ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខចិត្ត​ស្លា.ប់​នៅ​បាត​រណ្ដៅ​ជា​ជាង​ពន្យារពេល​ BREXIT

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​បូ​រី​សច​ន​សុ​ន អះអាង​កាលពី​ថ្ងៃ​ទី​៥​កញ្ញា​ថា អង់គ្លេស​ត្រូវ​តែ​ចាក​ចេញពី​សហភាព​អឺរ៉ុប​ហៅ​BREXIT​នា​ថ្ងៃ​ទី​៣១​តុលា​។ លោក​ថ្លែង​បែប​នេះ​ក្នុង​សុន្ទរកថា​មួយ​នាទី​ក្រុង​WAKEHELD ភាគ​ខាងជើង​អង់គ្លេស​។ នៅ​មុខ​កង​ប៉ូលិស​ជ្រើសរើស​ថ្មី លោក​បូ​រី​សច​ន​សុ​ន​បាន​លើក​ឡើងជា​ថ្មី​ថា យើង​ត្រូវ​តែ​ចាក​ចេញពី​សហភាព​អឺរ៉ុប​នា​ថ្ងៃ​ទី​៣១​តុលា…

ប្រទេស​អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​បូ​រី​សច​ន​សុ​ន អះអាង​កាលពី​ថ្ងៃ​ទី​៥​កញ្ញា​ថា អង់គ្លេស​ត្រូវ​តែ​ចាក​ចេញពី​សហភាព​អឺរ៉ុប​ហៅ​BREXIT​នា​ថ្ងៃ​ទី​៣១​តុលា​។ លោក​ថ្លែង​បែប​នេះ​ក្នុង​សុន្ទរកថា​មួយ​នាទី​ក្រុង​WAKEHELD ភាគ​ខាងជើង​អង់គ្លេស​។

នៅ​មុខ​កង​ប៉ូលិស​ជ្រើសរើស​ថ្មី លោក​បូ​រី​សច​ន​សុ​ន​បាន​លើក​ឡើងជា​ថ្មី​ថា យើង​ត្រូវ​តែ​ចាក​ចេញពី​សហភាព​អឺរ៉ុប​នា​ថ្ងៃ​ទី​៣១​តុលា ជា​កាលបរិច្ឆេទ​ដែល​បាន​គ្រោងទុក​សម្រាប់​BREXIT ។ លោក​អះអាង​ប​បែប​នេះ​ខណៈ​បណ្ដា​សមាជិក​សភា ទើបនឹង​អនុម័ត​សំណើ​ច្បាប់​ដែល​តម្រូវ​ឲ្យ​ស្នើ​ដល់​សហភាព​អឺរ៉ុប ពន្យារពេល​BREXIT៣​ខែ​ថែម​ទៀត​។ ពេល​សួរ​លោក​ថា តើ​លោក​សុខ​ចិត្ត​ចុះ​ញ៉ម​ចំពោះ​ឆន្ទៈ​នេះ​ដែរ​ឬ​យ៉ាងណា? លោក​ឆ្លើយ​ថា ច្បាស់​ណាស់​ខ្ញុំ​សុខ​ចិត្ត​ស្លាប់​នៅ​បាត​រណ្ដៅ​មួយ​ជា​ជាង​ពន្យារពេល​BREXIT​បន្ត​ទៀត​។

ចំណែកឯ​លោក​ជូ​ច​ន​សុ​ន​ប្អូនប្រុស​របស់​លោក​បូ​រី​សច​ន​សុ​ន ដែល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ក្នុង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​បងប្រុស​លោក បាន​ប្រកាស​នា​ថ្ងៃ​ទី​៥​កញ្ញា ពី​ការ​សុំ​លា​លែង​ចេញពី​តំណែង​នោះ​។ តាម​TWITTER​លោក​ជូ​ច​ន​សុ​ន​សរសេរ​ថា លោក​ប្រកាន់​យក​ផលប្រយោជន៍​ជាតិ មុន​ភាព​ស្មោះត្រង់​ចំពោះ​គ្រួសារ​។

លោ​កថា​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ខ្ញុំ​ប្រកាន់​ជំហរ​ស្ថិត​នៅ​ចន្លោះ​ភាព​ស្មោះត្រង់​នឹង​គ្រួសារ​និង​ផលប្រយោជន៍​ជាតិ​។ នោះ​ជា​ភាព​តានតឹង​មួយ ហើយ​ខ្ញុំ​គ្មាន​ផ្លូវ​ជ្រើសរើស​ណា ក្រៅពី​តួនាទី​របស់ខ្ញុំ​ជា​សមាជិក​សភា​មួយ​រូប​និង​ជា​សមាជិក​រដ្ឋាភិបាល ដែល​គាំទ្រ​ចំពោះ​ការ​បោះ​ប្រជាមតិ​ថ្មី​លើ​BREXIT ខណៈ​បងប្រុស​ខ្ញុំ​ចង់​ឲ្យ​ចាក​ចេញពី​សហភាព​អឺរ៉ុប​ឲ្យ​បាន​ឆាប់​បំផុត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ