មុន​នេះ​បន្តិចផ្អើល​ ករណី​ប្តី​ប្រពន្ធ​១​គូ​ត្រូវ​ខ្មាន់​កាំភ្លើង​​បាញ់​យ៉ាង​សាហាវ​


ខេត្តមណ្ឌលគិរី ៖ បើ​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​មួយគូ​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់ បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើតហេតុ រួច​ខ្មាន់​បាន​រត់គេច​ខ្លួន​បាត់ កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ 2019 ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ចំណុច​ព្រៃ​ខៀវ ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក​។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ រ៉ា ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរប​កសិករ ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ចំណុច​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ត្រូវជា​ប្ដី ហើយ​ត្រូវ​ជនសង្ស័យ​បាញ់​ចំនួន​១​គ្រាប់​ត្រូវ​ចំ​ក្រោម​ដោះ​ខាងឆ្វេង​ធ្លាយ​ចេញ​មក​ក្រោម​ក្លៀក​ខាងស្ដាំ បណ្ដាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង ។

ប្រភព​ដដែល​បន្ត​ថា ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ អាន អុល ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​កសិករ ត្រូវជា​ប្រពន្ធ ហើយ​ត្រូវ​ជនសង្ស័យ​បាញ់​២​គ្រាប់ ដោយ​គ្រាប់​ទី​១​ត្រូវ​ចំ​ពីលើ​ចង្កេះ​ឆ្វេង​ផ្នែក​ខាងក្រោយ​ចេញ​មក​ក្រោម​ដោះ​ក្បែរ​ចុងដង្ហើម​ផ្នែក​ខាងឆ្វេង និង​គ្រាប់​ទី​២ ត្រូវ​ចំ​គល់​ដោះ​ខាងឆ្វេង​ផ្នែក​ខាងក្រោម​ចេញ​មក​ខាងលើ​ចុង​ដោះ​ខាងឆ្វេង បណ្ដាល​ឱ្យ​ស្លាប់​នៅ​តាម​ផ្លូវ ខណៈ​ពេល​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ។

សេចក្តីរាយការណ៍​បន្ត​ថា ពាក់ព័ន្ធ​ករណី​នេះ​ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា អាច​ជា​រឿង​ទំនាស់​ដីធ្លី​។

ក្រោយ​ពេល​កើតហេតុ គឺ​ម៉ោង​8​និង​20​នាទី​ព្រឹក ថ្ងៃ​ទី​៨ ខែកញ្ញា​នេះ សមត្ថកិច្ច​បាន​ធ្វើ​កំណត់​លើ​មុខសញ្ញា​ជន​ដៃដល់​រួច​ហើយ និង​កំពុង​បន្ត​ធ្វើការ​តាម​នីតិវិធី ដើម្បី​នាំ​ខ្លួន​ជនសង្ស័យ​មក​ដាក់ទោស​តាម​ច្បាប់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ