វ៉ា​ចុះ វ៉ា​ឡើង ជិះ​ទៅ​អែប​ស្រែក​ជេរ​លទ្ធផល​ចុង​ក្រោយ​នឹក​ស្មាន​មិន​ដល់


ខេត្តកំពត ៖ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​05 ខែកញ្ញា ឆ្នាំ​2019 វេលា​ម៉ោង 02​និង​10​នាទី មាន​ករណី​ប្រើ​ហិង្សា​ដោយ​ចេតនា​នៅ​លើ​ផ្លូវជាតិ​លេខ​33 នៅ​មុខ​រោងចក្រ​(​ពូ​ចិន​) ស្ថិត​នៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ។

ក្រុម​ជនសង្ស័យ​មាន​គ្នា​4​នាក់​ទី​1-​ឈ្មោះ សេង រតនា ភេទ​ប្រុស អាយុ​33​ឆ្នាំ​, ទី​2-​ឈ្មោះ ស សុ​ភារៈ ភេទ​ប្រុស អាយុ​26​ឆ្នាំ​, ទី​3-​ឈ្មោះ លឹ​ម លី​ហេង ភេទ​ប្រុស អាយុ​18​ឆ្នាំ និង​ទី​4-​ឈ្មោះ នួន រ​ដ្ឋា ភេទ​ប្រុស អាយុ​25​ឆ្នាំ អ្នក​ទាំង​4​នេះ​មាន​ទីលំនៅ​ភូមិ​ស្វាយមីង ឃុំ​បា​គូរ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជិះ​រថយន្ត​រួម​គ្នា​1​គ្រឿង​បា​ឡែ​ន ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ផែន ថាំ ភេទ​ប្រុស អាយុ 24 ឆ្នាំ​នៅ​ភូមិ​ដើម​ចារ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច របួសស្រាល​ពកថ្ងាស និង​បែក​ក្បាំង​ជ័រ​លើ​ទ្វារ​រថយន្ត​បន្តិច ជា​អ្នកបើកបរ​រថយន្ត​រត់​តាក់ស៊ី​តូ​រី​ស​។

តាម​ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ករណី​ខាងលើ​កើតឡើង​ដោយសារ​ភាគី​ទាំង​2​បាន​បើករថយន្ត​មក​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​លើ​ផ្លូវជាតិ​ស្រប​ទិស​គ្នា ដោយសារ​វ៉ា​ជែង​គ្នា​2​លើក ឈ្មោះ ផែន ថាំ ក៏​បាន​បើក​ទន្ទឹម​ឡាន​ក្រុម​៤​នាក់ រួច​ឈ្មោះ ផែន ថាំ បាន​ស្រែក​ជេរ​ស្តីឱ្យ​ក្រុម​៤​នាក់​ក៏​បើក​រហូត​ដល់​ចំណុច​កន្លែង​កើតហេតុ ឡាន​ក្រុម​ទាំង​2​ភាគី​ឈប់​ដូច​គ្នា​ក៏​បាន​ឈ្លោះ​គ្នា ពេល​នោះ​ក៏​បាន​ស្ទុះ​ទៅ​ប្រើ​ហិង្សា​ដាក់​គ្នា​ដោយ​ប្រតប់ប្រតាយ​គ្នា​តែ​ម្តង ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​នាំ​ភាគី​ទាំង​សងខាង​ទៅ​កាន់​អធិការដ្ឋាន ចំពោះ​ឈ្មោះ ផែង ថាំ បាន​ធ្វើតេស្ត​ទឹកនោម​ទៅ​មាន​សារធាតុ​គ្រឿងញៀន ហើយ​បាន​ឆ្លើយ​ថា ពិត​បាន​ប្រើប្រាស់​គ្រឿងញៀន​មែន និង​ធ្លាប់​ជាប់គុក​អស់​រយៈពេល​1​ឆ្នាំ​ទៀត​ផង រីឯ​ក្រុម​4​នាក់​ក៏​បាន​ធ្វើតេស្ត​ទឹកនោម​ដែរ​តែ​មិន​មាន​ទេ ។

នៅពេលសមត្ថកិច្ចកំពុងបំពេញសុំណំរឿងក៏មានឈ្មោះ យុង វាសនា ភេទប្រុស អាយុ31ឆ្នាំ មានទីលំនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប អះអាងថា ជាអ្នកកាសែត គេហទំព័រថ្ងៃស្អែក បានមកបង្កការអុកឡុកនៅអធិការដ្ឋានគោលបំណងរករំដោះជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ជេរប្រមាថនគរបាលស្រុកកំពង់ត្រាចសុទ្ធតែអាថោកទាប អាមិនដឹងខ្យល់…អធិការកំពង់ត្រាចក៏បានឃាត់ជនរូបនេះថែមទៀត ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ