ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​សម្រួល​គ្នា​ពួក​គាត់​រុះរើ​ដោយ​ស្ម័គ្រ​ចិត្តជា​ថ្នូរ​នឹង​ដី​១​ឡូត៍

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មានការ​ចរចារ​សម្របសម្រួល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ទីបំផុត នៅ ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ​នៅ​ចំណុច​ស្ពាន​ឆេះ​ភូមិ​6​ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ចំនួន​៤៥​គ្រួសារ បានការ​សម្រេចចិត្ត​រុះរើ​សំណង់​របស់​ខ្លួន​ចេញពី​ចិញ្ចើម​ផ្លូវ​អស់​ហើយដោយ​រដ្ឋបាល​ខេត្ត​បាន​ធ្វើការ​ដោះ​ដូរ​ជូន​ពួក​គាត់…

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មានការ​ចរចារ​សម្របសម្រួល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ទីបំផុត នៅ ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ​នៅ​ចំណុច​ស្ពាន​ឆេះ​ភូមិ​6​ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ចំនួន​៤៥​គ្រួសារ បានការ​សម្រេចចិត្ត​រុះរើ​សំណង់​របស់​ខ្លួន​ចេញពី​ចិញ្ចើម​ផ្លូវ​អស់​ហើយដោយ​រដ្ឋបាល​ខេត្ត​បាន​ធ្វើការ​ដោះ​ដូរ​ជូន​ពួក​គាត់ ទំហំ ៥.​ម​x២០.​ម ក្នុង​មួយ​គ្រួសារ​១​ឡូត៍​មា​នទី​តាំងនៅ​ផ្លូវ​ចូល​ទៅ​តំបន់​រមណីយដ្ឋាន​ក្បាលឆាយ​ស្ថិត​នៅ​ក្នុងភូមិ 1 សង្កាត់​លេខ 1 ក្រុងព្រះសីហនុ បន្ទាប់​ពី​ពួក​គេ​បាន​រស់នៅ​ទីនោះ​៤​អាណត្តិចៅហ្វាយខេត្ត​ព្រះ​សីហ​នុ​រួច​មក​ហើយ ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​ជូន ប្រជាពលរដ្ឋ នា​រសៀល​ថ្ងៃ​ទី​៥ កញ្ញា លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​គោលនយោបាយ​ដី​សម្បទាន​សង្គមកិច្ច​ពី​រាជរដ្ឋាភិបាល ដើម្បី​ដោះ​ដូរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ នា​ពេល​នេះ​ធ្វើ​ឱ្យ​ពួក​គាត់​សប្បាយចិត្ត​ទទួលយក​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​លើកកម្ពស់​សោភណភាព បរិស្ថាន និង​របៀបរៀបរយ​នៅ​តាម​ដងផ្លូវ​នេះ ។

កន្លង​មក​ពួក​គាត់​រស់នៅ​លើ​ចិញ្ចើម​ផ្លូវ​ដោយ​ខុសច្បាប់​ប្រឈម​បញ្ហា​ជា​ច្រើន​មាន​ដូច​ជា គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ។ តាម​រយៈ​ការ​ផ្តល់​ដី​គោលនយោបាយ​នេះ​ពួក​គាត់​រស់​កាន់កាប់​ដោយ​ស្របច្បាប់​ត​កូនចៅ​ចាប់ពី​ពេល​នេះ​តទៅ ។

ទន្ទឹម​នេះ​ផង​ដែរ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ក៏​សន្យា​ថា នឹង​រៀបចំ​ត​បណ្ដាញទឹក និង​ភ្លើង​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ និង​មាន​គម្រោង​ស្ថាបនា​ផ្លូវ​បេតុង​ចូល​ទៅ​តំបន់​ដែល​បាន​ចែក​ដី​ជូន​នេះ​ផង​ដែរ​នៅ​ឆ្នាំ​ក្រោយ​នេះ​។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ ដំណើរការ​រុះ​បាន​ចាប់ផ្តើម​ដើម្បី​បញ្ជូន​ទៅ​ទីតាំង​ថ្មី​ដោយ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​បាន​រៀបចំ​ជួយ​ដឹក​ជញ្ជូន​សម្ភារ​ពី​កន្លែង រុះរើ​យក​ទៅ​ដាក់​នៅ​កន្លែង​ថ្មី និង​ផ្តល់​សម្ភារ​មួយ​ចំនួន​ដូច​ជា ស័ង្កសី តង់ សម្ភារ​ប្រើប្រាស់ និង​ថវិកា ចំនួន​២០​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ ដើម្បី​សម្រួលការ​លំបាក​ប្រជាជន ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ