ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកលិចផ្លូវរាប់ពាន់ម៉ែត្រក្នុងខេត្តត្បូងឃ្មុំ

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖​ ទឹកទន្លេ​បាន​ហក់​ឡើង​ដល់​១៤,៣០​ម៉ែត្រ គិត​ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​០៥ កញ្ញា ២០១៩​ បាន​ហូរ​ជន់​លិច​ផ្លូវ​បេតុង​ក្នុង​ឃុំ​ទន្លេ​បិទ ឃុំ​ឃ​ជី​រោ​ទ៍ទី​១ ស្រុក​ត្បូងឃ្មុំ ខណៈ​ដែល​​ប្រជាពលរដ្ឋ​រង​គ្រោះ…

ខេត្ត​ត្បូងឃ្មុំ​ ៖​ ទឹកទន្លេ​បាន​ហក់​ឡើង​ដល់​១៤,៣០​ម៉ែត្រ គិត​ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​០៥ កញ្ញា ២០១៩​ បាន​ហូរ​ជន់​លិច​ផ្លូវ​បេតុង​ក្នុង​ឃុំ​ទន្លេ​បិទ ឃុំ​ឃ​ជី​រោ​ទ៍ទី​១ ស្រុក​ត្បូងឃ្មុំ ខណៈ​ដែល​​ប្រជាពលរដ្ឋ​រង​គ្រោះ
ដោយ​ទឹកជំនន់ក៏​បាន​ចាប់ផ្តើម​ជញ្ជូន​របស់ទ្រព្យ​ ទៅ​រស់នៅ​លើ​ទីទួល​សុវត្ថិភាព​ជា​ច្រើន​កន្លែង​ផង​ដែរ​។

បុរស​ពោះម៉ាយ​ឆាយ ស៊ា​ន វ័យ​៦១​ឆ្នាំ រស់នៅ​ភូមិ​ទួល​ខ្សាច់ ឃុំ​ទន្លេ​បិទ ប្រាប់ថា ក្នុង​ពេល​ដែល​រូប​លោក​បាន​ត្រឡប់​មក​ពី​រាជធានី​ភ្នំពេញ​ជាមួយ​​កូន​ៗ ​កាលពី​ថ្ងៃ​ទី​០៤ ​កញ្ញា ស្រាប់តែ​ទឹកទន្លេ​មេគង្គ​ បាន​ហូរ​កាត់​តាម​ក្រោមផ្ទះ​ឈើ​ ក៏​ប្រញាប់​យក​របស់​មួយ​ចំនួន​ដាក់​លើ​ថ្នើ​ ដើម្បី​កុំ​ឲ្យ​ប៉ើង​តាម​ទឹក និង​បាន​ត្រៀម​ង​អង្គ​សម្រាប់​ទុក​ដាំបាយ​ហូប​មិន​បាន​ច្រើន​ទេ​។

អ្នកស្រី ម៉ា​ន ម៉ា​រី វ័យ​៣៥​ឆ្នាំ នៅ​ភូមិ​ព្រែក​តូច ម្តុំ​ប៉ម​ទន្លេ​បិទ​ប្រាប់​ថា ព្រឹក​ថ្ងៃ​ទី​០៥ ​កញ្ញា ២០១៩ទឹក ទន្លេ​មេគង្គ​បាន​ឡើង​លិច​ដល់​រនាប​ផ្ទះ​របស់​គាត់​នៅ​ជិត​មាត់ទន្លេ ដោយ​មិន​អាច​នៅ​កើត​នោះ​ទេត្រូវ​បាន​នាំ​គ្នា​ជញ្ជូន​របស់របរ​មក​រស់នៅ​ទីទួល​សុវត្ថិភាព​ឧកញ៉ា​ឌី នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ។ ​គាត់​មិន​អាច​ដើរ​លឿន​ បាន​ដូច​គេ​នោះ​ទេ ព្រោះតែ​ជើង​ខាងស្តាំ​បាក់​នៅ​មិន​ទាន់​ដក​ដែក​ចេញ ដោយ​សារ​តែ​គ្រោះថ្នាក់​ចរាចរ​ណ៍ ។ ​

លោក​ឧត្តម​សេនី​យ៏​ត​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត មាន​ប្រសា​ស​ន៍ដែ​រថា យោង​តាម​ការណែ នាំ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ​ក៏​ដូច​ជា​លោក​អភិបាលខេត្ត កម្លាំង​នគរបាល​នៅ​តាម​អធិការ​ដ្ឋា​ន​ស្រុក​ក្រុង​ចំនួន​៧​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់​បែប​យ៉ាង​ដោយ​ថ្មី​ៗ​នេះ​នៅស្រុក​ក្រូចឆ្មារ​មាន​លំនៅ​ឋាន​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ ច្រាំង​បាក់​ជិត​ដល់​ត្រូវ​បាន​ចុះ​ជួយ​អន្តរា​គម​ន៏​រុះរើ​និង​រំកិល​មក​រក​កន្លែង​សុវត្ថិភាព​។

លោកស្នងការ​ខេត្ត​បន្ត​ថា ស្រុក​ចំនួន​៣​ បាន​ទទួល​រង​ផល​ប៉ះពាល់​ក្នុង​នោះ​មាន ស្រុក​ត្បូងឃ្មុំ​បណ្តាល​ឲ្យ​លិច​ផ្ទះ​ចំនួន​៨៣៥​ខ្នង​ផ្ទះ លិច​ផ្លូវលំ​៣​ខ្សែ​ប្រវែង​១០០០​ម៉ែត្រ បាក់​ច្រាំង​ទន្លេ​ជាប់​ផ្លូវ​បេតុង​ប្រវែង​២៦៥​ម៉ែត្រ ជម្រៅ​១៥​ម៉េ​ត្រ​ទៅ​២៥​ម៉ែត្រ ក្រសួង​ធនធាន​ទឹក ​សហការ​ជាមួយ​អាជ្ញាធរ​ដាក់​បាវខ្សាច់ ទប់​មិន​ឲ្យ​បាក់​ក្នុង​នោះ​មាន​សមត្ថកិច្ច​ផង​ដែរ ​។​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ