ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ៣គ្រឿងបុកបន្តគ្នា ខ្ទេចទាំងឡាន មនុស្សក៏កៀបជាប់​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ចំនួន​៣​គ្រឿង​បុកបន្ត​​គ្នា ក្នុង​ទិស​ដៅ​ស្របគ្នា ក្នុង​នោះ​រថយន្ត​ដឹក​ដី​ធុន​ធំ​មួយ​គ្រឿង​បុក​ពីក្រោយ​រថយន្ត​ធុន​តូច​មួយ​គ្រឿង​ម៉ាក​កាម​រី​ស្វិត​ ហើយ​រថយន្ត​ម៉ាក​កាម​រី​បាន​ទៅ​បុក​ពីក្រោយ​រថយន្ត​កុង​តឺ​ន​រ័​មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​រថយន្ត​ម៉ាក​កាម​រី​ដែល​នៅ​កណ្តាល​រង​ការ​ខូចខាត​ខ្ទេច​ទាំងស្រុង​ ចំណែក​អ្នកបើកបរ​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥…

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ចំនួន​៣​គ្រឿង​បុកបន្ត​​គ្នា ក្នុង​ទិស​ដៅ​ស្របគ្នា ក្នុង​នោះ​រថយន្ត​ដឹក​ដី​ធុន​ធំ​មួយ​គ្រឿង​បុក​ពីក្រោយ​រថយន្ត​ធុន​តូច​មួយ​គ្រឿង​ម៉ាក​កាម​រី​ស្វិត​ ហើយ​រថយន្ត​ម៉ាក​កាម​រី​បាន​ទៅ​បុក​ពីក្រោយ​រថយន្ត​កុង​តឺ​ន​រ័​មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​រថយន្ត​ម៉ាក​កាម​រី​ដែល​នៅ​កណ្តាល​រង​ការ​ខូចខាត​ខ្ទេច​ទាំងស្រុង​ ចំណែក​អ្នកបើកបរ​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ កញ្ញា​ ឆ្នាំ​២០១៩ នៅ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ។

រថយន្ត​ទាំង​៣​គ្រឿង​ខាងលើ ក្នុង​នោះ​១-​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង មិន​ចាំ​ស្លាក​លេខ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើករថយន្ត​គេច​បាត់ ២-​រថយន្ត​ធុន​តូច​មួយ​គ្រឿង​ជា​ប្រភេទ​រថយន្តឈ្នួល​កែ​ច្នៃ ម៉ាក​កាម​រី​ស្វិត ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២E-៨០៧០ បើកបរ​ដោយ​ឈ្មោះ​សឺ​ង សំណាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​បើកបរ រស់នៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ បាន​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត និង​៣-​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ជា​ប្រភេទ​ដឹក​ដី ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ៣A-៧៣៥២ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា រថយន្ត​ធុន​តូច​មួយ​គ្រឿង​ម៉ាក​កាម​រី នៅ​កណ្តាល​គេ​បាន​បុក​ពីក្រោយ​រថយន្ត​កុង​តឺ​ន​រ័​មួយ​គ្រឿង​ដែល​បើក​ពីមុខ បន្ទាប់​មក​ក៏​មាន​រថយន្ត​ដឹក​ដី​ធុន​ធំ​មួយ​គ្រឿង​ទៀត​បើក​មក​បុក​ផ្ទប់​ពីក្រោយ​រថយន្ត​ម៉ាក​កាម​រី​ទៀត ទើប​ធ្វើ​អោយ​រថយន្ត​ម៉ាក​កាម​រី​ដែល​នៅ​កណ្តាល​នោះ​រង​ការ​ខូចខាត​ខ្ទេច​អស់ទាំង​ស្រុង ហើយ​បណ្តាល​ឱ្យ​អ្នកបើកបរ​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត ចំណែក​រថយន្ត​កុង​តឺ​ន​រ័​ដែល​នៅ​ខាង​មុខ​មិន​បាន​ឈប់​នោះ​ទេ ក៏​បើក​ទៅ​មុខ​បាត់​ទៅ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ នាំ​យក​ទាំង​រថយន្ត​ម៉ាក​កាម​រី និង​រថយន្ត​ដឹក​ដី​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ