លុយ​បាត​ថៃ​ធៀប​នឹង​ដុល្លារ​អា​មេ​រិ​ក​ប្រែប្រួល​ពេញ​មួ​យស​ប្តា​ហ៍​តែ​ម្តង


នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ​សូម​ណែនាំ​អំពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​បាត​ថៃ​ធៀប​ជាមួយ​ដុល្លារ​អា​មេ​រិ​ក​ដែល​មានការ​ប្រែប្រួល​ពេញ​មួ​យស​ប្តា​ហ៍​តែ​ម្តង ។

ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី ៦​ខែកញ្ញា​នេះ ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៣០,៣៧៧៨​បាត អត្រា​លក់ ៣០,៨៣៤៦​បាត​, ថ្ងៃ​ទី ៥​មាន​អត្រា​ទិញ ៣០,៣៤៨១​បាត អត្រា​លក់ ៣០,៥៩៧៥​បាត ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ហើយ​ថ្ងៃ​ទី ៤ គឺ ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៣០,៤១៦០​បាត អត្រា​លក់ ៣០,៦៨៩៧​បាត​, ថ្ងៃ​ទី ៣​មាន​អត្រា​ទិញ ៣០,៤៣១២​បាត អត្រា​លក់ ៣០,៦៨២២​បាត និង​ថ្ងៃ​ទី ២​មាន​អត្រា​ទិញ ៣០,៣៦៧៥​បាត អត្រា​លក់ ៣០,៦៤០៤​បាត​។

ដោយឡែក​លុយ​បាត​ថៃ​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ ក៏​មានការ​ប្រែប្រួល​ផង​ដែរ ដែល​កាលពី​ថ្ងៃ​ទី ៦​កញ្ញា ១​បាត​ថៃ​មាន​អត្រា​ទិញ ១៣៣​រៀល អត្រា​លក់ ១៣៥​រៀល​, ថ្ងៃ​ទី ៥​មាន​អត្រា​ទិញ ១៣៣,៩០​រៀល អត្រា​លក់ ១៣៥​រៀល​, ថ្ងៃ​ទី ៤​មាន​អត្រា​ទិញ ១៣៣,៤០​រៀល អត្រា​លក់ ១៣៤,៦០​រៀល ។

ចំពោះ​ថ្ងៃ​ទី ៣​គឺ ១​បាត​ថៃ​មាន​អត្រា​ទិញ ១៣៣,៤០​រៀល អត្រា​លក់ ១៣៤,៥០​រៀល និង​ថ្ងៃ​ទី ២​មាន​អត្រា​ទិញ ១៣៣,៥០ រៀល និង​អត្រា​លក់ ១៣៤,៧០ រៀល ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ