ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់! សញ្ញា​ដែល​​​បញ្ជាក់​ថា​ អ្នក​កំពុង​ញ៉ាំ​ស្ករ ឬ​ជាតិ​ផ្អែម​ច្រើន​លើស​?

4 ឆ្នាំ មុន

ស្ករ គឺ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ហើយ​អាហារ ឬ​ភេសជ្ជៈ​ផ្សេង​ៗ​ដែល​មាន​ផ្ទុក​វា​កាន់តែ​មាន​រស​ជាតិ​​ប្រសើរ​។ ជា​ញឹកញយ​ភាគច្រើន​តែងតែ​គិត​ទៅ​ដល់​បង្អែម ឫ​អាហារ​ផ្អែម​ៗ​ភ្លាម​នៅ​ពេល​ឃ្លាន​។ ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​មិន​ត្រូវ​ទទួលទាន​ស្ករ ឬ​អាហារ និង​ភេសជ្ជៈ​ផ្អែម​ៗ​លើស​កម្រិត​ពេក​ដែរ​ដើម្បី​ចៀសវាង​បញ្ហា​សុខភាព​គួរ​អោយ​ព្រួយបារម្ភ​កើត​មាន​ឡើង​។…

ស្ករ គឺ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ហើយ​អាហារ ឬ​ភេសជ្ជៈ​ផ្សេង​ៗ​ដែល​មាន​ផ្ទុក​វា​កាន់តែ​មាន​រស​ជាតិ​​ប្រសើរ​។ ជា​ញឹកញយ​ភាគច្រើន​តែងតែ​គិត​ទៅ​ដល់​បង្អែម ឫ​អាហារ​ផ្អែម​ៗ​ភ្លាម​នៅ​ពេល​ឃ្លាន​។ ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​មិន​ត្រូវ​ទទួលទាន​ស្ករ ឬ​អាហារ និង​ភេសជ្ជៈ​ផ្អែម​ៗ​លើស​កម្រិត​ពេក​ដែរ​ដើម្បី​ចៀសវាង​បញ្ហា​សុខភាព​គួរ​អោយ​ព្រួយបារម្ភ​កើត​មាន​ឡើង​។

ប៉ុន្តែ​ថា​តើ​យើង​អាច​សម្គាល់​ដឹង​ថា​ខ្លួនឯង​កំពុង​ញៀន ឬ​ទទួលទាន​ស្ករ​ច្រើន​លើស​បាន​តាម​របៀប​ណា​ទៅ? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ពី​រោគ​សញ្ញា​មួយ​ចំនួន​ដែល​រាង​កាយ​បញ្ជូន​មក​ដើម្បី​អោយ​អ្នក​កាត់​បន្ថយ ឬ​ឈប់​ទទួលទាន​អាហារ​ផ្អែម​ៗ​ច្រើន ៖

១. ឈឺសន្លាក់ ឫ​ឈឺ​សាច់ដុំ ៖ នោះ​ក៏​ព្រោះតែ​ការ​ទទួលទាន​ស្ករ ឬ​ជាតិ​ផ្អែម​ច្រើន​ហួស​អាច​បង្ក​ការ​រលាក​ក្នុង​រាង​កាយ​។ បរិមាណ​ជាតិ​ស្ករ​ខ្ពស់​ក្នុង​រាង​កាយ​ធ្វើ​ឱ្យ​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ​លាក់​ការ​បញ្ជូន​ដំណឹង​អំពី​ការ​រលាក​ទៅ​ក្នុង​ឈាម​ដែល​ព្យាយាម​បំបែក​ប្រូតេអ៊ីន​ជាប់​នឹង​ម៉ូលេគុល​គ្លុយកូស ឬ glycation end-products​។​

នៅ​ពេល​អ្នក​ទទួលទាន​ជាតិ​ស្ករ​កាន់តែ​ច្រើន​ប៉ុណ្ណា glycation end-products លេចឡើង​ប៉ុន​នោះ​ដែរ ហើយ​ការ​រលាក​ត្រូវ​បាន​បញ្ជូន​ទៅ​ដើម្បី​បំបែក​វដ្ត​នៃ​ដំណើរការ​នេះ​។ ជា​លទ្ធផល​ចុង​ក្រោយ​អ្នក​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ដូច​ជា​ជំងឺ​រលាក​សន្លាក់ ភ្នែក​ឡើងបាយ ជំងឺ​បេះដូង ការ​ចង​ចាំ​ចុះ​ខ្សោយ ឬ​ស្បែក​ជ្រីវជ្រួញ​។

២. ចេះ​តែ​ឃ្លាន​របស់​ផ្អែម ឬ​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ ៖ ជាតិ​ស្ករ​ត្រូវ​បាន​បំបែក​យ៉ាង​លឿន​នៅ​ក្នុង​រាង​កាយ​របស់​មនុស្ស ហេតុ​ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​អ្នក​ដែល​ទទួលទាន​អាហារ​ផ្អែម​រួច​មាន​អារម្មណ៍​ឆាប់​ឃ្លាន​វិញ​។ ជាក់ស្ដែង​ជាតិ​ស្ករ​មាន​សមត្ថភាព​បញ្ចេញ​នូវ​អ័រម៉ូន Depamine ដែល​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ញៀន​។ ខួរក្បាល​ត្រូវ​នឹង​ជាតិ​ផ្អែម​ណាស់ ហើយ​នេះ​ក៏​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​ឃ្លាន​អាហារ​ផ្អែម​ខ្លាំង​នៅ​ពេល​ទទួលទាន​កាន់តែ​ច្រើន​។ ម្យ៉ាងវិញទៀត​អាហារ​មាន​ផ្ទុក​ជាតិ​ផ្អែម ឬ​ស្ករ​ខ្ពស់​មិន​ជួយ​ឱ្យ​អ្នក​ឆ្អែត​ឡើយ​ក៏​ព្រោះ​វា​គ្មាន​ផ្ទុក​សារធាតុចិញ្ចឹម​មាន​ប្រយោជន៍​ឡើយ​។

៣. ថាមពល​ប្រែប្រួល​ចុះឡើង ៖ គ្លុយកូស​ទទួលខុសត្រូវ​ចំពោះ​ការ​ផ្ដល់​កម្លាំង​ដល់​រាង​កាយ ដូច្នេះ​ការ​រក្សា​បរិមាណ​ត្រឹមត្រូវ​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម គឺ​សំខាន់​ណាស់​ដើម្បី​ចៀសវាង​បញ្ហា​ថយ​ចុះ​នៃ​ថាមពល​។ នៅ​ពេល​អ្នក​ទទួល​ផ្អែម​លំពែង​បញ្ចេញ​នឹង​អាំង​ស៊ុ​យ​លី​ន​ដើម្បី​ជួយ​ដឹកនាំ​គ្លុយកូស​ទៅ​គ្រប់​កោសិកា​ដែល​ធ្វើ​អោយ​អ្នក​ទទួល​បាន​ថាមពល​ខ្លាំង​ភ្លាម​ៗ​។

ខណៈ​ពេល​ដែល​វដ្ត​នៃ​ដំណើរការ​នេះ​បញ្ចប់​កម្រិត​នៃ​ថាមពល​ក៏​ធ្លាក់​ចុះ​តាម​នោះ​ផង​ដែរ ក៏​ព្រោះ​រាង​កាយ​ត្រូវការ​ជាតិ​ស្ករ​បន្ថែម​។ ដូច្នេះ​ដើម្បី​រក្សា​ថាមពល​រាង​កាយ​និង​ចៀស​ផុត​ពី​បញ្ហា​សុខភាព​គួរ​អោយ​ព្រួយបារម្ភ​ផ្សេង​ៗ រួម​ទាំង​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ចូរ​ព្យាយាម​ចៀសវាង​ទទួលទាន​អាហារ​ផ្អែម ក៏​ដូច​ជា​អាហារ​សម្រន់​ដែល​មិនល្អ​ចំពោះ​សុខភាព​។

៤. ឧស្សាហ៍​ឡើង​មុន​លើ​ស្បែក ៖ អាហារ​ដែល​មាន​ផ្ទុក​ជាតិ​ស្ករ​បន្ថែម​អាច​បណ្ដាល​អោយ​កម្រិត​នៃ​អាំង​ស៊ុ​យ​លី​ន​កើនឡើង​និង​ចាប់ផ្ដើម​ដំណើរការ​នៃ glycation ឬ​ការ​ភ្ជាប់​ជាត​ស្ករ​ទៅ​នឹង​ម៉ូលេគុល​ប្រូតេអ៊ីន​។ ភ្លាម​ៗ​នៅ​ពេល​គ្លុយកូស​ចូល​ក្នុង​ឈាម​វា​នឹង​បង្កើត​ដំណើរការ​ស្មុគស្មាញ​ជា​បន្តបន្ទាប់​ក្នុង​រាង​កាយ​ដែល​បង្ក​ការ​រលាក​និង​បញ្ហា​ស្បែក​ផ្សេង​ៗ រួម​ទាំង​រោគ​មុន​។ លើស​ពី​នេះ​ទៅ​ទៀត​អាំង​ស៊ុ​យ​លី​ន​បង្កើន​ភាព​សកម្ម​នៃ​ក្រពេញ​ខ្លាញ់​ទាំងអស់​ក្នុង​ស្បែក ព្រមទាំង​ដំណើរការ​នៃ​ការ​រលាក​ផង​ដែរ​។

៥. ធន់​នឹង​ជាតិ​ផ្អែម ៖ នៅ​ពេល​អ្នក​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​ផ្អែម​ច្រើន​រាល់ថ្ងៃ​នោះ​ពក​ល្អិត​ៗ​ដឹង​រសជាតិ​លើ​អណ្ដាត​នឹង​ស៊ាំ​ជាមួយ​កម្រិត​ដដែល​នៃ​ជាតិ​ផ្អែម​ហើយ​មិន​បញ្ចេញ​ប្រតិកម្ម​តបត​ទៀត​ឡើយ​។ ដូច្នេះ​មិន​ថា​អ្នក​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​ផ្អែម​លើស​កម្រិត​ប៉ុណ្ណា ក៏​មិន​មាន​រសជាតិ​ផ្អែម​ខ្លាំង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ