ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាន​របស់​អ្នក​គួរ​ធ្វើ​ដល់​បុគ្គល​ប្រភេទ​ណា?

4 ឆ្នាំ មុន

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ដែល​ជាប់​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ទាន​មាន​បរិយាយ​ជា​អនេកប្បការ​គឺ​ យក​ការ​គោ រព (​ទា​នំ សក្ក​ច្ចំ​)ជាធំ១ និង​ធ្វើ​ទានទៅ​តាម​កាល​វេលាដ៏ត្រឹមត្រូវ​ ឬហៅ​ថា​កាល​ទាន​១ នោះ​ទាន​របស់​អ្នក​នឹង​មាន​ផល​ច្រើន ។ ហេតុ​អ្វី​បានជា​កាល​ទាន​មាន​ផល​ច្រើន?ព្រោះ​ជា​ទាន​ធ្វើ​ទៅ​តាម​កាល​វេលា​គួរ​និង​មិន​គួរ…

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ដែល​ជាប់​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ទាន​មាន​បរិយាយ​ជា​អនេកប្បការ​គឺ​ យក​ការ​គោ រព (​ទា​នំ សក្ក​ច្ចំ​)ជាធំ១ និង​ធ្វើ​ទានទៅ​តាម​កាល​វេលាដ៏ត្រឹមត្រូវ​ ឬហៅ​ថា​កាល​ទាន​១ នោះ​ទាន​របស់​អ្នក​នឹង​មាន​ផល​ច្រើន ។

ហេតុ​អ្វី​បានជា​កាល​ទាន​មាន​ផល​ច្រើន?
ព្រោះ​ជា​ទាន​ធ្វើ​ទៅ​តាម​កាល​វេលា​គួរ​និង​មិន​គួរ វត្ថុ​គួរ​ឱ្យ​និង​មិន​គួរ​ឱ្យ ចំណែក​បុគ្គល​ដែល​គួរ​ឱ្យ​បំផុត​គឺ​ទុរ​គត​ជន ឬ​ជន​ចាស់ជរា​គ្មាន​ទីពឹង ជន​កំពុង​ស្រែក​ឃ្លាន​អាហារ ដែល​ជា​ទាន​ដ៏​ស័ក្តិសម​បំផុត​ចាត់​ចូល​ក្នុង​សប្បុរស​ទាន ។

ចំណែក​អានិសង្ស​ដែល​កើត​អំពី​កាល​ទាន​នេះ​ក៏​នឹង​ជួយ​ជ្រោង​លោក​អ្នក​ឱ្យ​បាន​សុខ​ចម្រើន​ក្នុង​លោក​នេះ​ផង និង​បរលោក​ផង ។

ទោះជា​យ៉ាងណា​ការ​ធ្វើ​ទាន​ដែល​បាន​ផល​ច្រើន គឺ​ឱ្យ​ដោយ​សេចក្តី​គោរព ឱ្យ​ដោយ​ចិត្ត​ជ្រះថ្លា ឱ្យ​ដោយ​ក្តី​សន្តោស ពិសេស​ឱ្យទាន​ដល់​អ្នក​អត់​អាហារ​បរិភោគ នោះ​ទាន​របស់​អ្នក​នឹង​ក្លាយជា​ទាន​ប្រពៃ​ថ្លៃថ្លា ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ