ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើតមក​ជា​មនុស្ស​គឺជា​ដើមទន់​ដ៏​សំខាន់

4 ឆ្នាំ មុន

សុចរិតធម៌​ដែល​យើង​បាន​សាង​សន្សំ​មក​អំពី​ជាតិ​មុន​គឺជា​សញ្ញា​រៀបចំ​ជីវិត​ឱ្យ​បាន​កើតមក​ក្នុង​កំណើត​ជា​មនុស្ស និង​ជាដើម​ទុន​មួយ​យ៉ាង​សំខាន់​សម្រាប់​រើបម្រះ​ចេញ​អំពី​ពិភព​ដ៏​ខ្មៅ​ងងឹត​នៃ​អំពើអាក្រក់ ដែល​ជា​កម្ម​ពៀរ​វេរា​ជាប់​តំណ​ពី​មួយ​ជាតិ​ទៅ​មួយ​ជាតិ ។ ព្រោះថា អំពើអាក្រក់ ការ​ព្យាបាទ បៀតបៀន ការ​ឈ្នានីស​គ្នា ការ​ប្រព្រឹត្ត​អមនុស្សធម៌…

សុចរិតធម៌​ដែល​យើង​បាន​សាង​សន្សំ​មក​អំពី​ជាតិ​មុន​គឺជា​សញ្ញា​រៀបចំ​ជីវិត​ឱ្យ​បាន​កើតមក​ក្នុង​កំណើត​ជា​មនុស្ស និង​ជាដើម​ទុន​មួយ​យ៉ាង​សំខាន់​សម្រាប់​រើបម្រះ​ចេញ​អំពី​ពិភព​ដ៏​ខ្មៅ​ងងឹត​នៃ​អំពើអាក្រក់ ដែល​ជា​កម្ម​ពៀរ​វេរា​ជាប់​តំណ​ពី​មួយ​ជាតិ​ទៅ​មួយ​ជាតិ ។

ព្រោះថា អំពើអាក្រក់ ការ​ព្យាបាទ បៀតបៀន ការ​ឈ្នានីស​គ្នា ការ​ប្រព្រឹត្ត​អមនុស្សធម៌ វា​ជា​អន្លង់​ភក់​ដ៏​ខ្មៅ​ងងឹត​នៃ​កាមគុណ​តែ​ប៉ុណ្ណោះ វា​ជា​ការ​បម្រើ​កិលេស​ពិត​ៗ ហើយ​វា​ជា​ការងារ​ដ៏​សៅហ្មង​សម្រាប់​កំណើត​របស់​ខ្លួន​ទៅ​ក្នុង​បរលោក​នាយ ។

ដូចនេះ​មនុស្សលោក​មិន​ត្រូវ​បណ្តោយ​ប្រាណ​ដោយ​ក្តី​ប្រមាទ​ឱ្យ​មានការ​លង់​លិច​ក្នុង​អន្លង់​ខ្មៅ​ងងឹត​គឺ​ភាព​អវិជ្ជា ដែល​ជាដើម​ហេតុ​នាំ​ជីវិត​ឱ្យទៅ​រក​ភាព​ថោកទាប​នោះ​ឡើយ ។

អ្នកប្រាជ្ញ​បាន​ពោល​ថា ជីវិត​នេះ​ជា​របស់​ខ្ចី​គេ ដូច្នេះ​ក្នុង​មួយ​កំណើត​មនុស្ស​នេះ មាន​ភារកិច្ច​ប្រព្រឹត្ត​តែ​អំពើ​ល្អ​ប៉ុ​ណ្នោះ រួច​ហើយ​ត្រូវ​សង​ជីវិត​នេះ​ឱ្យទៅ​ម្ចាស់​របស់​គេ​វិញ​គឺ ជរា មរណៈ មិន​អាច​គេច​ផុត ចៀស​រួច​បាន​ឡើយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ