ច​ទី​ផ្សាយ​បណ្តាញ​កាល ពី​ថ្ងៃ​ទី​៧ កញ្ញា​ថា មាន​តែ​ទីផ្សារ​បណ្តាញ​អាជីវកម្ម​អាច​ធ្វើការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​បាន​នៅ​ក្នុង​កម្រិត​មួយ​ទៅ​ដល់​អ្នក​ធ្វើ​អាជីវកម្ម​ខ្នាត​តូច និង​ធ​ម្យ​ម​ដែល​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់ ។

លោក​បណ្ឌិត​បាន​បញ្ជាក់​ថា ៖«​ថ្ងៃនេះ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​យើង​អញ្ជើញ​អ្នក​ធ្វើ​អាជីវៈកម្ម​ឲ្យ​មក​រៀនសូត្រ​ត្រឹមត្រូវ​តាម​ការ​បណ្តុះបណ្តាល​តាម​បច្ចេកទេស និង​វិ​ជ្ជ​ជីវៈ​ស្រប​តាម​ទៅ​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​» ។ លោក​បន្ថែម​អ្នក​ដែល​មាន​អាជីវ​ទីផ្សារ​បណ្តាញ គឺជា​បុគ្គល​មួយ​មាន​សក្តានុពល​ដែល​គេ​ហៅ​ថា បុគ្គល​ម្នាក់​មាន​អាជីវកម្ម​មួយ​ស្តង់ដា​មួយ ជំនាញ​មួយ ដែល​ធ្វើ​តាម​គោលនយោបាយ​របស់​រាជ​ដ្ឋា​ភិ​បាល ។

តាម​រយៈ​អ្នក​ធ្វើ​អាជីវកម្ម​បណ្តាញ​នេះ លោក​ក៏​បាន​អំពា​នាវ​ដល់​យុវជន​ទាំងអស់​កុំ​ស្តាប់​តាម​ការ​ញុះញង់​របស់​លោក សម រ​ង្ស៊ី ដែល​ថា មក​កម្ពុជា ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល ។ លោក​ជា ប៊ុ​ន​ថុ​ល អនុប្រធាន​នាយករ​ដ្ឋា​ន​កណ្តាល​នគរបាល​យុត្តិធម៌​នៃ​អគ្គស្នងការ​ងារ​នគ​បាល​ជាតិ​បាន​លើក​ឡើង​ថា សមាជិក​បណ្តាញ​ទីផ្សា​ក្នុង​បណ្តាញ​នៅ​កម្ពុជា​៧​ពាន់​នាក់ និង​ទៅ​បណ្តា​៥​ប្រទេស មាន​១​ម៉ឺន​៧​ពាន់​នាក់ ។ ដូច្នេះ​ចំនួន​សមាជិក​បណ្តាញ​មាន​ចំនួន​តិច​នៅឡើយ ។

លោក​ថា អគ្គនាយក​ក្រុមហ៊ុន​ចង់បាន​ទីផ្សារ​បណ្តាញ​ឲ្យ​កាន់តែ​ធំ​ឡើយ ដើម្បី​ពង្រឹង​កិ​ស្យា​នុ​ភាព​របស់​ខ្លូ​ន ។ លើស​ពី​នេះ ដើម្បី​អនាគត​សមាជិក​ក្នុង​បណ្តាញ​ក្នុង​ការ​ទ្ររ​ទ្រង់​ជីវ​ភា ព​គ្រួសារ ។ ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ​តាម​រយៈ​បង់ពន្ធ​ជូន​រដ្ឋ ។ លោក​បញ្ជាក់​ថា​៖«​កាលណា​យើង​មាន​ចំណូល​ច្រើន​លទ្ធផល​ល្អ​នោះ​យើង​បង់ពន្ធ​ជូន​រដ្ឋ​តាម​នឹង​ហើយ​ប្រជាជន​យើង​ក៏​មាន​សុខភាព​ល្អ​» ។ លោក​ជា ប៊ុ​ន​ថុ​ល បាន​លើក​ឡើង​ថា ប្រសិនបើ​ការ​ផ្សព្វផ្សាយ​ផលិតផល​ដែល​ច្បាប់​ហាមឃាត់ ហើយ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អន​ឡាញ ឬ​វិទ្យុទូរទស្សន៍ បើសិន​ភ្នាក់ងារ ឬ​មន្ត្រី​ក្រសួងសុខាភិបាល​រក​ឃើញ គឺ​ផាកពិន័យ​ពី​១​លាន​រៀល​ទៅ​៥​លាន​រៀល ។

ដូច្នេះ​យើង​ជឿជាក់​ថា ក្នុង​នាម​ជា​យុវជន​យើង​ត្រូវធ្វើ​គោរព​ច្បាប់​ទាំងអស់​គ្នា​ទាំង​ច្បាប់ព្រហ្មទណ្ឌ​ទាំង​ច្បាប់​ដោយឡែក ។ លោក​បញ្ជាក់​ថា ៖«​បងប្អូន​គិត​ទៅ បើសិន​ច្បាប់​បាន​ចែង​ហើយ មាន​ទាំង​បទលហុ ក្នុង​វិស័យ​សុខាភិបាល​បទលហុ​ក្នុង​វិស័យ​ជលផល បទលហុ​ក្នុង​វិស័យ​នានា បទមជ្ឈិម និង​បទឧក្រិដ្ឋ ។ អ្នក​ប្រព្រឹត្តិ​បទល្មើស​នឹង​ត្រូវ​ទទួលទោស​ច្បាប់​កំណត់​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ