លោកពូ​ទី​ន ​ធ្លាប់​ស្នើ​លោក​ត្រាំ​ ទិញ​មី​ស៊ី​ល​


ប្រទេស​រុ​ស្ស៊ី-​សហរដ្ឋអាមេរិក ៖ នៅ​ខាងក្រៅ​វេទិកា​សេដ្ឋកិច្ច​បូព៌ា ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៤​ដល់ទី​៦ ​កញ្ញា ​នៅ​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក ប្រធានាធិបតី​រុ​ស្ស៊ីលោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ថ្លែង​ថា ពិតមែន​ហើយ​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​លោក​ដូ​ណា​ល់​ត្រាំ​ថា ប្រសិនបើ​លោក​ចង់ យើង​អាច​លក់​ឲ្យ​លោក អាវុធ​ថ្មី​ៗ​របស់​រុ​ស្ស៊ី ក្នុង​នោះ​រួម​ទាំង​បណ្ដា​ប្រព័ន្ធ​មី​ស៊ីល​លឿន​ជាង​សំឡេង​ផង​។

លោកពូ​ទី​ន​អះអាង​ថា ដើម្បី​គោរព​បណ្ដា​កិច្ចព្រមព្រៀង​ទៅ​វិញ​ទៅ​មក​ជាមួយ​សហរដ្ឋអាមេរិក លោក​ស្នើ​ដល់​លោក​ត្រាំ​ឲ្យ​ទិញ​បណ្ដា​ប្រព័ន្ធ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​រុ​ស្ស៊ី​។ លោក​ថា​បែប​នេះ​អាច​នាំ​ឲ្យ​មាន​តុល្យភាព​ភ្លាម​ៗ​។ ប៉ុន្តែ​លោក​ត្រាំ​បាន​ឆ្លើយ​តប​ថា អា​មេ​រិ​ក​នឹង​ផលិត​ក្នុង​ពេល​ឆាប់​ៗ​អាវុធ​ប្រភេទ​ទាំងនោះ​ដោយ​ខ្លួនឯង​។

លោកពូ​ទី​ន​ក៏​ឲ្យ​ដឹងផង​ដែរ​ថា ក្រុង​មូ​ស្គូ​ត្រៀម​ចរចា​ជាមួយ​ក្រុង​វ៉ា​ស៊ិន​តោន​ពី​រឿង​អាវុធ​លឿន​ជាង​សំឡេង​រុ​ស្សុី ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ចរចា​ស្ដី​ពី​សន្ធិសញ្ញា​NEW START នៃ​ការ​កាត់​បន្ថយ​អាវុធ​យុទ្ធសាស្ត្រ​។ លោកពូ​ទី​ន​ក៏​លើក​ដែរ​ពី​ការ​សាកល្បង​នានា របស់​សហរដ្ឋអាមេរិក​បណ្ដា​ប្រព័ន្ធ​មី​ស៊ី​ល ដែល​រំលោភ​បំពាន​សន្ធិសញ្ញា​INF​។

ប៉ុន្តែ​លោក​ថា​តាំងពី​យូរ​មក​ហើយ ក្រុង​វ៉ា​ស៊ិន​តោន​សាកល្បង​បញ្ចុះបញ្ចូល​រុ​ស្ស៊ីថា ពុំ​មែន​បែប​នោះ​ទេ​តែ​ការ​វាយ​ត​មៃ្ល​របស់​ក្រុង​មូ​ស្គូ ក្រោយមក​ត្រូវ​បាន​អះអាង​។ នោះ​ជា​ការ​សាកល្បង​របស់​អា​មេ​រិ​ក​ប្រព័ន្ធ​មី​ស៊ី​ល​MARK 41​ដែល​អាច​ប្រើប្រាស់​បាន​២​បែប​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ