ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤​នាក់​ឡើង​លើដំបូល​ឃ្លាំង ស្រាប់តែ​បុរស​​ម្នាក់​ជួប​គ្រោះ​រមៀល​ធ្លាក់​យ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មាន​ករណី​បុរស​ម្នាក់​​ក្នុង​ចំណោម​​​៤នាក់​បានឡើង​​ផ្សារដែកធ្វើ​ដំបូល​ឃ្លាំង ហើយ​យក​ដែក​ក្រ​វ៉េ​សម្រាប់​ទាក់​ស័ង្កសី​ទៅ​ទាក់​យក​ម៉ូ​ទ័​រ​ស្វាន ស្រាប់តែ​ប៉ះ​ចំ​រន្ធ​ព្រី​ភ្លើង បណ្តាល​ឱ្យ​ឆក់​ស្លាប់តែម្តង​ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩…

ខេត្តកំពង់ធំ ៖ មាន​ករណី​បុរស​ម្នាក់​​ក្នុង​ចំណោម​​​៤នាក់​បានឡើង​​ផ្សារដែកធ្វើ​ដំបូល​ឃ្លាំង ហើយ​យក​ដែក​ក្រ​វ៉េ​សម្រាប់​ទាក់​ស័ង្កសី​ទៅ​ទាក់​យក​ម៉ូ​ទ័​រ​ស្វាន ស្រាប់តែ​ប៉ះ​ចំ​រន្ធ​ព្រី​ភ្លើង បណ្តាល​ឱ្យ​ឆក់​ស្លាប់តែម្តង​ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ស្ពាន​គ្រង ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឈុ​ន ម៉េ​ង​ឈាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កំពង់ក្ដី ឃុំ​កំពង់​ចិន​ត្បូង ស្រុក​ស្ទោង ។

តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ញឹក សូ​រិ​យា ភេទ​ប្រុស ជា​មេជាង​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ កូនជាង​របស់​គាត់​ចំនួន​បួន​នាក់ រួម​មាន ជន​រង​គ្រោះ​ឈ្មោះ ឈុ​ន ម៉េ​ង​ឈាង​, ឈ្មោះ ថា​ញ់​, ឈ្មោះ​ឡូង និង​ឈ្មោះ​ឃ្លោក បាន​នាំ​គ្នា​ឡើង​ទៅ​ផ្សារ​ធ្វើ​ដំបូល​ឃ្លាំង​អោយឈ្មោះ រិ​ន សា​រ៉ាត់ នៅ​ភូមិ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា រហូត​ដល់​វេលា​ម៉ោង​ប្រហែល​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល មេឃ​ក៏​ភ្លៀង ពេល​នោះ​ជន​រង​គ្រោះ​បាន​យក​ដែក​ក្រ​វ៉េ​សំរាប់​ទាក់​ស័ង្កសី​ទៅ​ទាក់​យក​ម៉ូ​ទ័​រ​ស្វាន ស្រាប់តែ​ប៉ះ​ចំ​រន្ធ​ព្រី​ភ្លើង បណ្តាល​ឱ្យ​ឆក់​ជន​រង​គ្រោះ​រមៀល​ធ្លាក់​មក​ទើ​រ​លើ​ទ​.​ទឹក ។ ភ្លាម​ៗ​នោះ​អ្នកធ្វើការ​ជាមួយ​គ្នា​បាន​ដក​ឌុ​យ​ព្រី​ភ្លើង​ចេញ រួច​នាំ​ជន​រង​គ្រោះ​យក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្ទោង​ដើម្បី​សង្គ្រោះ​ដែរ តែ​ជន​រង​គ្រោះ​បាន​ស្លាប់​ទៅ​ហើយ រួច​ក៏​ដឹក​​សព​ជន​រង​គ្រោះ​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ភូមិ​កំពង់ក្តីវិញ​ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ