ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រចេះក៏ទឹកជន់លិច…ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន​​ឡាន​ធំ​ដឹក​​ទំនិញ

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ខេត្តក្រចេះវិញ បន្ទាប់​ពី​មាន​ស​ន្ធឹកទឹកជន់​ឡើង​ខ្លាំង នា​អំឡុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ជាប់​ៗ​គ្នា​នេះ​ គិតត្រឹម​ថ្ងៃ​ទី​៦ កញ្ញា ​បាន​ជន់​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ ​គឺ​​កំពស់​២២​ម៉ែត្រ ​។…

ខេត្តក្រចេះ​ ៖ ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ខេត្តក្រចេះវិញ បន្ទាប់​ពី​មាន​ស​ន្ធឹកទឹកជន់​ឡើង​ខ្លាំង នា​អំឡុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ជាប់​ៗ​គ្នា​នេះ​ គិតត្រឹម​ថ្ងៃ​ទី​៦ កញ្ញា ​បាន​ជន់​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ ​គឺ​​កំពស់​២២​ម៉ែត្រ ​។

ជំនន់​​ទឹក​​ជន់​ឡើង​ខ្លាំង​តាម​រយៈ​ការ​រង​នូវ​ឥ​ទ្ធិពល​ព្យុះ ​បង្ក​ជា​គ្រោះ​ហ​ន្ត​រាយ​ធ្ងន់ធ្ងរ​ ដូច​ជា​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម ហេ​ដ្ឋា​រចនា​សម្ព័​ន បាក់​ដី​ច្រាំ​ទន្លេ លិចលង់ លំនៅ​ឋាន​ពលរដ្ឋ មិន​ត្រឹមតែ​ប៉ុណ្ណោះ​បង្ក​និង​ប៉ះពាល់​ដល់​អាយុជីវិត​កុមារ​២​នាក់​ផង​ដែរ ដែល​បាន​ស្លាប់​ដោយ​លង់ទឹក​ព្រែក និង​ទឹក​ស្រែ នៅ​ខាង​
ក្រោ​មផ្ទះ​។

ដោយសារ​តែ​ការ​ជោ​រជន់​ឡើង​នៅ​មិន​ទាន់​ថមថយ អាជ្ញាធរ​ខេត្តក្រចេះ នៅ​ថ្ងៃ​ទី​៥ កញ្ញា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​ស្តី​ពី​ការ​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន​លើ​ប្រភេទ​រថ​យន្ត​ធុន​ធំ​ដឹក​ទំនិញ មិន​ឱ្យ​​បើកបរ​លើ​កំណាត់​ផ្លូវជាតិលេខ​៧៣ ស្រុក​ឆ្លូង ក្រចេះ​-​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ដោយសារ​តែ​កំពុង​តែ​រង​ការ​ជន់​លិច ចំណី​ផ្លូវ​អាច​ប្រឈម​និង​គ្រោះថ្នាក់ ​និងប៉ះពាល់​បង្ក​ឲ្យ​ខូចខាត​។

ស្រុក​ចំនួន​៤​និង​ក្រុង​១​នៅ​ទូ​ទាំង​ខេត្ត រួម​មានស្រុក​សំបូរ ស្រុក​ព្រែក​ប្រសព្វ ស្រុក​ចិត្រ បុរី ស្រុក​ឆ្លូង និង​ក្រុង​ក្រចេះ ដែល​ជា​តំបន់​ងាយ​និង​លិចលង់ ព្រោះ​ស្ថិត​ជាប់​ដង​ទន្លេមេគង្គ បាន​កំពង់​តែ​ប្រឈម​និង​ការ​លិចលង់​ខ្លាំង ខណៈ​លំនៅ​ឋាន​ពលរដ្ឋ​ជា​ច្រើន​រយ​គ្រួ​សារ បាន​រង​ការ​ប៉ះពាល់ និង​គោក្របី​ជា​ច្រើន​ពាន់​ក្បាល ក៏​ត្រូ​វា​ចាត់​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព ដែល​អាជ្ញាធរ​បាន​រៀបចំ​ទុក​។

បើ​តាម​របាយការណ៍​របស់​សាលាខេត្ត​ក្រចេះ បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់ នេះ​ថា គិត​ត្រឹម​ថ្ងៃ​ទី​៦ កញ្ញា​នេះ ការ​លិចលង់​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ស្រូវ​វស្សា​ចំនួន​១៤៥៩ ហិ​កតា ប៉ះពាល់​ដំណាំ​រួម​ផ្សំ​ចំនួន​២២៨​ហិ​កតា លិច​ផ្លូវលំ​១២​ខ្សែរ ទំនប់​២​កន្លែង ប្រវែង​១៣៥០ មែ​ត្រ បាំង​ច្រាំង​ទន្លេ​ចំនួន​៩​កន្លែង នៅ​ក្នុងស្រុក​ឆ្លូង និង​ស្រុក​ព្រែក​ប្រសព្វ ប៉ះពាល់​លំនៅ ឋាន​ប្រជាពលរដ្ឋ​៥៣២៤​ខ្នង​ផ្ទះ ប៉ះពាល់​អណ្តូង​ស្នង​១០០​អណ្តូង ប៉ះពាល់​សាលារៀន​២៣ កន្លេង មណ្ឌល​សុខភាព​ចំនួន​២ ប៉ះពាល់​វត្ត​៣​កន្លែង និង​សាលាឃុំ​២​កន្លែង​។

ក្នុង​គ្រោះ​ធម្មជាតិ​ទឹកជំនន់​នេះ ក៏​បាន​បង្ក​ឲ្យ​មាន​ក្មេង​ស្រី​២​នាក់ បាន​ស្លាប់​បន្ទាប់​ពី​ជួប ហេតុការណ៍​លង់​ទឹកជា​បន្តបន្ទាប់​គ្នា កាលពី​ថ្ងៃ​ទី​៤ កញ្ញា ។ ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់ រស់នៅ ស្រុក​ឆ្លូង បាន​ស្លាប់ដោយ​សារ​លង់ទឹក​ព្រែក​នៅ​ខាងក្រោយ​ភូមិ និង​ម្នាក់​ទៀត​អាយុ​ជាង ១​ឆ្នាំ បាន​ស្លាប់ ដោយសារ​លង់ទឹក​ស្រែ​នៅ​ខាងក្រោយ​ផ្ទះ នៅ​ស្រុក​សំបូរ​។

មន្ត្រី​សាលាខេត្ត​ក្រចេះ​និយាយ​ថា​ ​ស្ថានភាព​ទឹកជំនន់​បាន​បន្ត​ជន់​លិចចូល​ក្នុង​ទីប្រជុំជន់​ក្រុង​ក្រចេះ ខ​ណះ​ដែល​អាជ្ញាធរ​ខេត្តក្រចេះ កំពុង​តែ​សម្រុក​ការ​បូមទឹក រំដោះ​ចេញពី​ក្នុង​ក្រុង​។ ក្រុម​មន្ត្រី​បាន​និយាយ​ទៀត​ថា អភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន នៅ​ថ្ងៃ​ទី​៦ កញ្ញា ដដែល បាន​ដឹកនាក្រុមការងារ​គ្រប់​វ​ិស័​យ​ជំនាញ​ដូច​ជា មន្ទីរ​សុខាភិបាល មន្ទីរ​សិ​កម្ម កាកបាទក្រហម បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ ដែល​កំពុង​តែ​រស់នៅ​តាម​តំបន់​លិចលង់ និង​ពិនិត្យស្ថានភាព​សុខភាព​សត្វពាហនៈ​ ដែល​ត្រូវ​បាន​ជម្លៀស​នៅលើ​ទីទួល​សុវត្ថិភាព ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ