ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនិត​លោក កឹ​ម សុខា បន្ទោស​លោក សម រ​ង្ស៊ី កំពុង​យក​អ្នកគាំទ្រ​ធ្វើ​ខែល​ការពារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ជំនិត​របស់​លោក កឹ​ម សុខា គឺ​លោក មុត ច​ន្ថា បាន​ចំអក​ទៅ​លោក សម…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ជំនិត​របស់​លោក កឹ​ម សុខា គឺ​លោក មុត ច​ន្ថា បាន​ចំអក​ទៅ​លោក សម រ​ង្ស៊ី ថា​កំពុង​តែ​យក​អ្នកគាំទ្រ​ខ្លួន​ធ្វើ​ជា​រនាំង​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ ដែល​ទ​ង្វើ​នេះ ផ្ទុយ​ពី​លោក កឹ​ម សុខា ស្រឡះ។
ការ​លើក​ឡើង​បែប​នេះ​របស់​លោក មុត ច​ន្ថា គឺ​ស្រប​ពេល​ដែល​លោក សម រ​ង្ស៊ី បាន​និងកំពុង​កៀរគរ​អ្នក គាំទ្រ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដើម្បី​មក​គាំទ្រ​ខ្លួន នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា​ខាង​មុខ ក្នុង​ការ​ចូល​ស្រុក​វិញ ។

លោក មុត ច​ន្ថា បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៥ ខែកញ្ញា ស្រប​តាម​សម្តី​លោក កឹ​ម សុខា ថា អ្នកដឹកនាំ​មិន​ត្រូវ​យក​អ្នកគាំទ្រ​ជា​រនាំង​ការពារ​ខ្លួន​ទេ ។ លោក​បន្ត​ថា «​ខ្ញុំ​បានដឹង​ហើយ​ថា ជីវិត​ជាអ្ន​ក​ ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ និង​ក្នុង​តួនាទី​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ នឹង​អាច​នាំ​មក​នូវ​គ្រោះថ្នាក់​និង​ការ​ឈឺចាប់​រាប់​មិន​អស់ ។

ខ្ញុំ​ស្ម័គ្រចិត្ត​ធ្វើ​ពលី​កម្ម​ជូន​ជាតិ​នេះ មិនមែន​ខ្ញុំ​មិន​ចេះ​ខ្លាច មិនមែន​ខ្ញុំ​មិនដឹង​ពី​គ្រោះថ្នាក់ មិន មែន​ព្រោះ​ខ្ញុំ​ល្ងង់ តែ​នេះ​ព្រោះ​ខ្ញុំ​ដឹង​ថា «​តួនាទី​ជា​អ្នកដឹកនាំ គឺ​ខុស​ពី​ចៅហ្វាយ​ឬ​ថៅកែ​» ។ ចៅហ្វា​យ​ឬ​ថៅកែ គេ​ជា​អ្នក​ចាំ​យក​លទ្ធផល​ពី​ការងារ​របស់​យើង តែ​អ្នកដឹកនាំ​គឺជា​អ្នក​ដែល​លះបង់​មុនគេ​និង​ច្រើន​ជាងគេ ដើម្បី​ជា​គំរូ​ដល់​អ្នកគាំទ្រ​» ។

លោក មុត ច​ន្ថា បាន​ស្រង់​សម្តី​លោក កឹ​ម សុខា ទៀត​ថា ៖ «​ខ្ញុំ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ប្រសិនជា​អ្នក​ដឹកនាំ​មិន​ហ៊ាន កុំ​រុញ​អ្នកគាំទ្រ​ទៅ​ពាំង​ឬ​ធ្វើ​ជា​រនាំង ។ រីឯ​អ្នកវិភាគ​លើក​ឡើង​ថា លោក កឹ​ម សុខា ធ្លាប់​យក​អ្នកគាំទ្រ​ជា​រនាំង​ការពារ កាលពី​លោក​ត្រូវ​បាន​បង្ខាំង​នៅ​ក្នុង​ស្នាក់​ការ​បក្ស​នៅ​ឆ្នាំ​២០១៦ ។

ប៉ុន្តែ​អ្នកវិភាគ​ពុំ​យល់​ភាព​ជាក់ស្តែង​ទាល់តែ​សោះ ព្រោះថា លោក កឹ​ម សុខា ពុំ​បាន​រត់​ចោល​អ្នកគាំទ្រ​មួយ​ជំហាន​ណា​ទេ​នៅ​ពេល​នោះ គឺ​រូប​លោក​ផ្ទាល់​មាន​វត្ត មាន​ជា​ប្រចាំ​ជាមួយ​សកម្មជន​និង​អ្នកគាំទ្រ​ជា​និច្ច និង​បាន​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​សុ​ខុមា​ល​ភាព និង​សុវត្ថិភាព​របស់​ពួក​គាត់​យ៉ាង​ដិត​ដល់ ។

លោក​បន្ថែម​ថា ចំណុច​នេះ​ខុស​គ្នា​ពី​អ្នក​ដឹកនាំ​ដែល​មិន​ហ៊ាន​ប្រឈម និង​មិន​ហ៊ាន​ធ្វើ បែរជា​រុញច្រាន​អ្នក គាំទ្រ​ទៅ​ពាំង​ជំនួស រីឯ​ខ្លួនឯង​រត់​យករួចខ្លួន ឬ​រស់នៅ​ដោយ​មាន​សេចក្តីសុខ​ត្រជាក់​មេជើង ។ លោក មុត ច​ន្ថា បន្ថែម​ថា អ្នកដឹកនាំ​ដែល​មានគុណ​ធម៌ មិន​ដែល​រុញច្រាន​ឲ្យ​អ្នកគាំទ្រ​ខ្លួនធ្វើ​អ្វី​ដែល​ខ្លួន​មិន​ហ៊ាន​ធ្វើ​ឡើយ ។

ក្នុង​នាម​ជាឪពុក​ម្នាក់ ខ្ញុំ​តែងតែ​ចង់​ឲ្យ​កូន​របស់ខ្ញុំ​រស់នៅ ដោយ​សុវត្ថិភាព ដូច្នេះ​ហើយ​ខ្ញុំ​តែងតែ​ជ្រើសរើស​យក​និង​ណែនាំ​ឲ្យ​កូន​ខ្មែរ​ធ្វើការ​តស៊ូរ​ដោយ អហិង្សា ទោះបី​ការ​តស៊ូរ​នោះ​ត្រូវធ្វើ​ឲ្យ​ខ្ញុំ​រង​គ្រោះក៏​ដោយ ខ្ញុំ​សុខចិត្ត​ទទួល ក្នុង​នាម​ជា​អ្នកដឹកនាំ​ម្នាក់ ដោយ​មិន​ទុក​ឲ្យ​អ្នកគាំទ្រ​យក​ខ្លួន​ទៅ​ពាំង​ជំនួស​ខ្ញុំ​ជា​រៀង​រហូត​នោះ​ទេ​» ។

ចំណែក​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេក្រាម​ថា ទណ្ឌិត​រត់ចោលស្រុក សម រ​ង្ស៊ី ច្បាស់​ជា​ត្រូវ​ធានា​សុវត្ថិភាព​នៅ​ពេល​ទៅ​ដល់​កម្ពុជា ដោយ​សមត្ថកិច្ច​នឹង​អម​ដំណេ​ី​រ​ចូល​ទៅ​ក្នុង​គុក​ដោយ​សុខ​សុវត្ថិភាព មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ប៉ះពាល់​ដល់​រូប​កាយ​ឡេ​ី​យ ។
ចំពោះ​រឿង​លោក កឹ​ម សុខា វិញ​លោក​ថា មេធាវី​លោក កឹ​ម សុខា នៅ​ខ្ចី​វស្សា​ណាស់ ហេតុនេះ​ហេ​ី​យ​បានជា​តុលាការ​ផ្តល់​បទ​ពិសោធន៍​ដល់​មេធាវី​ឲ្យ​បាន​យល់​ច្បាស់ ។

លោក​បន្ថែម​ថា មិនមែន​រាជរដ្ឋាភិបាល​ឃុំខ្លួន​លោក កឹ​ម សុខា នៅ​ស្នាក់​ការ​ចាក់​អង្រែ កាលពី​ពេល​កន្លង​មក​ទេ គឺ​ការ​ពិត​លោក កឹ​ម សុខា ក្លាហាន​ឃុំខ្លួន​ដោយ​ខ្លួនឯង ដេ​ី​ម្បី​ចង់ បង្ហាញ​ថា​ខ្លួន​សុខចិត្ត​ធ្វេ​ី​ពលិកម្ម​ដេ​ី​ម្បី​ជាតិ ៕

អត្ថបទសរសេរ ដោយ