លើកនេះ…​ជាករណី​ប្តី​ទាន់ប្រពន្ធម្តង ចាប់​បានទាំង​សហាយ​​នាង


រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​ប្ដី​អត់​នៅ​ជាមួយ បាន​លួច​នាំ​សហាយ​ចូល​ដេក​ក្នុង​បន្ទប់​ជំនួស ប៉ុន្តែ​ចំ​ពេល​ស៊យ​ធំ​ត្រូវ​ប្ដី​តាម​ទាន់​ក៏​ចាក់​សោ​ពី​ខាងក្រៅ​ រួច​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ ។ ហេតុការណ៍​នេះ ប​ង្ភ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលាម៉ោង​ប្រមាណ​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ កញ្ញ នៅ ផ្ទះ​ជួល​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ជា​ប្ដី​ឈ្មោះ អន សឿ​ន អាយុ​២០​ឆ្នាំ ជា​កម្មករ ស្នាក់​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​៣ ឯ​ប្រពន្ធ​ដែល​លួច​មាន​សហាយ​ឈ្មោះ ទិ​ត សុ​ផាត អាយុ​២១​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ​ខាងលើ មានស្រុកកំណើត​នៅ​ភូមិ​មុខ​ដា ស្រុក​រមាស​ហែក ខេត្តស្វាយ​រៀង ។ ចំណែក​ប្រុស​សាហា​យ​ឈ្មោះ ស៊ង វ៉ា​ន់​ឆៃ អាយុ​២២​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​អង្គ​នោះ​ដែរ ។

បុរស​ជា​ប្តី​និយាយ​ថា រូបគេ​និង​ប្រពន្ធ​បានរៀប​ការ​តាម​ប្រពៃណី​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩
ដោយ​ខាង​ស្រី​បង្គាប់​ថ្លៃ​បណ្ណាការ​ចំនួន​១.៥០០ដុល្លារ ។ ប៉ុន្តែ​ពេលធ្វើការ​នៅ​ភ្នំពេញ​នេះ​គឺ​រស់
នៅ​ផ្សេង​គ្នា យូរ​ៗ​ទើប​រូបគេ​ទៅ​ជួប​ប្រពន្ធ​ម្តង​។ ប៉ុន្តែ​មួយ​រយៈ​ថ្មី​ៗ​នេះ រូបគេ​បាន​ទៅ​រស់នៅ​ឯ
ស្រុក​កំណើត ហើយ​ឪពុកមា​របស់​ប្រពន្ធ​បាន​ទូរស័ព្ទ​ប្រាប់​ថា ប្រពន្ធ​ខ្លួន​បាន​ប្តូរ​បន្ទប់​ជួល​ថ្មី​និង​ឃើញ​កំពុង​ទាក់ទង​ជាមួយ​ប្រុស​ថ្មី​ទៀត​ផង ។

នៅ​ថ្ងៃ​ទី​៥ ខែកញ្ញា រូបគេ​បាន​មក​ពី​ស្រុក​កំណើ​ត​ដើម្បី​តាមដាន​ប្រពន្ធ ក៏​ឃើញ​នាំ​សហាយ​ចូល​ក្នុង​បន្ទប់​ជួល​នោះ​ប្រាកដ​មែន ទើប​យកសោ​ចាក់​ពី​ខាងក្រៅ​ហើយ​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍ចោម​ចៅ​៣ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​និង​ឃាត់ខ្លួន​ប្រពន្ធ​និង​ប្រុស​ស្នេហ៍​នាំ​ទៅ​ប៉ុស្តិ៍​ដើម្បី​សួរនាំ ។ នៅ​ពេល​នាំ​ទៅ​ដល់​ប៉ុស្តិ៍ ស្ត្រី​ជា​ប្រពន្ធ​សារភាព​ថា ខ្លួន​មាន​ទំនាក់ទំនង​ជាមួយ​ប្រុស​ស្នេហ៍​ប្រមាណ​១​ខែ​មក​ហើយ តែ​មិន​ទាន់​ដល់​ស៊ីជម្រៅ
នៅឡើយ​ទេ ។ ចំណែកឯ​ប្រុស​សហាយ​ក៏​សារភាព​ដូច​គ្នា​ដែរ​ថា រូបគេ​ទើបតែ​ទាក់ទង​គ្នា​ទេ និង​ទើប​តែ​មក​ចូល​បន្ទប់​ជួល​នេះ​បាន​ម្តង​ប៉ុណ្ណោះ​ ។

បន្ទាប់​ពី​មានការ​ផ្អើល​ឆោឡោ​រួច​មក បុរសជា​ប្តី​មិន​បាន​ប្តឹងប្តល់​ទេ គ្រាន់តែ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ​ប្រពន្ធ​និង​ប្រុស​សាហា​យ​ប៉ុណ្ណោះ និងប្រាប់​ប្រពន្ធ​ឲ្យ​ទៅ​ស្រុក​កំណើត ដើម្បី​ផ្តិត​មេដៃលែងលះគ្នា ។
ប្តី​និយាយ​ថា​ គាត់​មិន​អាច​បន្ត​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ទៀត​ទេ ព្រោះតែ​នាង​មានចិត្ត​២-៣ ខ្លួន​មាន​ប្តី​ហើយ បែរជា​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រុស​ផ្សេង ។ ចាត់​ទុក​ថា​ ជា​សំណាង​ដែរដែល​ពួក​គេ​មិនទាន់​មានកូន​ជាមួយ​គ្នា ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ