ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​…កម្មករ​ឈប់​សម្រាក​4​ថ្ងៃ និង​បើកប្រាក់​50​ភាគរយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សម្រេច​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​ឈប់​សម្រាក​ចំនួន​៤​ថ្ងៃ នៅ​ក្នុង​ឱកាសបុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញផ្សាយ​នៅ​ថ្ងៃទី​៥ ខែ កញ្ញា​ថា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សម្រេច​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​ឈប់​សម្រាក​ចំនួន​៤​ថ្ងៃ នៅ​ក្នុង​ឱកាសបុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញផ្សាយ​នៅ​ថ្ងៃទី​៥ ខែ កញ្ញា​ថា ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ជម្រាប​ដល់​ម្ចាស់​ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ដែល​ស្ថិត​ក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តី​ពី​ការងារ​បាន​ជ្រាប​ថា យោង​តាមច្បាប់​ស្តី​ពី​ការងារ និង​ប្រកាស​របស់​ក្រសួង​លេខ ៤៧៨​ក​.​ប​/​ប្រ​.​ក​.​អ​.​ឆ​.​ក ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ ស្តី​ពី​ការ​ឈប់​សម្រាក​បុណ្យ​ដែលមាន​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​២០១៩ និង​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​កម្ម ករក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ៖

សូម​ម្ចាស់​ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់​អនុវត្ត​ដូច​តទៅ ៖
១-​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​ទាំងអស់​របស់​ខ្លួន​ឈប់​សម្រាក ដោយ​មាន​ប្រាក់​ឈ្នួល​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ក្នុង​កំឡុង​ពេល​៤​ថ្ងៃ​គឺ ថ្ងៃ​ទី​២៧-២៨-២៩ និង​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ ជំនួស​ឱ្យ​ថ្ងៃ​ទី​២៩ ដែល​ត្រូវ​ចំ​ថ្ងៃអាទិត្យ ។

២-​ខិតខំ​រៀបចំ​បើកប្រាក់​ឈ្នួល​ជូន​កម្មករនិយោជិត​លើក​ទី​២ ឱ្យ​បាន​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ។ បើ​ពុំ​មាន​លទ្ធភាព​បើកប្រាក់​ឈ្នួល​ទាន់​ពេល​ទេសូម​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​ទទួល​ប្រាក់​បុ​រេ ប្រទាន​យ៉ាងតិច​៥០%​មុន​ពេល​បុណ្យ​ភ្ជុំបិណ្ឌ ។

ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​សេចក្តី​សង្ឃឹម​ជឿជាក់​ថា លោក លោកស្រីដែល​ជា​ម្ចាស់​ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ប្រាកដជា​អនុវត្ត​តាម​សេចក្តីជូនដំណឹង​នេះ​បាន​ល្អ​ត្រឹម​ត្រូវជា​ពុំខាន៕

អត្ថបទសរសេរ ដោយ