ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរ និង​ប្រារព្ធ​ពិធីបុណ្យ​សែន​ព្រះ​ខែ​នៅ​ណា​ហ្គា​វើ​ល​ដ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ ៖ ជួបជុំ​ក្រុម​គ្រួសារ និង​មិត្ត​ភ័ក្តិ​របស់​អ្នក​នៅ​ណា​ហ្គា​វើ​ល​ដ៍​ក្នុង​ឱកាស​ពិធីបុណ្យ​សែន​ព្រះ​ខែ​! ទទួលយក​នូវ​សំណាងល្អ​ក្នុង​ឱកាស​ពិធីបុណ្យ​ប្រពៃណី​ចិន​នេះ ជាមួយ​នំ​សែន​ព្រះ​ខែ​ដុត​ថ្មី​ៗ ការ​តុបតែង​ដោយ​ចង្កៀងគោម​ដ៏​ស្អាត​ប្លែក…

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ ៖ ជួបជុំ​ក្រុម​គ្រួសារ និង​មិត្ត​ភ័ក្តិ​របស់​អ្នក​នៅ​ណា​ហ្គា​វើ​ល​ដ៍​ក្នុង​ឱកាស​ពិធីបុណ្យ​សែន​ព្រះ​ខែ​! ទទួលយក​នូវ​សំណាងល្អ​ក្នុង​ឱកាស​ពិធីបុណ្យ​ប្រពៃណី​ចិន​នេះ ជាមួយ​នំ​សែន​ព្រះ​ខែ​ដុត​ថ្មី​ៗ ការ​តុបតែង​ដោយ​ចង្កៀងគោម​ដ៏​ស្អាត​ប្លែក ការ​សម្តែង​សិល្បៈ​​ផ្ទាល់​ដ៏​អស្ចារ្យ និង​ការ​បញ្ចុះតម្លៃ​ពិសេស​ជា​ច្រើន​ទៀត​របស់​យើង​!

នំ​សែន​ព្រះ​ខែ​ដែល​ដុត​ថ្មី​ៗ​រៀងរាល់ថ្ងៃ​ដោយ​មេ​ចុងភៅ​ឈ្នះ​ពានរង្វាន់​របស់​យើង មាន​ដាក់​លក់​នៅ​ណា​ហ្គា​វើ​ល​ដ៍ហើយ​! មាន​រសជាតិ​គ្រាប់​ឈូកស​បែប​ហុងកុង រសជាតិ​ស្លឹក​តើយ រសជាតិ​កាហ្វេ និង​រសជាតិ​ទុរេន​ដែល​អ្នក​អាច​ជ្រើសរើស​នំ​គ្មាន​ស៊ុត ឬ​ស៊ុត​២ តម្លៃ​ចាប់ពី ១០$ ក្នុង​មួយ​ដុំ ឬ​ក្នុង​មួយ​ប្រអប់​មាន ៤ ដុំ​តម្លៃ ៣៦$​។

ប្រសិនបើ​អ្នក​ជាវ ៥០ ប្រអប់ ឬ​ច្រើន​ជាង​នេះ អ្នក​នឹង​ទទួល​បាន​នូវ​ការ​បញ្ចុះតម្លៃ ២៥%​។ នំ​សែន​ព្រះ​ខែ​មាន​ដាក់​លក់​ចាប់ពី​ឥឡូវនេះ រហូត​ដល់​ថ្ងៃ​ទី ១៣ ខែកញ្ញា នៅ​កន្លែង​ទទួលភ្ញៀវ និង​ភោជនីយដ្ឋាន​ចិន Fortune Palace នៅ​ណា​ហ្គា​វើ​ល​ដ៍​ទី​១ និង​ភោជនីយដ្ឋាន Golden Bowl ភោជនីយដ្ឋាន Food Pavilion និង​ភោជនីយដ្ឋាន Hall of Golden Chimes នៅ​ណា​ហ្គា​វើ​ល​ដ៍​ទី​២ ឬ​លោក​អ្នក​អា​ចក​ម្ម៉​ង់​តាម​រយៈ​អ៊ី​ម៉ែ​ល dining@nagaworld.com ក៏​បាន​។

ទទួលយក​អារម្មណ៍​ប្លែក និង​សប្បាយ​រីករាយ​ជាមួយ​ការ​សម្តែង​សិល្បៈ​ជា​ច្រើន​ទូ​ទាំង​ណា​ហ្គា​វើ​ល​ដ៍​ផ្តល់​ជូន​ដោយ​អ្នកសិល្បៈ​ជាតិ និង​អន្តរជាតិ រួម​ទាំង​ការ​សម្តែង​សិល្បៈ​អបអរ​ពិធីបុណ្យ​សែន​ព្រះ​ខែ​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៦ យប់ នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណា​ហ្គា​វើ​ល​ដ៍​ទី​១​។ បន្ទាប់​ពី​ទស្សនា​ការ​សម្តែង​សិល្បៈ អ្នក​អាច​ថតរូប​ទុកជា​អនុស្សាវរីយ៍​ជាមួយ​អ្នកសិល្បៈ​របស់​យើង​ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ចិន​នៅ​ជិត​ចង្កៀងគោម​ដ៏​ធំ និង​រីករាយ​ជាមួយ​ក្បួន​ដង្ហែ​ចង្កៀង​គោម​​ដ៏​រស់​រវើក​ទូ​ទាំង​អគារ​។

រីឯ​សាល​មហោស្រព NABA មាន​បង្ហាញ​ជូន​នូវ​ការ​សម្តែង​សិល្បៈ “The Gift” ថ្មីស្រឡាង​ដែល​​រៀបរាប់​អំពី​ដំណើររឿង​ព្រេង​របស់​នារី​ម្នាក់​ទៅ​កាន់​ពិភព​វេទមន្ត​មួយ​ដ៏​អស្ចារ្យ​ដែល​ស័ក្តិ​សម​​សម្រាប់​គ្រប់​វ័យ​។ សូម​អញ្ជើញ​មក​ទទួល​សំបុត្រ​ឥត​គិតថ្លៃ​របស់​អ្នក​នៅ​ថ្ងៃនេះ​នៅ​ណា​ហ្គា​វើ​ល​ដ៍​ដើម្បី​ទស្សនាការ​សម្តែង​ដ៏​អស្ចារ្យ​រយៈពេល ៤៥ នាទី​ដែល​ផ្តល់​ជូន​ដោយ​អ្នកសិល្បៈ​លំដាប់​​ពិភពលោក​នៅ​សាល​មហោស្រព​បច្ចេកវិទ្យា​វី​ដេ​អូ 3D mapping ចាប់ពី​ឥឡូវនេះ​រហូត​ដល់​ចុងខែ​កញ្ញា ពី​រៀងរាល់ថ្ងៃ​សុក្រ ដល់​អាទិត្យ នៅ​ម៉ោង ៨ យប់​។

មុន​ពេល​ចូល​ទស្សនាការ​សម្តែង​សិល្បៈ ឬ​នៅ​ថ្ងៃ​ណា​ក៏​បាន ពុក​ម៉ែ​បងប្អូន​អាច​អញ្ជើញ​មក​ភោជនីយដ្ឋាន 2Pangea ដើម្បី​ពិសា​អាហារ​ប៊ុ​ហ្វេ​អន្តរជាតិ​ពេល​ល្ងាច​ដ៏​ឈ្ងុយ​ឆ្ងាញ់​។ ប៊ុ​ហ្វេ​ដែល​មាន​ច្រើន​មុខ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ​នេះ មាន​គ្រឿង​សមុទ្រ​ស្រស់​ៗ សាច់ ស៊ូ​ស៊ី ឌី​ម​សាំ ប៉ាស់​ស្តា ភី​ហ្សា បង្អែម និង​ម្ហូប​ពិសេស​ៗ​ជា​ច្រើន​មុខ​ទៀត​។

មាន​បម្រើ​ជូន​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៥:៣០ ល្ងាច តម្លៃ ៤១$ សម្រាប់ ២ នាក់​។ អាហារ​ប៊ុ​ហ្វេ​នេះ ក៏​មាន​រួម​បញ្ចូល​ដោយ​ម្ហូប​ម៉ា​ឡេ​ស៊ី​ផង​ដែរ ចាប់ពី​ឥឡូវនេះ​រហូត​ដល់​ថ្ងៃ​ទី ១៦ ខែកញ្ញា ដើម្បី​អបអរ​ដល់​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​។ ជម្រើស​មួយទៀត អ្នក​អាច​មក​ពិសា​ប៊ុ​ហ្វេ​នេះ ដែល​មាន​បន្ថែម​បង្កង​ឥត​កំណត់​នៅ​រៀងរាល់ថ្ងៃ​អង្គារ​ជាមួយ​តម្លៃ​ពិសេស​!

សម្រាប់​ការ​ញ៉ាំ​អាហារ​ចុង​ស​ប្តា​ហ៍​ពិសេស​លក្ខណៈ​គ្រួសារ​ដែល​មានការ​កម្សាន្ត​សម្រាប់​កុមារ សូមកុំ​ភ្លេច​អាហារ​ថ្ងៃត្រង់​ថ្ងៃអាទិត្យ ពិសេស​នៅ​ភោជនីយដ្ឋាន 2Pangea ចាប់ពី​ម៉ោង ១១:៣០ ព្រឹក ដល់ ៣ រសៀល រៀងរាល់ថ្ងៃ​អាទិត្យ​។ តម្លៃ ១៩,៩៩$ ប៉ុណ្ណោះ​សម្រាប់​ម្នាក់ ១៤$ សម្រាប់​កុមារ​អាយុ​ក្រោម ១២ ឆ្នាំ និង​ឥត​គិតថ្លៃ​សម្រាប់​កុមារ​អាយុ​ក្រោយ ៥ ឆ្នាំ​។

ពេលវេលា​ដ៏​រីករាយ និង​បរិយាកាស​មនោ​រម្យ កំពុង​រង់ចាំ​អ្នក​នៅ​ណា​ហ្គា​វើ​ល​ដ៍ដែល​ជា​កន្លែង​ដ៏​ស័ក្តិសម​ឥត​ខ្ចោះ​ដើម្បី​អបអរ​ពិធីបុណ្យ​សែន​ព្រះ​ខែ​ជាមួយ​អ្នកជា​ទីស្រឡាញ់​របស់​អ្នក​! ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ