ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ៖ ឆ្នាំ​២០២០​ថ្នាក់​ឃុំ​សង្កាត់ ស្រុក …​ត្រូវ​ទទួលខុសត្រូវ​ថវិកា​រាប់​ម៉ឺន​ដុល្លារ​ក្នុង​ការ​អភិវឌ្ឍ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ចាប់ពី​ឆ្នាំ​២០២០ ថ្នាក់​ឃុំ សង្កាត់…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ចាប់ពី​ឆ្នាំ​២០២០ ថ្នាក់​ឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត​ក្រុង ថ្នាក់ដឹកនាំ​ត្រូវ ទទួលខុសត្រូវ​ចំពោះ​ថវិកា​រាប់​ម៉ឺន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍន៍ បើ​មិន​បាត់ ឬ​គ្មាន​ការ​អភិវឌ្ឍន៍ ត្រូវ​ទទួលខុសត្រូវ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​នៃ​ការ​ចុះ​ធ្វើ​វេទិការ​សាធារណៈ​របស់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​៥ កញ្ញា​នេះ សម្តេច ស ខេ​ង ក៏​បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើន​ថវិកា​ថ្នាក់​ក្រោម​ជាតិ​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​នៅ​ថ្នាក់​ឃុំ​សង្កាត់​មាន​ចំនួន​ពីរ​៣​ម៉ឺន​ដុល្លារ​ទៅ​៧​ម៉ឺន​៨​ពាន់​ដុល្លារ នៅ​ឆ្នាំ​២០២០ ហើយពី​៧​ម៉ឺន​៨​ពាន់​ទៅ​៨​ម៉ឺន​ដុល្លារ​នៅ​ឆ្នាំ​២០២២ និង​៨​ម៉ឺន​៥​ពាន់​ដុល្លារ ទៅ​១១​ម៉ឺន​ដុល្លា​នៅ​ឆ្នាំ​២០២៣ ។

សម្តេច​បញ្ជាក់​ថា ៖ «​ថវិកា​នេះ​ធ្វើ​យ៉ាងណា​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ត្រូវ​ធ្វើការ​ចេះ​ប្រើ​មាន​ន័យ​ថា​មនុស្ស​ត្រូវ​មាន​សមត្ថភាព​ក្នុង​ការ​ចាយវាយ​ថវិកា​នេះ​ឲ្យ​ត្រឹមត្រូវ​តាម​ច្បាប់ និង​ប្រកបដោយ​ប្រសិទ្ធភាព ។ ព្រោះថា​កាលណា​យក​ថវិកា​មក​ហើយ​ចាយ​គ្មាន​ប្រសិទ្ធភាព និង​ខុសច្បាប់​ថវិកា​នោះ​អាច​នឹង​បាត់បង់​ទៅ​វិញ ។ លុយ​នេះ​ត្រូវ​ឯកភាព​គ្នា​ហើយ គឺ​ផ្ទេរ​ត្រង់​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទៅ​ឃុំ​សង្កាត់​នីមួយ​ៗ​ផ្ទាល់ ដោយ​មិន​ចាំ​បាត់​ឆ្លង​ក្រសួងមហាផ្ទៃ​ដូច​មុន​ទេ​»​។

សម្តេច​បន្ថែម​ថា ថវិកា​នេះ​មិន​ត្រូវ​ឆ្លងកាត់​ក្រសួងមហាផ្ទៃ​ដូច​មុន​ទេ គ្រាន់តែ​ដឹង​ថា ថវិកា​នេះ មាន​ចំនួន​ប៉ុន្មាន ? នៅ​ថ្នាក់​ស្រុក​ក៏​ត្រូវ​ផ្ទេរ​ត្រង់​ពី​ក្រសួង​សេដ្ឋកិច្ច​ដែរ ដោយ​មិន​ចាំបាច់​ដឹក​ដូច​លើក​មុន​នោះ​ទេ ។ សម្តេច​ក៏​លើក​ឡើង​ថា ថវិកា​នោះ​ត្រូវ​បែងចែក​ច្បាស់លាស់​ណាស់ គឺ​បើ​ផ្ទេរ​ទៅ​ខេត្ត​ប៉ុន្មាន គឺ​ប៉ុណ្ណឹង ថ្នាក់​ស្រុក​ប៉ុន្មាន គឺ​ប៉ុណ្ណឹង​ហើយ​នៅ​ថ្នាក់​ឃុំ​សង្កាត់​ប៉ុន្មាន គឺ​ប៉ុណ្ណឹង​ដោយ​មិន​ចាំ​បែងចែក គឺ​ខេត្ត​ចែក​ឲ្យ​ស្រុក ហើយ​ស្រុក​ចែក​ឲ្យ​ឃុំ​បន្ត​នោះ​ទេ ។

សម្តេច​បញ្ជាក់​ថា ៖ «​ការ​ធ្វើ​បែប​នេះ​វា​មិន​បាត់​ទេ តែបើ​បាត់​នៅ​កន្លែង​ឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត ក្រុង​នោះ​អស់ លោក​ត្រូវ​ទទួលខុសត្រូវ ។ ព្រោះ​ឥឡូវ​ប៉ុស្តិ៍​នគ​បាល​ឲ្យ​ម៉ូតូ​៤​គ្រឿង​ចាំ​មើល​ប៉ុស្តិ៍​ណា​អស់​មុនគេ ។ យើង​ធ្វើ​តាំងពី​អត់​មាន​លុយ​មួយ​កាក់​មួយ​សេន​រហូត​ដល់​មាន​លុយ ហើយ​មាន​ម៉ូតូ​ទៀត ។ នៅ​ឃុំ​ក៏​មានការ​ផ្តល់​ប្រេង​ផង​ដែរ​» ។ សម្តេច ស ខេ​ង ក៏​គូសបញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មាន​តម្លៃ​ភាព និង​គណនេយ្យ​ភាព​នៅ​ក្នុង​ប្រភព​គ្រប់គ្រង​នៅ​តាម​ឃុំ សង្កាត់ ស្រុក ខេត្ត ។ សម្តេច​ថា ការ​ធ្វើ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​នឹង​ប៉ះពាល់​ជា​មិន​ខាន ។ ការ​ប៉ះ​នេះ​បើ​និយាយ​គ្នា​នឹង​ស្រួល តែបើ​និយាយ​មិន​ត្រូវ​គ្នា នឹង​ពិបាក​ជា​មិន​ខាន ។ សម្តេច​ថា ក្រៅពី​ការ​សម្រួល​បញ្ហា​ដែល​ត្រូវ​សម្រេច ប្រហែលជា​មាន ការ​វះកាត់​ខ្លះ​ហើយ​ចំពោះ​មន្ត្រី​មួយ​ចំនួន ព្រោះថា អស់​រយៈពេល​ច្រើន​ឆ្នាំ​ហើយ​ធ្វើការ​មិន​ទៅ​មុខ​នោះ​ទោះបីជា​មាន​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​តែ​បាន​និយាយ​តែ​មាត់ ដល់​ជ្រៅ​ពិតមែន​ដកខ្លួន​ចេញ ។

សម្តេច​លើក​ឡើង​ថា អ្នកខ្លះ​ប៉ះ​ទៅ​ញ៉ា​ញ​ប៉ះ​ញ៉​ញ ឆ្ងល់​ដែរ​ម្នាក់​ៗ​កើតមក​ទូល​ផែនដី​មក ឬ​យ៉ាងណា ? ទឹកដី​របស់​ប្រជាជន​យើង​ទាំងអស់​គ្នា ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​មាន​ផែនការ​រួម គឺ​ដើម្បី​ប្រទេស​ជាតិ​មិនមែន​ធ្វើការ ដើម្បី​អំណាច​យើង ដើម្បី​ខ្លួន​យើង​ទេ​សុំ​បញ្ជាក់ ។ ឥឡូវ​កែទម្រង់​បាន​ធ្វើ​ដំណើរ​ទៅ​ហើយ​យើង​បាន​រៀបចំ​រចនាសម្ព័ន្ធ​រួច​ហើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ