ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ពង្រាយ​កម្លាំង​ដើម្បី​ការពារ​នៅ​តាម​វិហារ​អ៊ិ​ស្លា​ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ថ្នាក់​មូលដ្ឋាន​បាន​ទទួល​បទបញ្ជា​ដាក់​ពង្រាយ​កម្លាំង​នៅ​គ្រប់​វិហារ និង​ស៊ូ​រ៉ាវ​របស់​សាសនិក​អ៊ិ​ស្លា​ម​កម្ពុជា​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ​សុក្រ ដើម្បី​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម​ទៅ​ថ្វាយបង្គំ និង​ចាំ​ឃ្លាំមើល ខ្លាច​មាន​ជន​មួយ​ចំនួន​ជ្រៀតចូល និង​ប្រមូលផ្តុំ​មាន​ចេតនា​អាក្រក់​បង្ក​អសន្តិសុខ​ដល់​សង្គម​ជាតិ​។ ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ នគរបាល​ថ្នាក់​មូលដ្ឋាន​បាន​ទទួល​បទបញ្ជា​ដាក់​ពង្រាយ​កម្លាំង​នៅ​គ្រប់​វិហារ និង​ស៊ូ​រ៉ាវ​របស់​សាសនិក​អ៊ិ​ស្លា​ម​កម្ពុជា​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ​សុក្រ ដើម្បី​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម​ទៅ​ថ្វាយបង្គំ និង​ចាំ​ឃ្លាំមើល ខ្លាច​មាន​ជន​មួយ​ចំនួន​ជ្រៀតចូល និង​ប្រមូលផ្តុំ​មាន​ចេតនា​អាក្រក់​បង្ក​អសន្តិសុខ​ដល់​សង្គម​ជាតិ​។

ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា វិហារ​និង​ស៊ូ​រ៉ាវ​នានា នៅ​តាម​បណ្តា​ខេត្ត​នានា​ត្រូវ​បាន​ដាក់​ពង្រាយ​កម្លាំង​ដែរ​ឬ​យ៉ាងណា​នោះ​ទេ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ នគរបាល​នៅ​គ្រប់​អធិការដ្ឋាន​ខណ្ឌ​ទាំង​១២ ត្រូវ​បាន​ទទួលបញ្ជា​ឱ្យ​ដាក់​កម្លាំង​ការពារ​នៅ​គ្រប់​វិហារ​និង​ស៊ូ​រ៉ាវ​របស់​ពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម ដែល​នៅ​ក្នុង​វិហារ​នីមួយ​ៗ​ត្រូវ​ដាក់​កម្លាំង​តិច​ឬ​ច្រើន​ទៅ​តាម​វិហារ​តូច​ឬ​ធំ​។ ការ​ដាក់​ពង្រាយ​កម្លាំង​ការពារ​នៅ​តាម​វិហារ​អ៊ិ​ស្លា​ម​នេះ​ពុំ​ធ្លាប់​មាន​នោះ​ទេ​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា គ្រប់​កម្លាំង​ដែល​ដាក់​ការពារ​នោះ​ពាក់​ឯកសណ្ឋាន​ប្រយុទ្ធ ប្រដាប់​ដោយ​កាំភ្លើង​AK​គឺ​ឈរ​ចាំ​នៅ​ក្នុង​របង​តែ​ម្តង​។ កម្លាំង​ទាំងនោះ​ត្រូវ​បាន​ទទួលបញ្ជា​អោយ​ឃ្លាំមើល​គ្រប់​សកម្មភាព​ខ្លាច​មាន​ជនជាតិ​បរទេស​មួយ​ចំនួន​តូច​ជួប​ប្រមូលផ្តុំ​ក្នុង​បំណង​មិនល្អ​ណាមួយ​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា​នេះ នៅ​តាម​វិហារ​អ៊ិ​ស្លា​ម គីឡូម៉ែត្រ​លេខ​៧-៨​និង​លេខ​៩ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ នៅ​តាម​ច្រក​ទ្វារ​នៃ​វិហារ​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១១​ព្រឹក គេ​ឃើញ​កម្លាំង​នគរបាល​ប្រដាប់​ដោយ​អាវុធ​ក៍បាន​ឈរ​ការពារ​សន្តិសុខ ខណៈ​ពេល​ដែល​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​បាន​នាំ​គ្នា​ទៅ​ថ្វាយបង្គំ​ប្រណិប័តន៍​តាម​សាសនា​។

តាម​មន្ត្រី​នគរបាល​បានអោយ​ដឹង​ថា ដាក់​កម្លាំង​នោះ​តាម​វិហារ​នេះ​គឺ​ធ្វើ​ឡើង​តាម​បទបញ្ជា​ដើម្បី​ការ​សន្តិសុខជូន​សាសនិក​អ៊ិ​ស្លា​ម​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ថ្វាយបង្គំ​នៅ​រៀងរាល់ថ្ងៃ​សុក្រ​។

តាម​សាសនិក​អ៊ិ​ស្លា​ម​ដែល​បាន​អញ្ជើញ​ទៅ​ថ្វាយបង្គំ​ក៏​បាន​ថ្លែង​អំណ​អរគុណ​ដល់​រាជរដ្ឋាភិបាល ដែល​បាន​យកចិត្តទុកដាក់​ដល់​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម និង​បាន​ដាក់​កម្លាំង​ដើម្បី​ការពា​សន្តិសុខ នៅ​តាម​វិហារ​និង​ស៊ូ​រ៉ាវ​ដោយ​ខ្លាច​ជន​មួយ​ចំនួន​បង្ក​ការ​អុកឡុក និង​រំខាន​ដល់​ការ​ថ្វាយបង្គំ​ដែល​ជា​ការ​គោរព​ប្រណិប័តន៍​តាម​សាសនា​អ៊ិ​ស្លា​ម​។

គួរ​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម​ត្រូវ​បាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកចិត្ត​ដាក់​ជា​ខ្លាំង ជា​រៀង​រាល់​ឆ្នាំ សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន តែងតែ​ចូលរួម​ស្រាយ​បួស​ជាមួយ​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​ជា​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ល្អ​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ។

មិនតែប៉ុណ្ណោះ កន្លង​មក រាជរដ្ឋាភិបាល​ក៏​បា​នប​ញ្ជូ​ល​គ្រូបង្រៀន ខ្មែរ​អ៊ិ​ស្លា​ម​ចំនួន​១៥០០​នាក់​នៅ​ទូ​ទាំង​ប្រទេស​អោយ​ចូល​ជា​ក្រប​ខណ្ឌ​គ្រូបង្រៀន ក្រសួង​អប់រំ​យុវជន​និង​កីឡា ។

ជា​ពិសេស​ទៀត​បាន​លើកកម្ពស់​អោយ​ថ្នាក់ដឹកនាំ​សាសនិក​អ៊ិ​ស្លា​ម​បាន​ចូល​បម្រើ​តាម​បណ្តាល​ក្រសួង​និង​ស្ថាប័ន​, អង្គភាព​រដ្ឋ​នានា​នៅ​ទួ​ទាំង​ប្រទេស ដោយ​មិន​រើសអើង​នូវ​ជាតិ​សាសន៍​ឡើយ ។ ការ​លើកកម្ពស់​ដល់​សាសនិក​អ៊ិ​ស្លា​ម​មាន​ប្រវត្តិ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ