រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន០៨នាក់ជាមុខសញ្ញាឆក់ប្លន់យ៉ាងសកម្មកំពុងលាក់ខ្លួនជួញដួរ និងប្រើប្រាស់គ្រឿងញៀនក្នុងផ្ទះសំណាក់មួយកន្លែងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញធ្វើការស្រាវជ្រាវ និងចុះបង្ក្រាបបានកាលវេលាម៉ោង០៤និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះសំណាក់យីហោ«ឡេសុីហ្វីស» ផ្ទះលេខ២៥ តាមបណ្តោយផ្លូវលេខ៨១ ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។
ជាក់ស្តែងក្រោយពីកំណត់បានមុខសញ្ញា និងទីតាំងប្រព្រឹត្តសកម្មភាពបទល្មើសដែលកើតមានក្នុងមូលដ្ឋានរហូតឈានដល់បើកកិច្ចប្រតិបត្តិការឆ្មក់ចុះបង្ក្រាបមុខសញ្ញាឆក់ប្លន់ និងជួញដូររួមទាំងប្រើប្រាស់គ្រឿងញៀនដែលកំពុងពួនសម្ងំលាក់ខ្លួនក្នុងបន្ទប់ផ្ទះសំណាក់ធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀនស្ថិតនៅចំណុចទីតាំងផ្ទះសំណាក់ហោ «ឡេសុីហ្វីស» ខាងលើមានចំនួន១៨បន្ទប់ ក្នុងនោះសមត្ថកិច្ចបានត្រួតពិនិត្យឃើញមានចំនួន១៣បន្ទប់ដែលបានសំរួលទីតាំងអោយប្រើប្រាស់ និងជួញដូរគ្រឿងញៀន ។
សមត្ថកិច្ចបានបើករង្វង់កិច្ចប្រតិបត្តិការចុះបង្ក្រាបឡោមពទ្ធ័ក្រសោបបានបក្សពួក និងឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ក្នុងនោះស្រី០៣នាក់រួមមាន ទី១-ឈ្មោះ ផៃ គន្ធី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ផ្ទះសំណាក់, ទី២-ឈ្មោះ ឈួន ថា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់បន្ទប់លេខ០០៣ មុខរបរមិនពិតប្រាដ (ជួញដូរ), ទី៣-ឈ្មោះ ម៉ាក់ សូវត្ថិ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើមុខរបរអ្នកមើលការខុសត្រូវ, ទី៤-ឈ្នោះ រ៉ា ស៊ុមឆាយឆាញស៊ុំ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់ទីតាំងខាងលើ មុខរបរសន្តិសុខ, ទី៥-ឈ្មោះ ឡេន មករា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការនៅផ្ទះសំណាក់ គីមសួរ (ប្រើប្រាស់), ទី៦-ឈ្មោះ ទុំ សុភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់), ទី៧-ឈ្មោះ ឡុង ស្រីម៉ៅ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុចរបរបគ្មាន (ប្រើប្រាស់) និងទី៨-ឈ្មោះ ទុន ចរិយា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន (ប្រើប្រាស់) ។
វត្ថុតាងដកហូតរួមមាន កាំភ្លើងខ្លី០១ដើមមិនស្គាល់ម៉ាក គ្រឿងញៀនចំនួន១៤កញ្ចប់តូច ដបទឹកសុទ្ធជាឧបករណ៍ប្រើប្រាស់សំរាប់សេពគ្រឿងញៀនមួយចំនួនដាវកែច្នៃចំនួន១ដើម កាំបិតចំនួន០២ដើម ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួនធំ រួមទាំសម្ភារផ្សេងៗមួយចំនួនទៀត ។ ដោយឡែកទីតាំងផ្ទះសំណាក់ខាងលើក្រោយពីសមត្ថកិច្ចធ្វើការបង្ក្រាបឆែកឆេររួចឃើញថាជាទីតាំងសម្រួលឲ្យជនសង្ស័យលាក់ខ្លួនប្រព្រឹត្តបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនត្រូវបានសមត្ថកិច្ចធ្វើការបិទទាំងស្រុងតែម្ដង ៕
កែសម្រួលដោយ ៖ សំណាង
រាជធានីភ្នំពេញ ៖ ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៧ ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម សប្ដាហ៍បើកឆាកត្រូវបានប្រកាសហើយ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ក្មេងប្រុសជំទង់អាយុ១៧ឆ្នាំម្នាក់ ក្លាយទៅជាអ្នកបើកបររថយន្តកុងតឺន័រទាំងមិនទាន់គ្រប់អាយុនៅឡើយ ថែមទាំង...
ខេត្តសៀមរាប ៖ គ្រូពេទ្យយួនម្នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាប ធ្វើការឃាត់ខ្លួន បន្ទាប់ពីគ្រូពេទ្យរូបនោះ បានចាក់...
នៅក្នុងគម្ពីររម្ងាប់សេចក្តីក្រោធបានពន្យល់ថា ទោះជាបុគ្គលធ្វើកិច្ចការអ្វីក៏ដោយ ទង្វើរបស់គេនោះកើតអំពីទោសៈ ផលចេញមករមែងជាផលអាក្រក់ មានតែសេចក្ដីក្ដៅក្រហាយ...
រាជធានីភ្នំពេញ ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣តែងបានរួមជាមួយអាជ្ញាធរភូមិនានាមួយចំនួនទៀត បានចេញធ្វើសកម្មភាពសម្អាត បរិស្ថានដោយការបោសសម្អាតនិងកើបដី ព្រមទាំង...
ផ្លូវដើរទៅរកភាពជោគជ័យតម្រូវឲ្យមនុស្សបោះបង់ភាពភ័យខ្លាចក្នុងការបរាជ័យ និងភាពខ្ជិលច្រអូស ជឿជាក់លើខ្លួនឯង រក្សាការយកចិត្តទុកដាក់ និងមិនរង់ចាំឱកាស ។ តែមានពេល...
រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការថ្កោលទោសយ៉ាងខ្លាំងពីប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ចំពោះជនបរទេសម្នាក់ដែលមកដល់កម្ពុជា ហើយបង្ហោះវីដេអូរិះគន់កម្ពុជា...
រាជធានីភ្នំពេញ ៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត កំពុងត្រួសត្រាយផ្លូវ ដើម្បីពង្រីកសេវាកម្មរបស់ខ្លួនដល់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជា ដោយផ្តល់ជូន...
ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីវ័យទើប១៤ឆ្នាំជាកូនចុងម្នាក់ដោយអត់ទ្រាំនឹងទង្វើរបស់ឪចុងមិនបានក៏ទម្លាយរឿងប្រាប់ម្តាយពីទង្វើដែលឪចុងបានចាប់រំលោភនាងអស់...
រាជធានីភ្នំពេញ ៖ យើងរួមគ្នាក្នុងស្មារតីខ្មែរជួយខ្មែរ ដែលនេះ គឺកើតចេញពីទឹកចិត្តជួយគ្នា និងចូលរួមកសាងភូមិឃុំមានសុវត្ថិភាពរបស់យើង ។ ជាក់ស្ដែងយើងបានកសាង...
ខេត្តកំពង់ចាម ៖ បណ្ដាភូមិជាច្រើនក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ត្រូវបានគេមើលឃើញថា ប្រែក្លាយទៅជាផ្លូវបេតុងស្ទើរ១០០% នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ជាការលើកឡើង...
ជាទូទៅមនុស្សតែងតែគិតថា ភាពជោគជ័យតម្រូវឲ្យពួកគេមានលុយ ឬភាពល្បីឈ្មោះ ឬតំណែងខ្ពស់ណាមួយជាដើម ។ ជាក់ស្តែងវាមិនមានបញ្ហាអ្វីទាក់ទិននឹងគោលដៅទាំងនេះទេ ប៉ុន្តែ...
ខេត្តមណ្ឌលគិរី ៖ បញ្ហាជាច្រើនត្រូវបានប្រជាពលរដ្ឋលើកឡើងរួមមាន បញ្ហាចោរកម្ម គ្រឿងញៀន ប្រព័ន្ឋទឹកស្អាត ដើម្បីដាក់ជូនមន្ត្រីជំនាញដែលចូលរួមវេទិកាសាធារណ:ថ្នាក់...
ខេត្តមណ្ឌលគិរី ៖ គ្រូពេទ្យបានរកឃើញអ្នកជំងឺអេដស៍សរុប៤៣នាក់ ក្នុងខេត្តមណ្ឌលគិរី ដោយគិតចាប់ពីខែមេសា ឆ្នាំ២០១៥ ដល់ត្រីមាសទី៣ ឆ្នាំ២០១៩ ។ លោកវេជ្ជបណ្ឌិត ប៊ុន សួរ...
ឆ្លងទន្លេកើនឡើងច្រើន រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈគោល នយោបាយគាំពារសង្គមបានធ្វើឲ្យចំនួនស្ត្រីឆ្លងទន្លេមានការកើនឡើង...
ខេត្តស្វាយរៀង ៖ នៅដើមសប្តាហ៍នេះ កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្វាយរៀង ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះប្រតិបត្តិការ...
ក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ២ លើពិភពលោកបានបញ្ចេញស្មាតហ្វូនថ្មីរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជា គឺ Huawei Y9s តម្លៃ 259USD មិនត្រឹមតែប៉ុណ្ណោះ Huawei ក៏បានផ្ដល់ជូនប្រូម៉ូ...
ខេត្តបន្ទាយមានជ័យ ៖ ជនជាតិចិនប្រុសស្រីចំនួន២៦នាក់ត្រូវបាននគរបាលចម្រុះកម្ពុជា-ចិនធ្វើការឃាត់ខ្លួននៅ២ទីតាំងផ្សេងគ្នាក្នុងក្រុងប៉ោយប៉ែតនារសៀលថ្ងៃ...
អ្នកលក់អនឡាញមិនអាចរងចាំតែការ Boost ឬផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធសង្គមដើម្បីផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មខ្លួនដល់អតិថិជនគ្រប់ពេលវេលាទេ ។ បើអ្នកចង់រក្សាភាព...
ប្រទេសថៃ ៖ មនុស្សច្រើនពាន់នាក់កាលពីថ្ងៃទី១៤ធ្នូ បានលើកគ្នាធ្វើបាតុកម្មនៅក្រុងបាងកក តាមការអំពាវនាវរបស់មេដឹកនាំប្រឆាំងសំខាន់មួយរូប លោកTHANATHORN JUANGROONGRUANGKIT ដែលនោះជា...