ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​តែងតាំង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​​ថ្មី ​កំ​បូល​ បឹង​កេងកង និងចំការមន ​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ​កញ្ញា ​នៅ​ទី​បញ្ជាការដ្ឋាន​កង​រាជអាវុធ ហត្ថ​រាជធានី​ភ្នំពេញ មាន​ធ្វើ​ពិធី​ប្រកាស​តែងតាំង​មេបញ្ជាការ​កង​រាជ​អាវុធ​ខណ្ឌ​ថ្មី​ចំនួន​៣​រូប ដែល​ពិធី​នេះ​ប្រារ​ព្ធ​ឡើង ​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក…

​រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ​កញ្ញា ​នៅ​ទី​បញ្ជាការដ្ឋាន​កង​រាជអាវុធ ហត្ថ​រាជធានី​ភ្នំពេញ មាន​ធ្វើ​ពិធី​ប្រកាស​តែងតាំង​មេបញ្ជាការ​កង​រាជ​អាវុធ​ខណ្ឌ​ថ្មី​ចំនួន​៣​រូប ដែល​ពិធី​នេះ​ប្រារ​ព្ធ​ឡើង ​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជាមេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។

មេបញ្ជាការ​ខណ្ឌ​ថ្មី​៣​រូប​នោះ​មាន​៖
១-​លោក​វរសេនីយ៍ឯក ឃួ​ន សំ​អុល អតីត​មេបញ្ជាការ​កង​រាជ​អា​វុ ធ​ហត្ថ​ខណ្ឌចំការមន ត្រូវ​បាន​ផ្លាស់​ចេញ ទៅ​ជា​មេបញ្ជាការ​អាវុធ ហត្ថ​ខណ្ឌ​បឹង​កេងកង​វិញ ។ ២-​លោក​វរសេនីយ៍ឯក ភួង សុ​ភ័ក្ត្រ នាយ​រង​សេនាធិការ នៃ​បញ្ជា ការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវ​បាន​តែងតាំង​ជា មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌចំការមន និង៣-​លោក​វរសេនីយ៍ត្រី សៀង ចាន់​ថុ​ល មេបញ្ជាការ​រង​ខណ្ឌ​សែន សុខ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌកំ​បូល ។

ក្នុង​ពិធី​នា​ពេល​នោះ​ដែរ​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង បាន​មាន​មតិ​សំណេះសំណាល​ជាមួយ​កង​កម្លាំងប្រដាប់អាវុធ ត្រូវ​ខិតខំ​យកចិត្តទុកដាក់ ក្នុង​ការ​អនុវត្ត​ច្បាប់ គោលនយោបាយរ​ប់រា​ជរ​ដ្ឋា ភិ​បាល ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ និង​ការ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​របៀប​រយ ជូន​ប្រជា ពលរដ្ឋ​ក្នុង​មូលដ្ឋាន ធ្វើ​ឲ្យ​សង្គម​ជាតិ ប្រកបដោយ​ភាព​សុខសាន្ត ព្រមទាំង​បាន​ណែនាំ និង​ក្រើនរំលឹក ដល់​នាយ​អាវុធហត្ថ​ដែល​ទើប​តែងតាំង និង​ផ្លាស់​ប្តូរ​មុខងារ ត្រូវ​ប្រឹងប្រែង​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​បន្ថែម​ទៀត ហើយ​ត្រូវ​តែ​រក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​តែ​មួយ មិន​ត្រូវ​បែងចែក​បក្ខពួក​និយម​នោះ​ឡើយ ។

បន្ទាប់ពី​ពិធី​ប្រកាស​ចូល​កាន់​តំណែង នៃ​មេ​បញ្ជ​ការ​កងរាជអាវុធហត្ថ​ខណ្ឌ​ទាំង​៣ និង​ផ្សព្វផ្សាយ ផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជំបិណ្ឌ ខាង​មុខ​នេះ​ត្រូវ​បាន​បញ្ចប់ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង បាន​បែងចែក​ភេសជ្ជៈ​ជា​ច្រើន​រយ​កែស ដែល​ជា​អំណោយ​របស់​សប្បុរសជន ជូន​ដល់​បណ្តា​អង្គភាព​ចំណុះ បញ្ជាការដ្ឋាន​កង​រាជ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ដើម្បី​បាន​យក​ទៅ​ប្រើប្រាស់​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី ក្នុង​ឱកាស​បុណ្យ​ភ្ជំបិណ្ឌ​នា​ពេល​ខាង មុខ​នេះ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ