មហាត្មះ គន្ធី កំពូលមេដឹកនាំអហិ.ង្សារបស់ឥណ្ឌា
មហាត្មះ ការ៉ាមចាន់ គន្ធី (មហាត្មះ គន្ធី) ជាមេដឹកនាំមនោគមវិជ្ជា និងជាអ្នកនយោបាយដ៏ល្បីល្បាញនៃប្រទេសឥណ្ឌា អំឡុងចលនាទាមទារឯករាជ្យជាតិ ឥណ្ឌាពីចក្រភពអង់គ្លេស ។…
មហាត្មះ ការ៉ាមចាន់ គន្ធី (មហាត្មះ គន្ធី) ជាមេដឹកនាំមនោគមវិជ្ជា និងជាអ្នកនយោបាយដ៏ល្បីល្បាញនៃប្រទេសឥណ្ឌា អំឡុងចលនាទាមទារឯករាជ្យជាតិ ឥណ្ឌាពីចក្រភពអង់គ្លេស ។…
មហាត្មះ ការ៉ាមចាន់ គន្ធី (មហាត្មះ គន្ធី) ជាមេដឹកនាំមនោគមវិជ្ជា និងជាអ្នកនយោបាយដ៏ល្បីល្បាញនៃប្រទេសឥណ្ឌា អំឡុងចលនាទាមទារឯករាជ្យជាតិ ឥណ្ឌាពីចក្រភពអង់គ្លេស ។ គាត់គឺជាអ្នកត្រួសត្រាយក្នុងការប្រកាន់ខ្ជាប់នូវភាព អត់ធ្មត់ អហិង្សា និងធ្វើឱ្យប្រទេសឥណ្ឌាឆ្ពោះទៅរកឯករាជភាព និងបានបំផុសឱ្យមានចលនាតស៊ូសម្រាប់សិទ្ធិសេរីភាពក្នុងពិភពលោក ។
ក្នុងប្រទេសឥណ្ឌាគាត់ត្រូវបានគេហៅថា បាពូ (Bapu) ដែលមានន័យថា «ឪពុក» ហើយត្រូវបានប្រគល់កិត្តិនាមថា «បិតាជាតិ» ។ ដើម្បីឈ្វេងយល់ពីមហាត្មះ គន្ធី ពីនយោបាយអហិង្សាក្នុងការទាមទារឯករាជ្យពីចក្រភពអង់គ្លេស តើគាត់បានហែលឆ្លងបញ្ហាអ្វីខ្លះ ហើយក៏មានសំណួរថា តើការប្រកាន់យកហិង្សា ឬអហិង្សា មួយណាចាំបាច់ជាង ? ដើម្បីសិទ្ធិសេរីភាពនៃមនុស្សជាតិ ។
តើខ្ញុំជានរណា ? តើនឹងមានហេតុការណ៍អ្វីកើតឡើងចំពោះរូបខ្ញុំ ? តើជីវិតគឺជាអ្វី ? តាំងពីយុវជនមកម្ល៉ោះមហាត្មះ គន្ធី បានដណ្តឹងសួរខ្លួនឯងជាមួយនឹងសំនួរយ៉ាងដូច្នេះតែគ្មានចម្លើយជាទីពេញចិត្តសំរាប់គាត់ឡើយ ។ ដោយកើតក្នុងត្រកូលសំខាន់មួយក្នុងប្រទេសឥណ្ឌាព្រមទាំងទទួលបានការសិក្សាដំបូងនៅទីនោះគន្ធីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យច្បាប់នាទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ។ ក្រោយពីវិលមកឥណ្ឌាវិញ លោកបានទទួលបរាជ័យក្នុងអាជីពជាមេធារីរបស់ខ្លួន ហើយក៏ធ្វើដំណើរទៅអាហ្រិ្វកខាងត្បូងដោយសង្ឃឹមថានឹងរកឱកាសទាញបញ្ច្រាសវាសនាអាក្រក់កន្លងមករបស់គាត់ ។
ព្រឹត្តិការណ៍ដែលនាំដល់ការតស៊ូដើម្បីសេរីភាព
ក្នុងយប់មួយនៅអាហ្វ្រិកខាងត្បូង ហេតុការណ៍មួយបានកើតឡើង ដែលវាមិនត្រឹមតែជួយផ្លាស់ប្តូរជីវិតរបស់គាត់ប៉ុណ្ណោះទេ ហើយថែមទាំងមានឥទ្ធិពលដល់ជីវភាពរបស់មនុស្សរាប់ពាន់លាននាក់នៅពេលក្រោយមកទៀត ។ ក្នុងពេលអង្គុយក្នុងកៅអីថ្នាក់លេខមួយក្នុងទូរថភ្លើងមួយ លោកត្រូវគេស្នើអោយក្រោកចេញទៅអង្គុយកៅអីថ្នាក់លេខបី ជាមួយជនជាតិឥណ្ឌាឯទៀតៗ ឬជាមួយពួកស្បែកខ្មៅវិញ ។ នៅពេលដែលគាត់ពុំព្រមក្រោកចេញពីកៅអីដែលគាត់បានទិញសំបុត្ររួចហើយគន្ធីត្រូវបានគេទម្លាក់ចេញពីរថភ្លើងជាមួយនឹងកញ្ចប់អីវ៉ាន់របស់គាត់ ដោយទុកអោយគាត់រងាញ័រក្នុងបន្ទប់រង់ចាំអស់ពេញមួយយប់ ។ ក្រោយបន្តិចមកទៀត នៅពេលគាត់ពុំព្រមបោះបង់កន្លែងអង្គុយនៅលើរទេះសេះទៅអោយអ្នកដំណើរស្បែកសម្នាក់នោះ អ្នកបើក
រទេះសេះបានវាយគាត់យ៉ាងដំណំ ។ បទពិសោធន៍របស់លោកនៅអាហ្រិ្វកខាងត្បូងបាននាំអោយគន្ធីប្តេជ្ញាលះបង់ខ្លួនឯងទាំងស្រុងដើម្បីការតស៊ូសំរាប់យុត្តិធម៌សង្គម ។ ការតស៊ូនេះឯងជាចម្លើយផ្ទាល់ខ្លួនរបស់គន្ធី ចំពោះសំណួរដែលយើងរាល់គ្នាបានចោទសួរពីគោលដៅនៃជីវិត ។
មហាត្មះ គន្ធី ត្រូវគេស្គាល់ទូទាំងពិភពលោកថែមទាំងបានទទួលការកោតសរសើរពីប្រធានាធិបតី និងព្រះមហាក្សត្រជាច្រើនផង ។ លោកជាមេដឹកនាំតែម្នាក់គត់ក្នុងការតស៊ូប្រកបដោយជោគជ័យរបស់ឥណ្ឌាដើម្បី ទទួលបានឯករាជ្យភាពពីការ គ្រប់គ្រងរបស់អង់គ្លេស ។ ប្រជាជនឥណ្ឌាបានហៅគាត់ថាមហាត្មះមានន័យថា “មហាដួងព្រលឹង”ឬជា “ព្រះមួយអង្គ” ។ ជួនកាលពួកគេហៅគាត់យ៉ាងសាមញ្ញថាគន្ធីឬបាពូ មានន័យថា “ឪពុក” ។ នៅសហ រដ្ឋអាមេរិកមេដឹកនាំអហិង្សា ម៉ាធីន លូធ័រ ឃីងបានប្រកាសថាការសិក្សាពីទ្រឹស្តីរបស់គន្ធី បានជំរុញអោយមានយុទ្ធសាស្ត្រអហិង្សា ដែលលោកបានប្រើក្នុងអំឡុងបង្កើតចលនាសិទ្ធិស៊ីវិលនៅទស្សវត្សរ៍ទី៦០ ។ សព្វថ្ងៃពាក្យគន្ធីច្រើនត្រូវគេប្រៀបធៀបទៅនឹងព្រះឬអាទិត្យមួយអង្គ ។
ជីវិតកុមារភាពដែលនាំឆ្ពោះទៅកាន់គោលគំនិតអហិង្សាម៉ូហាន់ដាស ឬម៉ូនីយ៉ា ជាឈ្មោះដែលគេហៅគាត់កាលគាត់នៅពីក្មេងនោះ បានកើតនៅឆ្នាំ១៨៦៩ ក្នុងទីប្រជុំជនព័របាន់ដា ដ៏តូចមួយ
ស្ថិតនៅលើឆ្នេរខាងលិចរបស់ឥណ្ឌា ។ លោកជាកូនពៅក្នុងចំណោមកូនបួននាក់របស់គ្រួសារ ការ៉ាមចាន់ គន្ធី ដែលជាមន្ត្រីរដ្ឋាភិបាលដ៏ល្បីល្បាញម្នាក់នៅក្នុងខេត្ត ។ ទោះជាមិនមានទ្រព្យធនស្តុកស្តម្ភក៏ដោយ ក៏គ្រួសារនេះមានជាប់ខ្សែស្រឡាយនឹងវណ្ណ:អ្នកជំនួញឥណ្ឌាដែរហេតុយ៉ាងនេះហើយទើបកុមារ ម៉ូហាន់ដាស ពុំដែលមានបញ្ហាខាងលុយកាក់ ។ គ្រូរបស់គន្ធីម្នាក់បានសំគាល់ ឃើញថា គាត់ពូកែខាង ភាសាអង់គ្លេស និងលេខនព្វន្តជាបង្គួរ តែសរសេរអក្សរពុំល្អ ។ គាត់ចូលចិត្តលេងកីឡាតិចតួចជាមួយមិត្តរួមថ្នាក់ ដូចជាកីឡាបាល់ទាត់ជាដើម តែនិយមនឹងធ្វើដំណើរថ្មើរជើងឆ្ងាយៗដែលជាចំណូលចិត្តអស់ជីវិតរបស់គាត់ ។ការពិតមិនមែនឥទ្ធិពលសាលារៀនទេ ដែលបានជួយពូនជ្រុំការរីកចំរើនខាងស្មារតីរបស់គន្ធីនោះ តែគឺជំនឿរបស់ម្តាយគាត់ នាងពូតលីបៀ ។
អ្នកស្រីពុំចេះអាននិងសរសេរទេ តែអ្នកស្រីមានជំនឿលើសាសនាយ៉ាងមុតមាំ ។ រាល់លើកមុនពេលទទួលទាន អាហារ អ្នកស្រីធ្វើការបន់ស្រន់ជាមុន ហើយតមអត់អាហារជាញឹកញយ ។ មានគ្រាមួយនៅក្នុងរដូវវស្សា នាងតាំងចិត្តមិនទទួលទានអាហាររហូតទាល់តែគាត់បានឃើញព្រះអាទិត្យរះលេចចេញពីផ្ទាំងពពក ។ គ្មានអ្វីអាចធ្វើអោយអ្នកស្រីបោះបង់ចោលជំនឿរបស់អ្នកស្រីបានទេ ។ កុមារ ម៉ូនីយ៉ា បានតាមដានពិនិត្យមើលគ្រប់សកម្មភាព និងកាយវិកាយម្តាយរបស់ខ្លួន ហើយចាប់ផ្តើមត្រាប់យកការប្រតិបត្តិសាសនារបស់គាត់ ។ នៅកំពង់ផែព័របាន់ដាដ៏មមាញឹក គាត់បាន ទាក់ទង ជាមួយមនុស្សក្នុងសាសនា ផ្សេងៗគ្នា ដូចជាហិណ្ឌូ អ៊ីស្លាម ហ្សូរ៉ូសស្ទ្រីអឹន ឬគ្រិស្តសាសនា ។ គាត់នៅចាំថា ពួកគ្រិស្តសាសនាច្រើននិយាយប្រឆាំងសាសនាផ្សេងៗយ៉ាងខ្លាំងក្នុងបំណងទាក់ទាញប្រជាជនអោយផ្លាស់ប្តូរជំនឿសាសនារបស់ខ្លួន ហើយបញ្ហានេះគន្ធីពុំចូលចិត្តទាល់តែសោះ ។ គាត់មានជំនឿថា “រាល់សាសនាទាំងអស់សុទ្ធតែមានសច្ចភាព និងមានគុណវិប្បត្តិខ្លះ….” ។
នៅពេលគាត់អាយុបាន១៣ឆ្នាំ គ្រួសារគន្ធីបានរៀបចំទុកដាក់អោយគាត់មានភរិយា នៅក្នុងអាពាហ៍ពិពាហ៍កូនក្មេងដែលជាទំនៀមទំលាប់ទូទៅនៅក្នុងប្រទេសឥណ្ឌាសម័យនោះ ។ ដោយពុំទាំងចេះអាននិងសរសេរផង កូនក្រមុំកញ្ញាខាស្ទឹបា ពុំដែលស្គាល់សាលារៀនសោះ ហើយក៏មានអាយុ១៣ឆ្នាំដូចគន្ធីដែរ ។ មហាត្មះយល់ឃើញពីផលអាក្រក់នៃជីវិតអាពាហ៍ពិពាហ៍វ័យក្មេងបែបនេះ ព្រោះក្រៅពីធ្វើអោយការសិក្សាមិនបានរីកចំរើនវាថែមទាំងបំផ្លាញសុខភាពទារកដែលកើតចេញមកទៀត ។ តែទោះជាយ៉ាងណា គន្ធីតាំងចិត្តសិក្សារហូតដល់ចប់មហាវិទ្យាល័យ ។ ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ