ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​នឹង​ប្រកាស​លទ្ធផល​ការ​ប្រឡង​បាក់​ឌុ​ប​ថ្ងៃ​ទី​០៩​កញ្ញា​មុន​ការ​គ្រោងទុក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បញ្ចប់​ការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំ​ព្យូ​រ​ទ័​រ និង​ការ​ផ្ទៀត​ផ្តា​ត់​ពិន្ទុ​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ (​បាក់​ឌុ​ប​) ១០០%​ហើយ ហើយ​គ្រោង​នឹង​ប្រកាស​លទ្ធផល គឺ​នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា​នេះ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បញ្ចប់​ការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំ​ព្យូ​រ​ទ័​រ និង​ការ​ផ្ទៀត​ផ្តា​ត់​ពិន្ទុ​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ (​បាក់​ឌុ​ប​) ១០០%​ហើយ ហើយ​គ្រោង​នឹង​ប្រកាស​លទ្ធផល គឺ​នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា​នេះ ។

លោក បណ្ឌិត​រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ឲ្យ​កោះ​សន្តិ ភាព​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា​ថា គិត​ត្រឹម​ថ្ងៃ​ទី​០៧ ខែកញ្ញា​នេះ​ដំណើរការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម្រេច​បាន​១០០​ភាគរយ​ហើយ ។ លោក​បន្ត​ថា ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ប្រកាស​លទ្ធផល​មុន​ការ​គ្រោងទុក គឺ​លទ្ធផល​នឹង​មាន​ប្រកាស​ជូន នៅ​ថ្ងៃ​ទី​០៩ ខែកញ្ញា​នេះ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល និង​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា សម្រាប់​បណ្ដា​ខេត្ត​ផ្សេង​ៗ ។

លោក​បណ្ឌិត​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា លទ្ធផល​ក៏​នឹង​មាន​ផ្សាយ​ជូន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​វិជ្ជមាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ដែល​បន្ត​គោរព​គោលការណ៍​ច្បាប់​យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួលយក​បាន​ក៏​ដូច​ជា ការ​ចូលរួម​គោរព​បទបញ្ញត្តិ​មាន​ជា​ធរមាន​នានា ។

ទាក់ទង និង​បេក្ខជន​ប្រឡង​ជាប់​ប៉ុន្មាន​ភាគរយ និង​បេក្ខជន​ទទួល​បាន​និទេស​ល្អ​ប៉ុន្មាន​នាក់​អ្នកនាំពាក្យ​ក្រសួង​អប់រំ​មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​នោះ​ទេ ។ លោក​គ្រាន់តែ​លើក​ឡើង​ថា លទ្ធផល​ពេញ​លេង​នឹង​ប្រកាស​នៅ​ពេល​ខាង​មុខ​នេះ ។

សូម​ជម្រាប​ថា ការ​អត្រាកំណែរ​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​បាក់​ឌុ​ប​បាន​បញ្ចប់ កាលពី​ថ្ងៃ​ទី​២៨ ខែសីហា​កន្លង​មក ។ បេក្ខជន​ប្រឡង​ឆ្នាំ​២០១៩ មាន​ចំនួន​១១៧ ០៤៣​នាក់ ស្រី​៦០៤២៧ នាក់ មាន​២០២ មណ្ឌល ចែក​ជា​ថ្នាក់​វិទ្យាសាស្ត្រ​មាន​បេក្ខជន​ចំនួន​៤៤៦៩០​នាក់ មាន​៧៥ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​បេក្ខជន​ចំនួន​៧២៣៥៣​នាក់ មាន​១២៧​មណ្ឌល ។ បេក្ខជន​អវត្តមាន​ពេល​ប្រឡង​មាន​១៨១៨ នាក់ ស្រី​៦៩៦​នាក់ ជា​ភាគរយ ១.៥៥%៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ