ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ដល់​ម្ល៉ឹង​ផង​! អាង​មាន​កាំភ្លើង​វ៉ៃ​គេ​បែកក្បាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​បន្តិចបន្តួច បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​នាយ​រង​ការិយាល័យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ដក​កាំភ្លើងខ្លី​វាយ​ភាគី​ម្ខាង​ទៀត បណ្តាល​អោយ​បែកក្បាល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ផង​ដែរ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៧ ខែកញ្ញា​នេះ នៅ​ជិត…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​បន្តិចបន្តួច បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​នាយ​រង​ការិយាល័យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ដក​កាំភ្លើងខ្លី​វាយ​ភាគី​ម្ខាង​ទៀត បណ្តាល​អោយ​បែកក្បាល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ផង​ដែរ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៧ ខែកញ្ញា​នេះ នៅ​ជិត និង​ស​ណ្ឋ​គា​រតាយ​ម៉េ​ង ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​មិន​ទាន់​អោយ​ស្គាល់​អត្តសញ្ញាណ​ទេ គ្រាន់តែ​ដឹង​ថា ជិះ​ម៉ូតូ​ម៉ាក CPX ពណ៌​ស ពីរ​នាក់​សង្សារ​របស់​ខ្លួន ។ ចំនែក​ជន​បង្ក​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​វរៈសេនីយ៍ទោ សេង សុផល នាយ​រង​ការិយាល័យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៧ ។ សមត្ថកិច្ច​ដកហូត​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក​ប៉េអា​តា​បង់​មាន​គ្រាប់​ពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ បុរស​ដែល​គេ​ស្គាល់​ថា ជា​នាយ​រង​ការិយាល័យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FR 1386 ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​ន​រោ​ត​ម្ត​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំនុច​កើតហេតុ​បាន​ឈប់​អែប​កៀន​ផ្លូវ​ដើម្បី​និយាយ​ទូរស័ព្ទ​ក៏​ស្រាប់តែ​បុរស​ម្នាក់​រួម និង​នារី​ម្នាក់​ជា​សង្សារ​នឹង​គ្នា​បាន​ជិះ​ម៉ូតូ​ម៉ាក PCX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GQ- 3449 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ ក្នុង​ទិស​ដៅ​ស្របគ្នា​ក្នុង​ស្ថានភាព​ស្រវឹង​បាន​ជ្រុល​ទៅ​បុក និង​ម៉ូតូ​ហុងដា​ឌ្រី​ម​របស់​គាត់​ពីក្រោយ បណ្តាល​អោយ​រង​ការ​ខូចខាត​បន្តិចបន្តួច តែ​ភាគី​ខាង​ម៉ូតូ​ហុងដា​ឌ្រី​មទប់​កំហឹង​មិន​បាន​ក៏​ដក​កាំភ្លើងខ្លី​វាយ​ក្បាល ខាង​ម៉ូតូ PCX បណ្តាល​អោយ​បែកក្បាល​ខាងក្រោយ ។

ភ្លាម​ៗ​នោះ​ដែរ​កម្លាំង​សមត្ថកិច្ច​របស់​អធិការដ្ឋាន​ខណ្ឌចំការមន​ល្បាត​ឃើញ​ក៏​បាន​សាកសួរ និង​ឃាត់ខ្លួន​បុរស​ជា​នាយ​រង​ការិយាល័យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ព្រមទាំង​ដកហូត​កាំភ្លើងខ្លី​មួយ​ដើម​នាំ​យកសារ​សួរ​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​តែ​ម្តង ។ ដោយឡែក​បុរស​ដែល​រង​របួស​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ អោយមក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​របួស​នៅ​មន្ទី​ពេទ្យ​ភ្លាម​ៗ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ