ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ណា​ ឬ​ក្រុមហ៊ុន​ណា​..​! ​ជា​ម្ចាស់​វត្ថុ​តាង​«​ឡាន​បា​កុង​​​ទាំង​១០​គ្រឿង​»នេះ?

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ និងការ​ស្វែ​រក​វត្ថុ​តាង​នានា ពាក់ព័ន្ធ​នឹង​បទ​ល្មើសនៅ​ស្រុក​សំឡូត ដែល​ធ្វើ​ឡើង​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ត្រូវ​បាន​បញ្ជ​ប់​ទាំងស្រុង ​។ នេះ​បើ​តាម​ព័​ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ ហើយ​បើ​គិត​ត្រិ​ម​ថ្ងៃ​ទី​០៦…

​ខេត្តបាត់ដំបង​ ៖ កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ និងការ​ស្វែ​រក​វត្ថុ​តាង​នានា ពាក់ព័ន្ធ​នឹង​បទ​ល្មើសនៅ​ស្រុក​សំឡូត ដែល​ធ្វើ​ឡើង​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ត្រូវ​បាន​បញ្ជ​ប់​ទាំងស្រុង ​។ នេះ
​បើ​តាម​ព័​ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ ហើយ​បើ​គិត​ត្រិ​ម​ថ្ងៃ​ទី​០៦ កញ្ញា នេះ ​វត្ថុ​តាង​ដែល​បាន​រក​ឃើញ​
គឺ​«​រថយន្ត​បា​កុង​»ចំនួន​១០​គ្រឿង ដែល​ពេល​នេះ ​សមត្ថកិច្ច​កំពុង​អូស​ប្រមូល​យ​យក​មក​ផ្ដុំ​គ្នា​រក្សា​ទុក​មួយ​កន្លែង ដើម្បី​ត្រៀម​ដុត​កម្ទេច​​ចោល​។ ប៉ុន្តែ​អ្វី​ដែល​ម​ជ្ឍ​ដ្ឋា​ន​ទូទៅ កំពុង​តាមដាន​ស្ទើរ​មិន​ហ៊ាន​ព្រិច​ភ្នែក​និង​កំពុង​ងឿងឆ្ងល់​នោះ តើ​ជន​ណា ឬក្រុមហ៊ុន​ណាជា​ម្ចាស់​វត្ថុ​តាង​«​រថយន្ត​បា​កុង​»ទាំង​១០​គ្រឿង​នេះ ?​

ទំនង​បែប​គ្មាន​ចម្លើយ​ទេ​..! ពាក់ព័ន្ធ​នឹង​ច​ម្ង​ល់​របស់​មហាជន​នេះ​ ។ ចាប់តាំងពី​ថ្ងៃ​ទី​០១ កញ្ញា ដែល​ជា
​ថ្ងៃ​ដំបូង នៃ​ក​កិច្ច​ប្រតិបត្តិការ​នេះ​រហូត​ដល់​រសៀល​ថ្ងៃ​ទី​០៦ កញ្ញា កោះសន្តិភាព នៅ​តែ​មិន​អាច​ទំនាក់​ទំនង​សុំ​ការ​ផ្ដល់​ព័​ត៏​មាន​បន្ថែម ស្ដី​ពី​លទ្ធផល​ជាក់លាក់ នៃ​កិច្ច​ប្រតិបត្តិការ ពី​លោក​ឧត្តម​សេនី​យ៏​ត្រី មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ឡើយ ដោយ​ទូរស័ព្ទ​របស់​លោក​ជាប់រវល់​គ្មាន​ម៉ោង​
ទំនេរ ។

ប៉ុន្តែ​មន្ត្រី​តូចតាច​បាន​ប្រាប់​ថា កិច្ច​ប្រតិបត្តិការ​នោះ បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ ​។ មន្ត្រី​ដែល​ហ៊ាន​និយាយ តែ​មិន​ហ៊ាន​ប្រាប់​ឈ្មោះបាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិ​ការ​នេះ ត្រូវ​បាន​បញ្ចប់​តាំងពី​២​ថ្ងៃមុន​នេះ ដោយ​លទ្ធ ផល​ គេ​បាន​រក​ឃើញ​វត្ថុ​តាង​ «​រថយន្ត​បា​កុង ឬរថយន្ត​រ៉េវ​»​ចំនួន​១០​គ្រឿង និង​គំនរ​ឈើ​ដែល​គេ​បោះ​មួយ​ចំនួន​ទៀត រួម​ទាំង​សម្ភារ ពាក់ព័ន្ធ​កំប៉ិកកំប៉ុក​មួយ​ចំនួន​ផង ​។ ប្រភព​ដដែល​បញ្ជាក់​ថា ពេល​នេះ​កម្លាំង​កំពុង​នាំ​គ្នា​អូស​រថយន្ត​បា​កុង​ទាំងនោះ ប្រមូល​យក​មក​រក្សា​ទុក​មួយ​កន្លែង ដើម្បី​រង​់ចាំ​បទបញ្ជា​ថ្នាក់​លើ​ចុះ​ដុត​កម្ទេច​​ចោល​។

មន្ត្រី​ដដែល​នេះ​​បាន​បន្ថែម​ថា រថយន្ត​ទាំងនោះ​ត្រូវ​បាន​រក​ឃើញ​នៅ​ទីតាំង​ផ្សេង​ៗ​គ្នា ដែល​គេ​លាក់​ទុក​
នៅ​ក្នុង​ព្រៃ​ជ្រៅ​។ ប៉ុន្តែ​រថយន្ត​ទាំងនោះ សុទ្ធតែ​រក​ឃើញ​នៅ​ក្នុង​ទឹកដី​ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​
«​រដ្ឋ​សម្បត្តិ​»​។ ប៉ុន្តែ​មន្ត្រី​រូប​នេះ​ មិន​ហ៊ាន​បញ្ជាក់​ប្រាប់​ថា តើ​ជន​ណា ឬក្រុមហ៊ុន​ណា ជា​ម្ចាស់​រថយន្ត​បា​កុង​ទាំង​១០​គ្រឿង​ ដែល​សមត្ថកិច្ច​រក​ឃើញ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​នេះ​ទេ នៅ​ពេល​រុញ​សំនួរ​ដ៏​រសើប​នេះ​ ។

ជុំវិញ​ការ​រុករក​វត្ថុ​តាង​បទល្មើស​ព្រៃឈើ នៅ​ក្នុងស្រុក​សំឡូតនេះ បើ​តាម​ព័​ត៌​មាន​នានា​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​នេះ មាន​តែ​កម្លាំង​កងរាជអាវុធហត្ថ​មួយ​អង្គភាព​ប៉ុណ្ណោះ ​។ គ្មាន​មន្ត្រី​ក្នុង​ស្ថាប័ន​ពាក់ព័ន្ធ​ណា​មួយ​ចូលរួម​ទេ សូ​ម្បី​តែ​ស្ថាប័ន​អយ្យការ​ក៏​គ្មាន​វត្តមាន​ដែរ ខណៈ​មន្ត្រី​ព្រៃឈើ មន្ត្រី​បរិស្ថាន​សម្ងំ​ស្ងៀម​ឈឹង បាន​ត្រិ​ម​លួច​អើត​មើល​។ ប៉ុន្តែ​យ៉ាងណា អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​កំពុង​តាមដាន​ស្ទើរ​មិន​ហ៊ាន​ព្រិច​ភ្នែក​នោះ​គឺថា តើ​ជន​ណា ឬ ក្រុមហ៊ុន​ណា ជា​ម្ចាស់​រថយន្ត​បា​កុង​ទាំង​១០​គ្រឿង​នេះ ?

រីឯ​វត្ថុ​តាង​ផ្សេង​ៗ​ទៀត ក្រៅពី​រថយន្ត​១០​គ្រឿង​នេះ ក៏​មិន​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​អ្នក​សារ​ព័​ត៌មាន​ឬ​ស្ថាប័ន​ដទៃ​ៗ​ទៀត​ដឹង​ដែរ​។ ពោល បើ​ពិនិត្យ​លើ​កិច្ច​ប្រតិបត្តិការ​នេះ គឺ​គេ​ធ្វើ​ឡើង​ហាក់​មិន​ទូលំទូលាយ​ទេ​។ ថ្នាក់ ដឹកនាំ​កិច្ច​ប្រតិបត្តិការ​នេះ​ខ្លះ បាន​រុញ​ឲ្យ​សួរនាំ​បន្ត​គ្នា ឬ រុញ​ឲ្យ​សួរ​ថ្នាក់លើ ខណៈ​ប្រព័ន្ធ​ទូរស័ព្ទ លោក​មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ នៃ​ខេត្ត​នេះ ជាប់រវល់​គ្មា​ម​ម៉ោង​ទំនេរ ។

បើ​ទោះជា​គ្មាន​មន្ត្រី ឬមេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដែល​ទ​ទូល​ភារកិច្ច​ចុះ​បង្ក្រាប​បទល្មើស​នេះ មិន​បាន​បំភ្លឺ​ ជុំវិញ​ការ​រក​ឃើញ​វត្ថុ​តាង​បទល្មើស​ព្រៃឈើ​នេះ​ក្ដី តែម​ហា​ជ​ជន និងមន្ត្រី​នៅ​ក្នុង​ស្ថាប័នរដ្ឋ​នានា ភាគច្រើន​សុទ្ធតែ​បាន​ដាក់​ការ​សង្ស័យ​ថា ក្រុមហ៊ុន «​រដ្ឋ​សម្បត្តិ​»​អាច​ជា​ម្ចាស់​រថយន្ត​បា​កុង​ទាំង​១០​គ្រឿង​នោះ ​ព្រោះ​មិន​អាច​មាន​រថយន្ត​មក​ពី​កន្លែង​ផ្សេង យក​មក​លាក់​នៅ​តំបន់​នោះ​ទេ​ ។ ម្យ៉ាងទៀត​គ្រប់​រថយន្ត​ទាំងអស់ សុទ្ធតែ​បាន​រក​ឃើញ​នៅ​ក្នុង​ទឹកដី​ ដែល​ក្រុមហ៊ុន​នេះ​គ្រប់គ្រង​។

បើ​តាម​សាក្សី​ម្នាក់​ដែល​ធ្លាប់​ចេញចូល​ទីតាំង​ក្រុមហ៊ុន​«​រដ្ឋ​សម្បត្តិ​» បាន​និយាយ​ថា គាត់​ធ្លាប់​ឃើញ​ក្រុម​ហ៊ុន​នេះ ​មាន​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ច្រើន​ណាស់ មិនមែន​មាន​តែ​ត្រិ​ម​១០​គ្រឿង ​ដែល​រក​ឃើញ​នេះ​ទេ តែ​ទំនង​ត្រូវ​ក្រុមហ៊ុន​ជន្លៀស​ចេញ​មុន​ពេល​ថ្នាក់លើ​រៀប​ផែនការ​បង្ក្រាប​ ។ ស្របគ្នា​នឹង​ការ​បំភ្លឺ​នេះ​ដែរ ប្រភព​ពី​មន្ត្រី​ស្រុក​សំឡូត បាន​ប្រាប់​ថា កាលពី​អំឡុង​ខែកក្កដា កន្លង​ទៅ ក្រុមហ៊ុន​នេះ បាន​ព្យាយាម​ជន្លៀស​ឈើ​ហ៊ុ​ប (​ឈើ​មិន​ទាន់​អារ​) រាប់រយ​ដុំ និង ឈើ​អារ​រួច រាប់​សិប​ម៉ែត្រគូប ចេញពី​ទីតាំង​ក្រុមហ៊ុន និង ចេញពី​ក្នុង​ព្រៃ ជាមួយនឹង​រថយន្ត​ដឹកឈើ និង ម៉ា​ស៊ី​រ៉ៃ​ជា​ច្រើន​គ្រឿង​ផង​។ ភាគច្រើន​សកម្មភាព​នេះ​ធ្វើ​ឡើង​នៅ​ពេល​យប់ ហើយ​បើ​ពិនិត្យ​លើ​សកម្មភាព​ជន្លៀស​វត្ថុ​តាង​ចេញ​របស់​ក្រុមហ៊ុន​នេះ ទំនង​អាច​មាន​អ្នក​ផ្ដល់​ដំណឹង​ដល់​ក្រុមហ៊ុន​នេះ​ជា​មុន អំពី​ផែនការ​ចុះ​បង្ក្រាប​។

មន្ត្រី​រូប​នេះ បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា បទល្មើស​ព្រៃឈើ​ដែល​ប្រ​ព្រិ​ត្ត​ដោយ​ក្រុមហ៊ុន​«​រដ្ឋ​សម្បត្តិ​» កន្លង​មក ទំនង​អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​មន្ត្រី​ក្នុង​ស្ថាប័នរដ្ឋ​ដែល​មាន​ស្នាក់​ការ​ប្រចាំ​តំបន់​នោះ​។ ដូច​ជា​មន្ត្រី​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​នា​ន​។​ល​។ ពីព្រោះ​សកម្មភាព​ប្រ​ព្រិ​ត្តបទ​ល្មើស​ព្រៃឈើ​របស់​ក្រុមហ៊ុន​នេះ យ៉ាង​កក្រើក​ពាសពេញ​ព្រៃ​តំបន់​នោះ​រាប់​សិប​ឆ្នាំ​កន្លង​មក​ហើយ គេ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ឬ​អាជ្ញាធរ​ស្រុក​នេះ ចេញ​មុខ​បង្ក្រាប​ម្ដងណា​ឡើយ​។ លុះ​មក​ដល់​ពេល​នេះ​ទើប​ម្នាក់​ៗ​ធ្វើ​ភ្នែក​សក្បុះ ដេក​គង​ថ្ងាស់​ក្រែង​ខ្លួន​មាន​ជាប់​ពាក់ព័ន្ធ​។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ជុំវិញ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​ធ្វើ​ឡើង​តែ​កម្លាំង​នៅ​ក្នុង​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត​ខាងលើ​នេះ គេ​រង​ចាំ​មើល​ថា តើ​ក្រៅពី​រថយន្ត​បា​កុង​ចំនួន​១០​គ្រឿង​ដែល​ត្រូវ​បាន​រឹបអូស តើ​អាច​នៅ​មាន​វត្ថុ​តាង​អ្វី​ផ្សេង​ទៀត ដែល​ត្រូវ​បាន​រក​ឃើញ ? ហើយ​រថយន្ត​បា​កុង​ទាំង​១០​គ្រឿង​នេះ តើ​ជា​របស់​ក្រុមហ៊ុន រដ្ឋ​សម្បត្តិ ឬ គ្មាន​ម្ចាស់​ទ​ទូល​ខុស​ត្រូវ ? បើ​តាម​ព័​ត៏​មាន​នានា ដែល​បាន​ខ្សិ​ប​ប្រាប់ កោះសន្តិភាព ជា​ហូរហែ​កន្លង​ទៅ​នេះ​ថា មាន​មន្ត្រី​អត់​បានការ​ខ្លះ​ដែល​ធ្លាប់​ទ​ទូល​ផល​ប្រ​យោ​ជ​ន៏​ពី​ក្រុមហ៊ុន​រដ្ឋ​សម្បត្តិ ពេល​នេះ​បាន​និង​កំពុង​ព្យាយាម​ជួយ​បង្វែ​វត្ថុ​តាង​នេះ​ឲ្យ​រួច​ផុត​ពី​ការ​ទ​ទូល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន​ទៀត​ផង​។

ពោល​គឺ​មន្ត្រី​ខិលខូច​ទាំងនោះ កំពុង​ព្យាយាម​ជួយ​ក្រុមហ៊ុន ឲ្យ​រួច​ពី​ការ​ប្រឈម​នឹង​ផ្លូវច្បាប់​។ ប៉ុន្តែ​យ៉ាង​ណា នៅ​ពេល​ក្រុម​គណកម្មការ​បង្ក្រាប​បទល្មើស ចុះ​ដុត​កំទេច​វត្ថុ​តាង (​រថយន្ត​បា​កុង​) ចោល ប្រហែល​អាច​បែកធ្លាយ​រឿង​មិន​ប្រក្រតី​ខ្លះ​ៗ​ហើយ ពាក់ព័ន្ធ​នឹង​ការ​ដកហូត​និង​ការ​រក​ឃើញ​វត្ថុ​តាង​បទល្មើស ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​រដ្ឋ​សម្បត្តិ​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ