ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ពេល​តែមួយអស់២ខ្នងជិត​៤ម៉ឺនដុល្លារ ម្ចាស់យំលែងចេញ​

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ផ្ទះ​ចំនួន​២​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ហើយ​ត្រូវ​បាន​អ្នកស្រុក​អះអាង​ថា មក​ពី​ម្ចាស់ផ្ទះ​យក​ឌុ​យ​ទូរទស្សន៍​ដែល​ខូច​ដោត​ចោល​ក្នុង​ព្រី​ភ្លើង​ទុក​ចោល​រាប់​ខែ​មិន​ព្រម​ដក​ចេញ ទើប​ធ្វើ​អោយ​ក្តៅ​រួច​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឱ្យ​ទុ​ស្សេ​បង្ក​ជា​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​បែប​នេះ​តែ​ម្តង​។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៥​ កញ្ញា នៅ​ចំណុច​ផ្ទះ​កើតហេតុ…

ខេត្តព្រៃវែង ៖ ផ្ទះ​ចំនួន​២​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ហើយ​ត្រូវ​បាន​អ្នកស្រុក​អះអាង​ថា មក​ពី​ម្ចាស់ផ្ទះ​យក​ឌុ​យ​ទូរទស្សន៍​ដែល​ខូច​ដោត​ចោល​ក្នុង​ព្រី​ភ្លើង​ទុក​ចោល​រាប់​ខែ​មិន​ព្រម​ដក​ចេញ ទើប​ធ្វើ​អោយ​ក្តៅ​រួច​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឱ្យ​ទុ​ស្សេ​បង្ក​ជា​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​បែប​នេះ​តែ​ម្តង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៥​ កញ្ញា នៅ​ចំណុច​ផ្ទះ​កើតហេតុ ស្ថិត​ក្នុងភូមិ​ឧត្តុ​ង ឃុំ​ព្រែក​ក្របៅ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

ម្ចាស់ផ្ទះ​កើតហេតុ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ផ្ទះ​ទាំង​២​ខ្នង​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​ខាងលើ​នេះ ក្នុង​នោះ​ផ្ទះ​មួយ​ខ្នង​ជា​ប្រភេទ​ផ្ទះ​ឈើ​លើ ខាងក្រោម​ថ្ម ដំបូល​ស​ង្ក័​សី មាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​១២,៥​ម៉ែត្រ ចំណែក​ផ្ទះ​មួយ​ខ្នង​ទៀត​ជា​ប្រភេទ​ផ្ទះ​ឈើ​លើ ខាងក្រោម​ថ្ម ដំបូល​ស​ង្ក័​សី មាន​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​១១,៥​ម៉ែត្រ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ថា ពេល​កើតមាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​២​ខ្នង​ខាងលើ ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​អស់​ទឹក​ចំនួន​៦​រថយន្ត និង​ប្រើ​ពេល​ពន្លត់​អស់​ជិត​២​ម៉ោង ទើប​អណ្តាតភ្លើង​រលត់​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ដដែល ប៉ុន្តែ​ផ្ទះ​ទាំង​២​ខ្នង រួម​ទាំង​ទ្រព្យសម្បត្តិ​ដែល​នៅ​ខាងក្នុង​ផ្ទះ​ផង​នោះ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា គ្រោះ​អគ្គី​ភ័យ​នេះ​បាន​បណ្តាល​អោយ​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​គិត​ជា​ទឹកប្រាក់​សរុប​ជិត​៤​ម៉ឺន​ដុល្លារ ប៉ុន្តែ​មិន​បាន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់ ដល់​មនុស្ស​ណា​ម្នាក់​ឡើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ