ថ្មីទៀតហើយ! សាកល្បង​ដ្រូ​ន​ពីងពាង​បញ្ចេញ​សំណាញ់​ដ៏ធំវាយប្រហារ


ប្រទេស​ចិន ៖ យោង​តាម​របាយការណ៍​របស់​បណ្ដា​សារព័ត៌មាន​ចិន​​បាន​ឱ្យ​ដឹងថា ពួក​វិស្វករ​ចិន​បាន​​ផលិត​ដ្រូ​ន​ប្រយុទ្ធ​មួយ ដែល​អាច​បញ្ចេញ​សំណាញ់​ដ៏​ធំ​បង់​ចាប់​គោលដៅ​។ ដ្រូ​ន​ថ្មី​នោះ​របស់​​ចិន​មាន​សណ្ឋាន​ដូច​ជា​ពីងពាង ដែល​អាច​បញ្ចេញ​សំណាញ់​ធំ​មួយ​លើ គោលដៅ ធ្វើ​ឲ្យ​គោល​ដៅ​នោះ​បាត់បង់​កម្លាំង ​និង​នាំ​ឲ្យ​វា​ធ្លាក់​។ ដ្រូ​ន​ពីងពាង​នេះ ​ក៏​អាច​បំពេញ​ផង​ដែរ​បេស​ក​កម្ម​ស៊ើ​ប​ការណ៍ ព្រមទាំង​ទម្លាក់​គ្រាប់បែក​លើ​កងកម្លាំង​សត្រូវ​។

ទូរទស្សន៍​រដ្ឋ​ចិន​បាន​ចេញផ្សាយ​វី​ដេ​អូ​មួយ​ដែល​បង្ហាញ​ដ្រូ​ន​នេះ កំពុង​តែ​បង់សំណាញ់​ចាប់​ដ្រូ​ន​មួយ​ទៀត ​ក្នុង​ពេល​ហាត់​សម​មួយ​។ ដ្រូ​ន​ពីងពាង​ផលិត​ដោយ​ក្រុមហ៊ុន CHANA AEROSPACE SCIENCE AND INDUSTRY ជា​ក្រុមហ៊ុន​គ្រប់គ្រង​និង​កាន់កាប់ដោយ​ផ្ទាល់​របស់​​រដ្ឋ​ចិន ។ ដ្រូ​ន​នោះ​បំពាក់​ដោយ​កាមេរ៉ា​មួយ​ដែល​ជួយ​តាម​ចាប់​បណ្ដា​គោលដៅ​។

ការ​សាកល្បង​ដ្រូ​ន​ពីងពាង​ត្រូវ​បាន​ធ្វើ​យ៉ាងតិច​ចាប់តាំងពី​១​ឆ្នាំ​មក​ហើយ​។ យោង​តាម​បណ្ដា​អ្នក​​ជំនាញការ ដកស្រង់​សម្ដី​ដោយសារ​ព័ត៌មាន​អឺរ៉ុប​នានា​ថា នោះ​ជា​ដ្រូ​ន​ថ្មី​ដែល​អាច​ធ្វើការ​ទន្ទឹម​​គ្នា ជាមួយ​ប្រព័ន្ធ​មី​ស៊ី​ល​មាន​មូលដ្ឋាន​នៅ​លើ​ដី​និង​ជាមួយ​បណ្ដា​រ៉ា​ដា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ