ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ ​ជោ ​ជួយ​បងប្រុស​លោក ហុង ភា​រិ​ន និង​លោក​ហុង ភា​រិ​ន ឲ្យ​សម្រេច​បំណង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​បាន​បញ្ជាក់ សម្តេច​បាន​ជួយ​លោក ហុង ភា​រុន ត្រូវជា​បង​លោក…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​បាន​បញ្ជាក់ សម្តេច​បាន​ជួយ​លោក ហុង ភា​រុន ត្រូវជា​បង​លោក ហុង ភា​រិ​ន ឲ្យ​បន្ត​រៀន​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ផ្នែក​ពន្ធដារ ។ ការ​បញ្ជាក់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ខណៈ​សម្តេច​បាន​អនុញ្ញាត​ឲ្យ​លោក ហុង ភា​រិ​ន និង​បងប្រុស​លោក ហុង ភា​រុន បាន​ជួប នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែកញ្ញា​នេះ នៅ​គេហដ្ឋាន​របស់ សម្តេច​ផ្ទាល់ ។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ​ចេញផ្សាយ​មុន​នេះ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ និង​ភរិយា​ទើបបាន​ជួប​យុវជន ហុង ភា​រិ​ន និង​បងប្រុស​របស់​គាត់​ឈ្មោះ​ហុង ភា​រុន នៅ​មុន​នេះ​បន្តិច នៅ​គេហដ្ឋាន​របស់ខ្ញុំ ។

គោលបំណង​នៃ​ការ​ជួប​របស់ខ្ញុំ គឺ​ចង់​ស្វែង​យល់​នូវ​បំណង និង​គោលដៅ​ដែល ហុង ភា​រិ​ន ចង់ទៅ ដើម្បី​ងាយស្រួល​ដល់​ការ​ជួយ​របស់​យើង​ឱ្យ​ស្រប​ជាមួយ​បំណង​ដែល​ភា​រិ​ន​ចង់ទៅ និង​ចង់បាន​» ។ សម្តេច​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ៖«​ខ្ញុំ​ក៏​បាន​ជួយ​ដល់ ហុង ភា​រុន ដែល​រៀន ចប់​បរិញ្ញាបត្រ និង​កំពុងធ្វើការ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្នែក​ពន្ធដារ​ឱ្យ​បន្ត​រៀន​យក​បរិញ្ញាបត្រ​ជាន់ខ្ពស់​តទៅ​ទៀត ។ ជូនពរ​កូនប្រុស​ទាំង​ពីរ​ជួប​តែ​សេចក្តីសុខ និង​សម្រេច​នូវ​បំណងប្រាថ្នា​ដែល​កូន​ចង់បាន​» ។

សូម​ជម្រាប​ថា លោក ហុង ភា​រិ​ន ត្រូវ​បាន​គេ​ដាក់​ឈ្មោះ មនុស្ស​អច្ឆរិយ​ដោយសារ​លោក​បាន​មានការ​ចង់​ចាំ​បាន​ល្អ ។ លោក​ហុង ភា​រិ​ន បាន​មក​ជួប​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កម្ពុជា​ជា​ច្រើន​រូប​នៅ​តាម​បណ្តា​ក្រសួង​ស្ថាប័នរដ្ឋ ។ មហាជន​មួយ​ចំនួន​ធំ ពិតជា​ស្គាល់​ច្បាស់​ជាក់​ជា​មិន​ខាន កាលពី​ពេល​ថ្មី​ៗ​នេះ​ចំពោះ​និស្សិត ហុង ភា​រិ​ន ដែល​មាន​អាយុ​ត្រឹមតែ​២៣​ឆ្នាំ បាន​ចូលរួម​បង្ហាញ​សមត្ថភាព​ពិសេស​របស់​ខ្លួន​ក្នុង​ការ​ធ្វើតេស្ត​សមត្ថភាព​នៃ​ការ​ចង​ចាំ​ក្នុង​កម្មវិធី របស់​ថៃ រហូត​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ចំពោះ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ភា​រិ​ន ។

លោក​ហុង ភា​រិ​ន ជា​កូន​ទី​២ ក្នុង​ចំណោម​បងប្អូន​ប្រុស​២​នាក់ ។ និស្សិត​ឆ្នើម ហុង ភា​រិ​ន មាន​អាយុ​២៣​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ។ ដោយ​ស្ថិត​នៅ​ក្នុង​គ្រួសារ​កសិករ​ដែល​មាន​ជីវភាព​លំបាក ដោយសារ​ឪពុក​ម្តាយ​បាន​លែងលះ​គ្នា ភា​រិ​ន បាន​ខិតខំ​តស៊ូ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ទទួល​បាន​អាហារូបករណ៍​ព្រះ​រាជទាន​ថ្នាក់​បរិញ្ញាបត្រ ប្រចាំ​សាកលវិទ្យាល័យ​រ៉ា​ឆា​ផាត់​ឆៃ​យ៉ា​ភូមិ ឯកទេស​អភិវឌ្ឍន៍ជនបទ ។ ក្តី​សុ​បិ​ន្ត​របស់​និស្សិត​ឆ្នើម​ថ្នាក់​បរិញ្ញាបត្រ​ឆ្នាំ​ទី​៤​រូប​នេះ គឺ​ចង់​យកចំណេះ​ដឹង​ដែល​ខ្លួន​បាន​ខិតខំ​រៀនសូត្រ​មក​អភិវឌ្ឍ​ប្រទេស​ជាតិ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ