ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជា​ចេះ​ស្ទាត់​ឱ្យ​តែ​ប្រមាទ​នឹង​ត្រឡប់​ជា​បរាជ័យ

4 ឆ្នាំ មុន

សេចក្តី​ប្រមាទ​នឹង​អាច​ធ្វើ​ឱ្យ​អ្នក​ដែល​ចេះ​ស្ទាត់​ក្នុង​ការងារ​ហើយ​នោះ ត្រឡប់​ទៅ​ជា​បរាជ័យ ដូច​បុគ្គល​ល្ងង់ខ្លៅ ឬ​ដូច​ជា​រថយន្ត​ដែល​ក្រឡាប់​ធ្លាក់​ជ្រោះ​ដូច្នោះ​ដែរ ។ ហេតុ​នោះ​ទើប​ព្រះ​សម្ពុទ្ធ​ទ្រង់​តែង​ដាស់តឿន​បរិ​ស័ទ​ឱ្យ​មាននូវ​ស្មារតី​ប្រុង​ប្រយ័ត្ន​ជា​និច្ច​កុំឱ្យ​សេចក្តី​ប្រមាទ​កើតឡើង​ក្នុង​ខ្លួន​ឱ្យ​សោះ ។ ព្រះពុទ្ធ​សាសនា​បាន​បង្ហាត់បង្ហាញ​នូវ​តួនាទី​៦​យ៉ាង​របស់​មនុស្ស​ជោគជ័យ ឬ​ហៅ​​ថា កិច្ចការ​មនុស្ស​ដែល​ជា​ការងារ​ចាំបាច់​បំផុត​ដែល​ត្រូវ​អនុវត្ត​គឺៈ…

សេចក្តី​ប្រមាទ​នឹង​អាច​ធ្វើ​ឱ្យ​អ្នក​ដែល​ចេះ​ស្ទាត់​ក្នុង​ការងារ​ហើយ​នោះ ត្រឡប់​ទៅ​ជា​បរាជ័យ ដូច​បុគ្គល​ល្ងង់ខ្លៅ ឬ​ដូច​ជា​រថយន្ត​ដែល​ក្រឡាប់​ធ្លាក់​ជ្រោះ​ដូច្នោះ​ដែរ ។ ហេតុ​នោះ​ទើប​ព្រះ​សម្ពុទ្ធ​ទ្រង់​តែង​ដាស់តឿន​បរិ​ស័ទ​ឱ្យ​មាននូវ​ស្មារតី​ប្រុង​ប្រយ័ត្ន​ជា​និច្ច​កុំឱ្យ​សេចក្តី​ប្រមាទ​កើតឡើង​ក្នុង​ខ្លួន​ឱ្យ​សោះ ។

ព្រះពុទ្ធ​សាសនា​បាន​បង្ហាត់បង្ហាញ​នូវ​តួនាទី​៦​យ៉ាង​របស់​មនុស្ស​ជោគជ័យ ឬ​ហៅ​​ថា កិច្ចការ​មនុស្ស​ដែល​ជា​ការងារ​ចាំបាច់​បំផុត​ដែល​ត្រូវ​អនុវត្ត​គឺៈ

១-​បុគ្គល​ត្រូវ​បំពេញ​តួនាទី​ជា​កូន​ដ៏​ល្អ​របស់​មាតាបិតា​។

២-​បើ​យើង​ជា​បង​គេ​នៃ​គ្រួសារ ត្រូវ​បំពេញ​តួនាទី​ជា​បង ជា​គំរូ​ដ៏​ល្អ​បស់​ប្អូន ។

៣-​តែបើ​ជា​ប្អូន​គេ ក៏​ត្រូវ​បំពេញ​តួនាទី​ជា​ប្អូន​ដ៏​ល្អរ​បស់បង​។

៤-​កាល​យើង​ជា​មិត្ត​របស់​គេ ត្រូវ​បំពេញ​តួនាទី​ជា​មិត្ត​ដ៏​ល្អ​របស់​មិត្តសម្លាញ់​។

៥-​កាលបើ​យើង​ជា​អ្នករៀន​សូត្រ ក៏​ត្រូវ​បំពេញ​តួនាទី​ជា​សិស្ស​ល្អ​របស់​គ្រូ​។

៦-​កាលបើ​យើង​ធ្វើការ​នៅ​ក្នុង​អង្គភាព​ស្ថាប័ន ត្រូវ​បំពេញការងារ​របស់​ខ្លួន​ដោយ​ភក្តីភាព ។

កិច្ច​ទាំង​៦​នេះ​បុគ្គល​គួរ​បដិបត្តិ​ឱ្យ​បាន​ល្អ​បំផុត​រាល់ថ្ងៃ និង​ធ្វើ​ឱ្យ​អស់ពី​សមត្ថភាព ពិសេស​គឺ​ចេញ​ឱ្យ​ឆ្ងាយ​ពី​សេចក្តី​ប្រមាទ ដើម្បី​ប្រែ​ក្លាយជា​មនុស្ស​ល្អ​ប្រព្រឹត្ត​ទៅ​ក្នុង​ចក្រ​ទាំង​ពីរ​គឺ ពុទ្ធចក្រ និង​អាណាចក្រ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ