ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ ទី​១៨ ទី​១៩ និង​ទី​២០ ពី​ស្រា​បៀរ​អាន់​ឆ័រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​របា​ន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់ 10,000 (​មួយ​ម៉ឺន​) ដុល្លារ​ចំនួន​បី​រូប និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​របា​ន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់ 10,000 (​មួយ​ម៉ឺន​) ដុល្លារ​ចំនួន​បី​រូប និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់ 1000 (​មួយ​ពាន់​) ដុល្លារ​ចំនួន 13 (​ដប់​បី​) នាក់ ពី​កម្មវិធី «​ឈ្នះ​រង្វាន់​ស្រា​បៀរ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​» ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ក្រុមការងារ​ស្រា​អាន់​ឆ័​រ អ្នក​ឈ្នះ​រង្វាន់ ភ្ញៀវ​កិត្តិយស និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​។

កម្មវិធី «​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​» ត្រូវ​បាន​រៀប​ចំ​ឡើង ជា​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​ចំពោះ​អតិថិជន ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​គ្រប់​កម្មវិធី គ្រប់​ឱកាស​។

លោក ឡឹ​ង សំ​ផូ មក​ពី​ខេត្តកំពង់ធំ លោកស្រី ដាវ សុ​ភ័​ក្ត មក​ពី​រាជធានី​ភ្នំពេញ និង​លោក ចាប សុ​ភ័ក្ត្រ ដែល​ជា​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ពី​ស្រា​បៀ​អាន់​ឆ័​រ បាន​ប្រសាសន៍​បញ្ជាក់​ដូច​គ្នា​ថា ស្រា​បៀរ​ពិតជា​ប្រគល់​រង្វាន់​ពិត​ៗ​ដល់​រូប​គាត់​ទាំង​បី​ប្រាកដ​មែន ហើយ​សូម​អតិថិជន​ស្រា​បៀរ​អាន់​ផ្សេង​ទៀត​បន្ត​គាំទ្រ​ស្រា​បៀរ​អាន់​ឆ័​រ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ធំ​ដូច​រូប​គាត់​ទាំង​បី​។

កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូត​ដល់​ដំណាច់ឆ្នាំ​២០១៩​។ រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ លោក​អ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​​ស្រា​បៀរ​អាន់​ឆ័​រ​១​កំប៉ុង ១២​កំប៉ុង ២៤​កំប៉ុង ព្រមទាំង​រង្វាន់​ទឹកប្រាក់ ១០០ (​មួយ​រយ​) ដុល្លារ ១០០០ (​មួយ​ពាន់​ដុល្លារ និង​១០០០០ (​មួយ​ម៉ឺន​) ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័​រ​។ ក្រុមហ៊ុន​នឹង​រៀបចំ​ពេលវេលា​ជូន​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀរ​អាន់​ឆ័​រ​។ ចំពោះ​រង្វាន់​ផ្សេង​ទៀត​លោក​អ្នក​អាច​បើក​ភ្លាម​នៅ​តាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អាន់​ឆ័​រ​។ បញ្ជាក់​៖ ដើម្បី​បើក​រង្វាន់ លោក​អ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។

សូម​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ រាល់​ខែ​! អ្នក​ឈ្នះ​បន្ទាប់​អាច​ជា​រូប​អ្នក​!!!

ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាម​រយៈ​លេខ​៖ 092 333 900 / 010 833 000​។ រីករាយ​ស្រស់ថ្លា ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ