ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​កំពុង​ភ័យ​ខ្លាច​ខ្លាំង​ណាស់​ព្រោះ​ឃើញ​លួច​ធ្វើ​ទាំង​យប់

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ស្ថានីយ៍​សាំង​ទើប​ចាប់ផ្តើម​សាងសង់​លួចលាក់​ចាក់​ប៊ី​តុង​ទាំង​យប់​អត់​ច្បាប់​នៅ​ចំ​កណ្តាល​ក្រុង​សៀមរាប​នេះ​ត្រូវ​បាន​ពលរដ្ឋ​ប្រមាណ​ជាង​១០​គ្រួសារ​នៅ​ជាប់​របង​មានការ​ព្រួយ​បារ​ម្ម​ណ៍​ភ័យ​ខ្លាច​ស្ថានីយ៍​នេះ​ដំណើរការ​ឡើង​នៅ​ថ្ងៃ​ណាមួយ​អាច​កើតឡើង​នៅ​ហា​នី​ភ័យ​ជាយថាហេតុ ។ ដូច្នេះ​ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ជួយ​អន្តរាគមន៍​អោយ​បាន​ឆាប់​ផង ព្រោះ​ពួក​គាត់​ដែល​នៅ​ជុំវិញ​ទាំង​សង្ខាង​ស្ថានីយ៍​សាំង​ដែល​ទើប​សាងសង់​នោះ​មិន​បាន​ផ្តិត​មេដៃ​ឱ្យ​ទេ ។ សូម​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ស្ថានីយ៍​សាំង​កំពុង​សាងសង់​នេះ…

ខេត្តសៀមរាប ៖ ស្ថានីយ៍​សាំង​ទើប​ចាប់ផ្តើម​សាងសង់​លួចលាក់​ចាក់​ប៊ី​តុង​ទាំង​យប់​អត់​ច្បាប់​នៅ​ចំ​កណ្តាល​ក្រុង​សៀមរាប​នេះ​ត្រូវ​បាន​ពលរដ្ឋ​ប្រមាណ​ជាង​១០​គ្រួសារ​នៅ​ជាប់​របង​មានការ​ព្រួយ​បារ​ម្ម​ណ៍​ភ័យ​ខ្លាច​ស្ថានីយ៍​នេះ​ដំណើរការ​ឡើង​នៅ​ថ្ងៃ​ណាមួយ​អាច​កើតឡើង​នៅ​ហា​នី​ភ័យ​ជាយថាហេតុ ។

ដូច្នេះ​ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ជួយ​អន្តរាគមន៍​អោយ​បាន​ឆាប់​ផង ព្រោះ​ពួក​គាត់​ដែល​នៅ​ជុំវិញ​ទាំង​សង្ខាង​ស្ថានីយ៍​សាំង​ដែល​ទើប​សាងសង់​នោះ​មិន​បាន​ផ្តិត​មេដៃ​ឱ្យ​ទេ ។ សូម​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ស្ថានីយ៍​សាំង​កំពុង​សាងសង់​នេះ ស្ថិត​នៅ​ផ្លូវ​៧​មក​រា ទល់មុខ​វិទ្យាល័យ អង្គរ ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

លោក សាម ឡ​ន ចៅសង្កាត់​សាលា​កំរើក ក្រុង​សៀមរាប បាន​ប្រាប់​ភ្នាក់ងារ កោះសន្តិភាព តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​១១​និង​៣៧​នាទី ថ្ងៃត្រង់ ត្រូវ​នឹង​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​ថា​ចាំ​គាត់​សុំ​យោបល់​ទៅ​អភិបាលក្រុង​សិន ព្រោះ​ទីតាំង​ស្ថានីយ៍​សាំង​នោះ​ប្រហែល​អត់​ទាន់​មានច្បាប់​ទេ​មើលទៅ ។

រីឯ​លោក ហ៊ី សាយ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តសៀមរាប បាន​ប្រាប់​ភ្នាក់ងារ កោះសន្តិភាព នៅ​វេលា​ម៉ោង​១២​និង​០២​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​ដោយ​ខ្លី​ថា លោក​នឹង​ឱ្យ​ក្រុមការងារ​ជំនាញ ចុះ​ទៅ​ពិនិត្យ​មើល​ហើយ នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ ហើយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ