ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ស្នើ​ថ្នាក់ដឹកនាំ​ខេត្ត​បន្ត​ធ្វើ​វេទិការ​រហូត​ជួប​ពលរដ្ឋ​គ្រប់ និង​ចុះ​តាម​ផ្ទះ​ដោះស្រាយ​បញ្ហា​ទាន់​ពេល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច ស ខេ​ង ស្នើ​ទៅ​កាន់​ថ្នាក់ដឹកនាំ​ខេត្ត​បន្ត​ធ្វើ​វេទិការ​សាធារណៈ និង​ការ​ចុះ​តាម​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ទាន់​ពេលវេលា ។…

រាជធានី​ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច ស ខេ​ង ស្នើ​ទៅ​កាន់​ថ្នាក់ដឹកនាំ​ខេត្ត​បន្ត​ធ្វើ​វេទិការ​សាធារណៈ និង​ការ​ចុះ​តាម​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ទាន់​ពេលវេលា ។ ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​នៃ​ការ​ចុះ​ធ្វើ​វេ​ទិ ការ​សាធារណៈ​របស់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​០៥ កញ្ញា សម្តេច​បាន​លើក​ឡើង​ថា ការ​ធ្វើ​វេទិការ​នេះ គឺ​ត្រូវធ្វើ​ដោយ​មក​អ្នក​ដែល​មិន​ទាន់​បាន​ចូលរួម​ក្នុង​វេទិការ​លើក​មុន ។

យក​អ្នក​ដែល​មិន​បាន​ចូលរួម​ទាល់តែ​អស់​បាន​បើក​វេទិការ​រួម​ឡើង​វិញ​។ សម្តេច​បញ្ជាក់​ថា ៖«​យើង​ធ្វើ​យ៉ាងនេះ​នឹង​បាន​ជួប​ប្រជាជន​ទាំងអស់ គឺ​មិនមែន​ជួប​តែ​តំណាង​នោះ​ទេ ។ បើ​យើង​ជួប​តែ​តំណាង បញ្ហា គឺ​នៅ​ដដែល​ៗ ដោះស្រាយ​បញ្ហា​មិន​បាន​នោះ​ទេ ។ អី​ញ្ចឹ​ង​សូម​ឲ្យ​ធ្វើ​របៀប​នឹង គឺ​យើង​ជួយ​ធ្វើ​តាម​ផ្ទះ យើង​បាន​ប៉ុន្មាន​យើង​យក​ប៉ុណ្ណឹង តែ​ច្រើន​កាលណា​ល្អ​កាល​នឹង​»​។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​ជួប​គ្នា​នោះ​ដែរ អ្វី​ដែល​ត្រូវ​ដោះស្រាយ​បាន​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​តែ​ម្តង ឬ​ដោះស្រាយ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​សុំ​ណូ​ម​ពរ​នៅ​ក្នុង​កិច្ចប្រជុំ ឬ​វេទិការ​នោះ ។

តម្រូវការ​របស់​ប្រជាពលរដ្ឋ​មានការ​រីក​ចម្រើន​តាម​ការ​វិវត្តន៍​របស់​សង្គម​ជាតិ ដូច្នេះ​យើង​ត្រូវ​ធ្វើការ​ដោះស្រាយ​ឲ្យ​ទាន់​ពេលវេលា ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា ត្រូវ​ពង្រឹង និង​លើកកម្ពស់​សមត្ថភាព​របស់​ថ្នាក់ដឹកនាំ​មន្ត្រី​នៅ​អង្គភាព​គ្រប់​លំដាប់ថ្នាក់​នៅ​ក្រោម​ឱវាទ​ក្នុង​ការ​បំពេញការងារ ពិសេស​សមាសភាព​ជា​ម្ចាស់​លើ​ការ​ផ្តល់​សេវា​នៅ​ក្នុង​មូលដ្ឋាន ដោយ​ដោះស្រាយ​បញ្ហា​ប្រឈម និង​សំណើរ​របស់​ប្រជាពលរដ្ឋ ដើម្បី​បញ្ជៀ​សការ​ពឹងផ្អែក​ទាំងស្រុង​នៅ​លើ​ថ្នាក់លើ ឬ​ថ្នាក់​ជាតិ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ