ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​មួួយ​ប្រាវថ្ងៃមិញ ​ប៉ើង​ដំបូលផ្ទះ​អស់​១៧​ខ្នង​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​​ខ្យល់​កន្ត្រាក់មួយបាន​​​​បោកបក់​យ៉ាង​ខ្លាំង ​បណ្តាល​ប៉ើង​ដំបូល​ស័ង្កសី​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៧​ខ្នង​​ឯណោះ ​ខណៈ​​ពុំ​មាន​ភ្លៀង​ធ្លាក់​នោះ ដែល​ហេតុការណ៍កើត​ឡើង​ កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៦ ​កញ្ញា ​ស្ថិត​ក្នុង​ក្រុម​១៥…

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​​ខ្យល់​កន្ត្រាក់មួយបាន​​​​បោកបក់​យ៉ាង​ខ្លាំង ​បណ្តាល​ប៉ើង​ដំបូល​ស័ង្កសី​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៧​ខ្នង​​ឯណោះ ​ខណៈ​​ពុំ​មាន​ភ្លៀង​ធ្លាក់​នោះ ដែល​ហេតុការណ៍កើត​ឡើង​ កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៦ ​កញ្ញា ​ស្ថិត​ក្នុង​ក្រុម​១៥ ភូមិ​មត្ត​ភាព សង្កាត់​ប្ញស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ ។

សេចក្តីរាយការណ៍បន្តថា ​នា​​រសៀល​នោះ មេឃមានភាពងងឹត​ខ្មៅ​ដុំ​ៗ ហើយ​តែមាន​រលឹម​តក់​ៗតិចដែរ តែមិនភ្លៀងខ្លាំងទេ ​បែរ​មាន​​ខ្យល់​កន្ត្រាក់​បោកយ៉ាង​ខ្លាំង បណ្តាល​អោយ​ដំបូល​ស័ង្កសី​ផ្ទះ​របស់​ប្រជា ពលរដ្ឋ​ជា​ច្រើន​ខ្នង​បាន​របើកតែម្តង ​។

តាម​របាយការណ៍​របស់​នគរបាល​ប៉ុស្តិ៍​បានអោយ​ដឹង​ថា​ ដំបូល​ស័ង្កសីផ្ទះ​របស់​ប្រជាពលរដ្ឋចំនួន១៧​ខ្នង​បាន​រង​ការ​ខូចខាត ​។ ​ទោះបីជា​យ៉ាង​ណា នគរបាល​អះអាង​ថា ពុំ​មាន​លំនៅ​ឋាន​ណា​បាក់​រលំ ឬមាន​​មនុស្ស​បានរងគ្រោះថ្នាក់នោះទេ ​។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ