ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហែល​មិន​អស់ចិត្ត​ហើយ ម្តង​ហើយ​ចង់​ម្តងទៀត​មានអី​ចុង​ក្រោយជាប់អន្ទាក់សមត្ថកិច្ច

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នេះ​បើ​តាម​លោក​វរសេនីយ៍ឯក ដួង សុខា ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​ថា ដោយ​មានការ​សហការ​គ្នា​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​ប្រជា​ការពារ​ភូមិ និង​កម្លាំង​​ស្រុក​ប្រាសាទបាគង កម្លាំង​ស្រុក​បន្ទាយស្រី និង​កម្លាំង​​ស្រុក​ពួក…

ខេត្តសៀមរាប ៖ នេះ​បើ​តាម​លោក​វរសេនីយ៍ឯក ដួង សុខា ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​ថា ដោយ​មានការ​សហការ​គ្នា​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​ប្រជា​ការពារ​ភូមិ និង​កម្លាំង​​ស្រុក​ប្រាសាទបាគង កម្លាំង​ស្រុក​បន្ទាយស្រី និង​កម្លាំង​​ស្រុក​ពួក តាម​ប្រ​ម៉ា​ញ់រ​ហូត​ដល់​ខេត្តបាត់ដំបង​ទើប​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន ។ ហេតុការណ៍​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០១​និង​២០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា​នេះ ចំណុច​ភូមិ​ត្រាង ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

តាម​ប្រសាសន៍​របស់​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ប្រាប់​ឱ្យ​ថា ក្រោម​កិច្ចសហការ​ប្រទាក់ក្រឡា រវាង​អធិការ​ស្រុក​ប្រាសាទបាគង ស្រុក​ពួក ស្រុក​បន្ទាយស្រី និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប រួម និង​ប្រជា​ការពារ​ស្រុក​ប្រាសាទបាគង​ទើប​យើង​បាន​បង្ក្រាប​ក្រុម​ចោរ​១​ក្រុម​បានជា​បន្តបន្ទាប់​ចំនួន​៨​នាក់ ខណៈ​កំពុង​ធ្វើ​សកម្មភាព​លួច​គោ​ដឹក​តាម​រថយន្ត​កូរ៉េ​២​តោន​កន្លះ ចំនួន​១​គ្រឿង និង​៣​តោន​កន្លះ ចំនួន​១​គ្រឿង ដើម្បី​យក​ទៅ​លក់​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ ហើយ​ក្រុម​ជនសង្ស័យ​ទាំង​៨​នាក់​នេះ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច​គោ ក្របី នៅ​ក្នុង​ខេត្តសៀមរាប​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ។

លោក​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ទាំង​៨​នាក់​នោះ​មាន ទី​១- ឈ្មោះ ឆ​ន ចាន់​រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ សញ្ជាតិ​ខ្មែរ នៅ​ភូមិ​ដើមរ​ការ ឃុំ​ខ្នា​ទទឹង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។ ទី​២- ឈ្មោះ ម៉​ម ច​ន្ថា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ សញ្ជាតិ​ខ្មែរ នៅ​ភូមិ​ចេក​ចាវ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ទី​៣- ឈ្មោះ ឌី សៅ​រ៉ា​ន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ សញ្ជាតិ​ខ្មែរ​នៅ​ភូមិ កណ្ដុរសរ ឃុំ​បង​កន្ទួត ស្រុក​ក្រគរ ខេត្ដពោធិ៍សាត់ ។ ទី​៤ – ឈ្មោះ កុក លី​សារ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ សញ្ជាតិ​ខ្មែរ​ជា​ម្ចាស់​ឡាន នៅ​ភូមិ​ចំការ​តា​ពង ឃុំ​ស្រែ​ស្ដុក ស្រុក​ក​ន្ដៀ​ង ខេត្តពោធិ៍សាត់ ។ ទី​៥-​ឈ្មោះ គា តូ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ដូន​នំ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប (​ជា​ម្ចាស់​ឡាន​) កូរ៉េ​២​តោន​កន្លះ ។ ទី​៦- ឈ្មោះ ស៊ឹ​ម ប៉ិក ហៅ​ប៉ក់ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​គក់ ឃុំ​ផ្ទះ​ព្រៃ ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ (​ម្ចាស់​រថយន្ត កូរ៉េ​៣​តោន​កន្លះ​) ។ ទី​៧- ឈ្មោះ ប្រាក់ សៀ​ប ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គក់ ឃុំ​ផ្ទះ​ព្រៃ ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ ។ និង​ទី​៨- ឈ្មោះ គ្រឿន កន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​ពែ ឃុំ​ត្រាំ​ពែ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

លោក​បាន​បញ្ជាក់​ថា តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​៨​បាន​ឆ្លើយ​សារភាព នៅ​ចំពោះ​សមត្ថកិច្ច​ជំនាញ​យើង​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច គោ ក្របី របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តសៀមរាប​ពិតប្រាកដ​មែន ។ លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រោម​ពី​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួម និង​វត្ថុ​តាង​ដកហូត​ពី​ជនសង្ស័យ​ខាងលើ​រួម​មាន រថយន្ត​កូរ៉េ​ចំនួន​២​គ្រឿង ដែល​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច គោ ក្របី របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តសៀមរាប ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៨​នាក់ និង​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​នៅ​ថ្ងៃ​ទី​៦ ខែកញ្ញា​នេះ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់ ។

ក្នុង​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​គោ ក្របី មេត្តា​ដេញ​ចូល​ក្រោល ព្រមទាំង​មាន​រោង​ដាក់​ឱ្យ​បាន​ត្រឹមត្រូវ និង​ចេះ​ប្រុង​ប្រយ័ត្ន​ផង​ចៀសវាង​ដូច​ករណី​នេះ​អ​ញ្ចឹ​ង កុំ​ចាប់​បាន​ជនសង្ស័យ ចុះបើ​ចាប់​មិន​បាន តើ​វា​ទៅ​បែប​ណា​វិញ ដូច្នេះ​សូម​បងប្អូន ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ឱ្យ​បាន​ជាប់​ជា​ប្រចាំ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ