ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីលាន​មុខ​ប្រាសាទ​អង្គរ​នឹង​មាន​សោភ័ណ​​ភាព

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ តំបន់​ទីលាន​ខាង​មុខ​ប្រាសាទ​អង្គរ​ដែល​កន្លង​មក​អ្នកទេសចរ​ធ្លាប់​ឃើញ​ក្នុង​រូបភាព​មួយ​មិន​ទាន់​រៀបចំ​បាន​ល្អ​នោះ នឹង​ប្រែប្រួល​មាន​សោភ័ណ​ភាព និង​សណ្ដាប់ធ្នាប់​ប្លែក​ភ្នែក​នា​ពេល​ខាង​មុខ ។ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២១០៩ ក្រុមការងារ​ត្រួតពិនិត្យ​បច្ចេកទេស និង​តាមដាន​ការ​សាងសង់…

ខេត្តសៀមរាប​៖ តំបន់​ទីលាន​ខាង​មុខ​ប្រាសាទ​អង្គរ​ដែល​កន្លង​មក​អ្នកទេសចរ​ធ្លាប់​ឃើញ​ក្នុង​រូបភាព​មួយ​មិន​ទាន់​រៀបចំ​បាន​ល្អ​នោះ នឹង​ប្រែប្រួល​មាន​សោភ័ណ​ភាព និង​សណ្ដាប់ធ្នាប់​ប្លែក​ភ្នែក​នា​ពេល​ខាង​មុខ ។

កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២១០៩ ក្រុមការងារ​ត្រួតពិនិត្យ​បច្ចេកទេស និង​តាមដាន​ការ​សាងសង់ ដឹកនាំ​ដោយ​លោក​យិ​ត ចាន់​ដា​រដ្ឋ អគ្គនាយករង និង​ជា​តំណាង​លោក​ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ពិនិត្យ​ផ្ទាល់​នៅ​ការដ្ឋាន​សាងសង់ ដើម្បី​ជំរុញ​ការងារ​ឱ្យ​បាន​ទាន់​ពេលវេលា និង​គោរព​តាម​បទដ្ឋាន​បច្ចេក​ទេ​នៃ​ផែនការមេ រក្សា​បាន​នូវ​គុណ​តម្លៃ​ផ្នែក​បេតិកភណ្ឌ ទាំង​ផ្នែក​វប្បធម៌ និង​បរិស្ថាន ។

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​ថា គម្រោង​នេះ​ស្ថិត​នៅ​មុខ​ខាងលិច​ប្រាសាទអង្គរវត្ត ក្នុង​គោលបំណង​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ ឱ្យ​មាន​បរិស្ថាន​ល្អ​ស្អាត កាត់​បន្ថយ​ផល​ប៉ះពាល់​នានា​លើ​ប្រាសាទ ទេសភាព និង​ធម្មជាតិ រក្សា​បាន​នូវ​សណ្តាប់ធ្នាប់​របៀបរៀបរយ និង​ភាព​ថ្លៃថ្នូរ​ក្នុង​ការ​ប្រកប​មុខរបរ​របស់​ប្រជាពលរដ្ឋ ។

ផ្នែក សំខាន់​ៗ​នៃ​គម្រោង​រួម​មាន​៖ សាងសង់​ចំណត​យានយន្ត​គ្រប់​ប្រភេទ (​សាងសង់​រួចរាល់​) កន្លែង​បដិសណ្ឋារកិច្ច និង​ផ្តល់​ព័ត៌មាន កន្លែង​ផ្ញើ​អីវ៉ាន់ កន្លែង​សម្រាក​រង់ចាំ កន្លែង​លក់ដូរ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​តូប​លក់ដូរ​ស្រាប់​ពី​មុន សាល​ពិព័រណ៍ សារមន្ទីរ​លំហ កន្លែង​អាជីវកម្ម​ដែល​មាន​ស្តង់ដារ​អន្តរជាតិ ជាដើម ។ គម្រោង​នេះ​នឹង​បញ្ចប់​ទាំងស្រុង​ក្នុង​រយៈពេល​១២​ខែ ។

កន្លង​មក​អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋាភិបាល​ស្វី​ស បាន​កសាង​ទីលាន​មុខ​ប្រាសាទបន្ទាយស្រី​មួយ​​ជា​គំរូ​រួច​មក​ហើយ និង​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​តាំងពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០០៩ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ