ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចុះតម្លៃ 7% និង ប័ណ្ណ​ទឹកប្រាក់ $3000! កម្មវិធី​បើក​លក់​ដំណាក់កាល​ថ្មី​ក្នុង​គម្រោង លែ​ន​ម៉ាក ៦០​ម៉ែត្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី 07-08 ខែកញ្ញា ឆ្នាំ 2019 ខាង​មុខ​នេះ ក្រុមហ៊ុន​ជីប ម៉ុង…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី 07-08 ខែកញ្ញា ឆ្នាំ 2019 ខាង​មុខ​នេះ ក្រុមហ៊ុន​ជីប ម៉ុង លែ​ន នឹង​ធ្វើការ​បើក​លក់​ដំណាក់កាល​ថ្មី​នៅ​ក្នុង​គម្រោង លែ​ន​ម៉ាក 60​ម៉ែត្រ ជាមួយនឹង​ការ​បញ្ចុះតម្លៃ​7% អម​ជាមួយនឹង​ការ​រំលស់ 100% ក៏​ដូច​ជា​ផ្តល់​ជូន​ប័ណ្ណ​ទឹកប្រាក់​រហូត​ដល់ $3000 សម្រាប់​អ្នកចូលរួម​កម្មវិធី​នេះ​ដោយ​ផ្ទាល់​។

គម្រោង លែ​ន​ម៉ាក ៦០​ម៉ែត្រ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន សែន ឬ ផ្លូវ ៦០​ម៉ែត្រ ដែល​ជាទី​ក្រុង​រណប​មួយ កំពុង​មាន​ភាព​អភិវឌ្ឍន៍​ខ្លាំង និង​មានការ​ចរាចរណ៍​ទៅ​វិញ​ទៅ​មក​យ៉ាង​មមាញឹក​។ លើស​ពី​នេះ​ទៅ​ទៀត នៅ​តាម​បណ្តោយ​មហាវិថី​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​ផ្សារ​ទំនើប​ធំ​ៗ សាលារៀន មន្ទីរពេទ្យ និង អគារ​ពាណិជ្ជកម្ម​ជា​ច្រើន​ទៀត​។

គម្រោង លែ​ន​ម៉ាក ៦០​ម៉ែត្រ អភិវឌ្ឍ​លំនៅ​ឋាន​ប្រណីត​ជា​ច្រើន​ប្រភេទ​ដូច​ជា​៖ វីឡា​ឃ្វី​ន​, វីឡា​ឃ្វី​ន អេ​, វីឡា​ភ្លោះ​, វីឡា​កូនកាត់ អេ​, និង ហ្ស​ប ហៅ​ស៍​។ ក្នុង​គម្រោង​ក៏​មានការ​អភិវឌ្ឍន៍​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដូច​ជា ផ្សារ​ទំនើប ជីប ម៉ុង ៦០​ម​, ក្លឹ​ប​ហាត់ប្រាណ​ដ៏​ធំ​, ខុន​ដូ​, និង គម្រោង​អភិវឌ្ឍន៍​អនាគត​ជា​ច្រើន​ទៀត​។

ប្រសិនបើ​លោក​អ្នក​កំពុង​ស្វែងរក​លំនៅ​ឋាន​ដែល​មានគុណ​ភាព​ខ្ពស់ ម៉ូត​ផ្ទះ​ស្អាត ជាមួយនឹង​ទីតាំង​ដែល​មាន​សក្តានុពល​ខ្ពស់ លោក​អ្នក​ពិតជា​ពេញចិត្ត​នឹង​គម្រោង លែ​ន​ម៉ាក ៦០​ម៉ែត្រ​។ លោក​អ្នក​អាច​អញ្ជើញ​មក​ចូលរួម​នៅ​ថ្ងៃ​កម្មវិធី​ផ្ទាល់​ដោយ​សេរី ឬ សម្រាប់​ព័ត៌មាន​បន្ថែម 061 997 888 | https://www.facebook.com/chipmongland/ | www.chipmongland.com ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ